សេអ៊ូល៚នៅថ្ងៃបន្ទាប់ ថេយ៉ុងជាមួយនិងជុងគុកក៏បានត្រលប់មកសេអ៊ូលវិញមុនពេលកំណត់ ដើម្បីនាំជុងគុកមកធ្វើការវះកាត់តាមអ្វីដែលគ្រូពេទ្យបាននិយាយ ថ្ងៃនេះផងដែរជុងគុកកំពុងតែគេងនៅលើគ្រែពេទ្យរបស់អ្នកជំងឺ ដើម្បីរងចាំវេនចូលវះកាត់ គេស្លៀក
សម្លៀកបំពាក់របស់អ្នកជំងឺ នៅក្នុងបន្ទប់មួយកន្លែងដើម្បីត្រៀមខ្លួន។"កុំភ័យអី អូននិងមិនអីទេ អ្នកគ្រប់គ្នាគេនៅទីនេះដើម្បីលើកទឹកចិត្តរបស់អូនណា មានបងនៅក្បែរអូនហើយ ដូច្នេះហើយបងនិងនៅក្បែរអូនរហូត" ថេយ៉ុង ចាប់ដៃរបស់ជុងគុកនិយាយលួងលោម ពេលដែលឃើញថាទឹកមុខរបស់គេស្លេកស្លាំង នូវមានដៃជើងត្រជាក់ដូចជាទឹកកកថែមទៀត គេដឹងថារាងតូចច្បាស់ជាភិតភ័យនិងរឿងនេះមិនខាន។
"ពិតហើយជុងគុក ត្រូវធ្វើខ្លួនឲ្យសប្បាយ ឯងនិង
មិនអីនោះទេ" ហូស៊ុក ម្នាក់ទៀតដែលជួយនិយាយ គេយល់ថានៅសណ្ឋានកាបែបនេះអ្នកណាក៏មាន
ការភិតភ័យដូចគ្នា ដូច្នេះហើយពួកគេមានតែនាំគ្នានិយាយផ្តល់កម្លាំងចិត្ត ដើម្បីកុំឲ្យជុងគុកមានការភ័យខ្លាចនិងការវះកាត់បន្តិចទៀតនេះ។"អរគុណអ្នកគ្រប់គ្នាខ្លាំងណាស់សម្រាប់ការផ្តល់កម្លាំងចិត្ត" ជុងគុក ញញឹមសម្លឹងមើលទៅកាន់គ្រប់គ្នា មិនថាម៉ាក់របស់គេ យីរីន ជីហូ ក៏នៅក្នុងបន្ទប់នេះគ្រប់គ្នា បានឃើញអ្នកដែលគេស្រលាញ់មកផ្តល់កម្លាំងឲ្យដល់មន្ទីរពេទ្យបែបនេះ គេសប្បាយចិត្តហើយ។
"សុំទោស! doctor គាត់មកប្រាប់ថាឲ្យអ្នកជំងឺត្រៀមខ្លួន សល់ពេល១០នាទីទៀតបញ្ជូនអ្នកជំងឺចូល
បន្ទប់វះកាត់ហើយ" ពេទ្យស្រីម្នាក់ចូលមកផ្តល់ដំណឹងឲ្យជុងគុកមុន ប្រហែលជាគាត់ជាជំនួយការរបស់ doctor មិនខាន លឺបែបនេះហើយជុងគុកកាន់តែភ័យលើសដើម វាដូចជាលឿនពេកហើយសម្រាប់គេ ស្ទើរតែត្រៀមខ្លួនមិនទាន់ទៅហើយ។"ត្រូវចាំ មានម៉ាក់បងថេយ៍របស់កូន និងអ្នកគ្រប់គ្នាគេរងចាំកូនផ្តល់កម្លាំងចិត្តឲ្យកូនណាជុងគុក"
"បាទម៉ាក់"
"សូមអញ្ជើញដល់ពេលនាំអ្នកជំងឺចូលបន្ទប់វះកាត់ហើយ" ១០នាទីបានកន្លងផុត គ្រូពេទ្យក៏បានយកជុងគុកដាក់និងគ្រែអ្នកជំងឺផ្សេងទៀត នាំយកទៅបន្ទប់វះកាត់តាមការបញ្ជា។
YOU ARE READING
💢ដេញតាមស្នេហ៍💢 (ចប់)
Actionស្នេហាដែលកើតចេញពីចំណងសិស្សប្អូនរវាងសិស្សច្បង តាមស្រឡាញ់ តាមមើលថែគ្រប់ជំហានមិនឲ្យផុតពីក្រសែភ្នែក តែវាដូចជាការជាប់ឃុំមិនឲ្យចេញទៅណារួច ព្រោះតែពាក្យថារំខានមិនឈប់មិនឈរ។ តើស្នេហាបែបនេះអាចទៅរួចបានយ៉ាងមិច? បើម្នាក់ៗតែងតែមិនត្រូវគ្នា ឈ្លោះគ្នា ត្រូវការសេរីភា...