នាយកសាលា-1/3

952 38 23
                                    

ប្រលោមលោកបែបរំជើមរំជួល😹
Min Yoongi♡Park Jimin
Yoongi Top
Jimin Btt

Episode ; (1/3)

   សេអ៊ូលជាទីក្រុងដ៏ទំនើបនិងទាន់សម័យមួយដែលមានការប្រមូលផ្ដុំមនុស្សម្នាជាច្រើនរស់នៅទីនេះ ទាំងស្រស់ស្អាតព្រមទាំងជឿនលឿនផងដែរ។ នាពេលព្រឹកព្រលឹមជាពេលដែលស្រស់ស្រាយបំផុតនឹងអ៊ូអរបំផុតដូចគ្នា គឺមានមនុស្សធ្វើដំណើរយ៉ាងច្រើនសន្ធឹកក្នុងការទៅបំពេញកាតព្វកិច្ចរៀងៗខ្លួន...។

ងឺត!!
« ឈប់ឡានធ្វើអីអាប៊ែល» រាងក្រាស់លើកចិញ្ចើមសួរទៅអ្នកខាងមុខ ឆ្ងល់កើតអីបើកសុខៗក៏ឈប់ងឺតឆ្ងក់មិនប្រាប់មុនសឹងតែបែកក្បាលឯង...

« ចាហ្វាយបែកកង់បាត់ហើយទាន »
« កើតស្អីបានបែកកង់ »

« យ៉ាហី!! សួរដូចសិស្សមិនបានមានការអប់រំ បែកគឺបែកហើយនៅសួររកមូលហេតុ..ខ្ញុំនឹងកូនចៅកង់ឡានចាហ្វាយមែន» នាយប៊ែលឆ្ងល់អើយសែនឆ្ងល់ធ្វើអ្នកមានហ្នឹងបានរៀនឬក៏អត់ បានសួរសំណួរដូចឆោតគេមិនមែនដែកគោលឬរបស់ស្រួចៗឯណា...ចាហ្វាយអើយផ្អាកការងារទៅចូលរៀនសាលាមតេ្ដយ្យសិនទៅ។

« អាចង្រៃ!! ហ៊ានស៊កសៀតឪ្យអញផង» រាងក្រាស់យ៉ុនហ្គីច្រឡោតសឹងតែដាក់មួយស្បែកជើងញ័រក្បាលទេ រាល់ថ្ងៃដឹងវាចាហ្វាយឬគេចាហ្វាយឲ្យពិតប្រាកដទេ។

« លោកប៉ា!! ស៊កសៀតនឹងស្អីគេទៅពូប៊ែលដូចមិនច្នឹងឯណា...» អ្នកជាកូនប្រុសទាញជាយអាវនាយតិចៗចោតសួរស្រាលៗ
« ឃើញទេអ្នកប្រុសតូចក៏មិនយល់ដូចចាហ្វាយដែរ »

« គេមិនទាន់ស៊កឯណាម៉េចក៏មានសៀតយី!! រាល់ថ្ងៃអាងខ្លួនជាមេគេហេ៎...» អ្នកជាកូនចៅក៏មិនណយដាក់ផាំងៗទៅវិញគ្មានញញើតមាត់

« នៅដល់ណាទៀត ម៉េចក៏មិនប្រកាច់ទៅមើលថាវាបែកឬមិនបែក» នាយប៊ែលខ្ជឹបមិនមាត់មិនក៎និយាយទៅនាំតែបញ្ហា ទើបសុខចិត្តចុះចាញ់ចុះទៅមើលលោកកង់នោះវាកើតស្អី...

« កើតស្អី» ឃើញនាយកូនចៅត្រលប់មកវិញទាំងជូតញើសផងអីផងទើបនាយលូកមាត់សួរ តែចម្លើយគេធ្វើឲ្យនាយស្រង៉ាកចិត្តបន្ដិច..

« ប្រាប់ថាបែកកង់នឹងហើយ នៅសួរកើតស្អីទៀតយ៉ាប់!!» អាប៊ែល

ប្រលោមលោកខ្លីៗ BLWhere stories live. Discover now