រយៈពេលដប់ថ្ងៃក៏បានកន្លងផុតទៅយ៉ាងរហ័ស ត្រឹមតែរយៈពេលខ្លីដែលជុងគុកបាននៅក្បែរថេយ៉ុងតែពីរនាក់ ពួកគេពិតជាមានក្តីសុខខ្លាំងណាស់ ស្វែងយល់ពីគ្នាបានច្រើនជាងមុន ស្រលាញ់គ្នាខ្លាំងលើសដើមទៅទៀត មិនថាពួកគេមានរឿងអ្វីទេ ពួកគេតែងតែនិយាយប្រាប់គ្នាគ្រប់រឿង លើកលែងតែរឿងដែលជុងគុកមានជំងឺមហារីកតែប៉ុណ្ណោះ។នៅក្នុងផ្ទះបាយឯណេះវិញ កំពុងតែមានក្មេងតូចម្នាក់រៀនធ្វើម្ហូប តាមរយៈទូរស័ព្ទដែលគេបានមើលវិធីធ្វើ ព្រោះតាំងតែពីដើមមក គេមិនដែលចូលផ្ទះបាយធ្វើម្ហូបញាំខ្លួនឯងនោះទេ ដូច្នេះហើយបានជាគេត្រូវរៀនតាមទូរស័ព្ទ ដើម្បីធ្វើឲ្យមនុស្សដែលខ្លួន
ស្រលាញ់។"ហេតុអ្វីក៏ពិបាកយ៉ាងនេះ? បើដឹងថាពិបាកចឹងខ្ញុំរៀនធ្វើម្ហូបជាមួយម៉ាក់តាំងពីក្មេងបាត់ទៅហើយ" រាងតូចរអ៊ូរង៉ូវៗម្នាក់ឯងមិនឈប់ គេមិនដែលធ្វើបែប
នេះម្តងណាទេទើបគ្រាន់តែចិតបន្លែធម្មតាគេថាពិបាក មនុស្សមិនធ្លាប់សូម្បីតែចៀនពងទាផងឲ្យមកធ្វើបែបនេះ មិនដឹងថាបានញាំរឺក៏អត់ទេមួយថ្ងៃនេះ។"អូនសម្លាញ់រួចហើយរឺនៅបងឃ្លានហើយណា" ថេយ៉ុង ស្រែកពីតុបាយពីចម្ងាយមក គេដឹងថារាងតូច
មិនចេះធ្វើម្ហូបនោះទេ ក៏ប៉ុន្តែដោយសារតែរាងតូចមានចិត្តមានះចង់ធ្វើខ្លាំងពេក ទើបតាមចិត្តរបស់គេ។"ចាំបន្តិចទៅរួចឥលូវហើយ" ជុងគុក បានត្រឹមតែស្រែកពីចម្ងាយ ទាំងដែលអ្វីដែលគេបាននិយាយនេះគឺប៉ុន្មានដងមកហើយ ថ្ងៃនេះគេថាចង់ឆាបាយគីមឈីឲ្យថេយ៉ុងញាុំ ក៏ប៉ុន្តែគ្រាន់តែហាន់គ្រឿងផ្សំរយះពេលមួយម៉ោងហើយគេមិនទាន់និងធ្វើបានផង។
តក់៚តក់៚
"ឈាម?" ជុងគុក ស្រាប់តែធ្លាក់កាំបិតពីដៃ នៅ
ពេលដែលក្រឡេកមើលឃើញឈាមស្រក់ចុះមកប៉ះទៅនិងកាំបិតដែលគេកំពុងតែកាន់ ឃើញថាឈាមដែលស្រក់ចុះមកនោះគឺចេញពីច្រមុះរបស់គេតែម្តង។"ម៉េច..ម៉េចក៏មានរឿងបែបនេះ?" ជុងគុក
ព្យាយាមយកក្រដាសជូតមាត់មកជូតសម្អាតដើម្បី
កុំឲ្យថេយ៉ុងបានឃើញយ៉ាងលឿន គេខ្លាចថាបើនាយបានឃើញហើយនិងសង្ស័យ ព្រោះដប់ថ្ងៃមក
នេះគេមិនទាន់បាននិយាយជាមួយនាយនូវឡើយទេពីរឿងនេះ។
YOU ARE READING
💢ដេញតាមស្នេហ៍💢 (ចប់)
Azioneស្នេហាដែលកើតចេញពីចំណងសិស្សប្អូនរវាងសិស្សច្បង តាមស្រឡាញ់ តាមមើលថែគ្រប់ជំហានមិនឲ្យផុតពីក្រសែភ្នែក តែវាដូចជាការជាប់ឃុំមិនឲ្យចេញទៅណារួច ព្រោះតែពាក្យថារំខានមិនឈប់មិនឈរ។ តើស្នេហាបែបនេះអាចទៅរួចបានយ៉ាងមិច? បើម្នាក់ៗតែងតែមិនត្រូវគ្នា ឈ្លោះគ្នា ត្រូវការសេរីភា...