part28. បង្ខំ!!

427 22 3
                                    


      "និយាយអញ្ចឹងថ្ងៃស្អែក សាលារៀនមាន
វិស្សមកាលសម្រាកចំនួនមួយអាទិត្យ ជុងគុក! បងគិតថាបងនិងនាំអូនទៅដើរលេងនៅសមុទ្រប៊ូសានតើល្អទេ?"

      "សមុទ្រប៊ូសានតើមែនទេ?"
      "មែនហើយ" រាងតូចសួរបញ្ជាក់ព្រោះតែគេមានអារម្មណ៍ថាដូចជាធ្លាប់លឺកន្លែងនេះពីមុនមក គេដូចចាំបានថា គេធ្លាប់ទៅលេងនៅទីនោះជាមួយនិងអ្នកណាម្នាក់ ប៉ុន្តែមិនទាន់ដឹងច្បាស់ថាជារឿងពិតរឺមួយក៏អត់។

      "ម៉ាក់ថាក៏ល្អណា ដើម្បីឲ្យកូនបានទៅលំហែខួរក្បាលបានខ្លះ ណាមួយនៅសមុទ្រប៊ូសាន គឺជាកន្លែងដែលកូនទាំងពីរធ្លាប់ទៅលេងជាមួយគ្នា មុនបាត់ការចងចាំ"

      "ខ្ញុំធ្លាប់ទៅលេងជាមួយបងថេយ៍ពិតមែនហ្ហេស?"
      "មែនហើយ ទើបបងចង់នាំអូនទៅលេងម្តងទៀត ទីនោះមានការចងចាំបងជាមួយនិងអូនជាច្រើន ដូច្នេះ
ហើយបានជាបងជ្រើសរើសយកទីកន្លែងនោះ ដើម្បីរំលឹកការចងចាំរបស់អូន" មិនខុសទេដែលថេយ៉ុង
និយាយបែបនេះ ព្រោះពួកគេធ្លាប់សាងអនុស្សាវរីយ៍ជាមួយគ្នាជាច្រើននៅទីនោះ ដូច្នេះហើយបានជាថេយ៉ុងចង់យកឪកាសមួយនេះដើម្បីរំលឹកការចងចាំរបស់ជុងគុកឲ្យត្រលប់មកវិញ។

      "ខ្ញុំមានអារម្មណ៍ថាដូចជាធ្លាប់លឺឈ្មោះមួយនេះពីមុនមក"
      "ពិតមែនហ្ហេស? ជុង! អូនសាកគិតទៅមើល បងនិងអូនធ្លាប់ទៅលេងសមុទ្រប៊ូសានជាមួយគ្នា អូនគិតឃើញដែរទេ? សាកនឹកបន្តិចទៅ" ថេយ៉ុង ស្តាប់ហើយមានអារម្មណ៍ថាត្រេកអរយ៉ាងខ្លាំង ត្រឹមជំហានដំបូងប៉ុណ្ណោះ មិនយូរទេជុងគុកប្រាកដជាចាំបានច្រើនជាងនេះមិនខាន។

      "ខ្ញុំដូចជាចាំបានខ្លះៗតែប៉ុណ្ណោះ តែខ្ញុំមិនដឹងថា
ពេលណានោះទេ"
      "អូនសាកនឹកបន្តិចទៀតទៅ អូនប្រាកដជាអាចធ្វើបាន"

      "ខ្ញុំ..ខ្ញុំចាំមិនបានទេ អ្ហឹក អូយ ឈឺក្បាល ឈឺ
ក្បាលខ្លាំងណាស់" ហេតុតែចង់ឲ្យជុងគុកចងចាំរឿងរ៉ាវជាមួយនិងគេបាន ថេយ៉ុងស្ទុះទៅអង្រួនស្មាររបស់រាងតូចបង្ខំឲ្យគេនឹកឃើញរឿងទាំងនោះ ភ្លេចគិតថាជុងគុកនៅពេលនេះមិនទាន់បានគ្រាន់បើនូវឡើយ។

💢ដេញតាមស្នេហ៍💢 (ចប់)Where stories live. Discover now