END

348 25 30
                                    

Sunghoon pov

ខ្ញុំក៏បើកឡានទៅហាងរបស់ Heeseung hyung ដោយសារតែថ្ងៃនេះខ្ញុំបានឲ្យពូរបស់ខ្ញុំ Park Jimin មកជួបខ្ញុំនៅកន្លែងនោះដោយគាត់ទើបតែ
មកដល់កូរ៉េម្សិលមិញនឹងឯង។ park Jimin គាត់គឺជាពូរបស់ខ្ញុំខាងប៉ាដោយគាត់ទៅរស់នៅ US ដោយសារតែគាត់គឺជា Business man គាត់គឺជាប្អូនពៅគេបង្អស់ក្នុងចំណោមបងប្អូនប៉ារបស់ខ្ញុំទាំងអស់

Ting~ សម្លេងអ្នកណាឆាតមកបន្លឺឡើង។ ខ្ញុំក៏លើកទូរស័ព្ទយកមកមើលទើបដឹងថាពូរបស់ខ្ញុំជាអ្នកឆាតមក

Dear uncle Jimin 🐥

Hoon ដល់ណាហើយ?

ជិតដល់ឥឡូវហើយពូដល់ណាហើយ?

ពូមកដល់ហាងហើយ

ពូចាំបន្តិចទៅខ្ញុំទៅដល់ឥឡូវហើយ

See ya

_______________

ខ្ញុំក៏បើកឡានបន្តទៀតទៅដល់មុខហាងរបស់ Heeseung hyung រួចក៏ដើរចូលទៅខាងក្នុងបន្ទប់ VIP សម្រាប់និយាយគ្នា។ ដោយពេលខ្ញុំដើរចូលទៅក៏ឃើញ Jimin គាត់កំពុងអង្គុយចាំខ្ញុំរួចជាស្រេច

" ពូចាំយូរហើយមែនទេ? " ខ្ញុំសួរទៅគាត់

" ទើបតែមកដល់ដូចគ្នាទេ " Jimin គាត់ឆ្លើយ

ខ្ញុំក៏លើកឯកសារទាំងប៉ុន្មានដល់នៅលើតុរ Jimin គាត់ក៏មើលមុខខ្ញុំហើយក៏សើចតិចៗ

" ឯងមានដែលដឹងពីមុនមកទេថាប៉ាម៉ាក់របស់ឯងមានពិនណា? " Jimin សួរមកខ្ញុំដោយសើចបាត់ភ្នែករបស់គាត់បាត់

ខ្ញុំក៏ក្រវីក្បាលខ្ញុំមិនដែលដឹងទេថាប៉ាម៉ាក់របស់ខ្ញុំមានទ្រព្យច្រើនយ៉ាងនេះសោះ។ គាត់បានធ្វើកន្លែងជិះស្គីឲ្យខ្ញុំដីរបស់គាត់មានជិតគ្រប់ខេត្តហើយសុទ្ធតែធំៗបូករួមនឹងក្រុមហ៊ុនរបស់គាត់ទៀតបែបនេះហើយទើបពីរអ្នកប្តីប្រពន្ធនោះចង់បានដល់ថ្នាក់នេះ

" Okay និយាយរឿងសាច់ការរបស់យើងវិញទៅពូបានធ្វើការដាក់ឈ្មោះឯងចូលទៅក្នុងក្រុមហ៊ុនរួចអស់ហើយនឹងដីធ្លីទាំងប៉ុន្មាន " Jimin ប្រាប់មកខ្ញុំដោយលើកឯកសាររបស់គាត់ចេញពីកាតាប

Hᴏᴘᴇғᴜʟʟʏ ♡ᴋʜᴍᴇʀ ɴᴏᴠᴇʟ | sᴇʀɪᴇs4 Where stories live. Discover now