Ep2 កែប្រែ

241 40 2
                                    

ព្រឹកថ្ងៃបន្ទាប់...

Ni-kiបើកទ្វារបងចេញពីផ្ទះបម្រុងនឹងដើរទៅសាលារៀនដូចសព្វមួយដងតែក៏វ៉ាកអើនឹងកម្លោះសង្ហារាងស្ដើងម្នាក់កំពុងអង្គុយចាំគាត់នៅមុខផ្ទះដូចក្មេងសុំទាន🥱

«ni-ki ahh ឯងរៀបចំខ្លួនអីក៏យូម្លះយើងចាំជិតកន្លះថ្ងៃទៅហើយ»រាងតូចjungwonនិយាយទៅកាន់កម្លោះcool ni-ki

«មិនបានប្រើឲ្យចាំផង»ni-kiនិយាយកំបុតៗព្រមទាំងដើរហួសកុមារាjungwonកំសត់អង្គុយធ្វើមុខស្អុយប៉េសនៅកន្លែងដដែរ
ដោយមិនឃើញjungwonដើរតាមគេមកដូចច្នេះni-kiក៏ដាចចិត្តហៅ

«ហេ តើឯងទៅសាលាឬអត់នឹង បើទៅមិចក៏មិនប្រញាប់តាមមក»ni-kiនិយាយទាំងខំធ្វើទឹកមុខមាំដូចធម្មតា(អីយ៉ាសចិត្តទន់តិចៗហើយតាស😗)

«បាទ!!ចាំផងទៅហើយៗ»jungwonស្រែកពីចម្ងាយផងរត់ផងដើម្បីឲ្យទាន់ដំណើរni-ki

ពេលចេញលេង

«ni-ki ahhទៅញ៉ាំបាយជាមួយគ្នាទេ?»jungwonបិទសៀវភៅទុកបណ្ដើរនឹងសួរទៅកាន់ni-kiបណ្ដើរ

«ទេ»ni-kiតបមួយម៉ាត់យ៉ាងខ្លី(យាយទៅខ្ជិលហើបមាត់និយាយម៉ងប៉ិនឹង)

«កើតថីមែនទេ អត់ស្រួលខ្លួនមែន?»jungwonនិយាយផងនឹងរហ័សយកដៃទៅដាក់លើក្បាលni-kjផងព្រោះរាល់ថ្ងៃលឺជួងមិនទាន់ទេរត់ទៅមុនគេហើយ

«...»ni-kiមិនតបហើយក៏ក្រវៀសដៃjungwonចេញតែកុំមើលមុខឡើងក្រហម(កូនកម្លោះគេអៀនហ៎🌚)

«ឯងកើតអីមែនទេ?ប្រាប់យើងមកព្រោះមើលទៅឯងដូចជាមិនស្រួលទេមុខឡើងក្រហម»jungwonនិយាយព្រមជាមួយទឹកមុខព្រួយបារម្ម

«មិនអីទេឯងទៅញ៉ាំចុះយើងចង់ដេក»ni-kiនិយាយទៅកាន់jungwonទាំងសម្លេងខ្សាវៗដូចមនុស្សគ្មានកម្លាំងក្នុងខ្លួន

«អូខេ ចឹងក៏បាន»jungwonនិយាយរួចក៏ដើរចេញទៅ

3ភ្លេតក្រោយមក

«នេះបាយយើងទិញមកផ្ញើ»jungwonនិយាយរួចក៏ហុចប្រអប់បាយទៅឲ្យni-ki

«អរគុណ!!!»ni-kiនិយាយនឹងងើបពីតុទទួលយកបាយពីjungwonទាំងទឹកមុខមើលទៅដូចជារំភើបតែក៏ប្រឹងធ្វើមុខមាំមកវិញព្រោះខ្លាចខូចឈ្មោះបុរសកំពូលcoolរបស់គេ តែក្នុងចិត្តវិញរំភើបយកលេខដាក់គ្មានទៅហើយ

Best friend forever / WonkiWhere stories live. Discover now