The end. អរគុណ💜!!

1.2K 45 1
                                    


       ព្រឹកឡើងនៅថ្ងៃថ្មី ថេយ៉ុងជាមួយនិងជុងគុកបានងើបពីព្រឹក ដើម្បីរៀបចំរបស់របរធ្វើដំណើរទៅសមុទ្រតាមដែលបាននិយាយព្រមព្រៀងគ្នាពីម្សិល ទោះបីជាសង្រ្គាមស្នេហ៍របស់ពួកគេបញ្ចប់ទៅពាក់កណ្តាលយប់ក៏ដោយ ពួកគេត្រូវតែងើបពីព្រឹក ដើម្បីធ្វើដំណើរ ខ្លាចថាមិនទាន់ខកជើងយន្ត
ហោះអីបែបនេះ។

"របស់របរគ្រប់អស់ហើយរឺនៅកូន?"
"គ្រប់ហើយម៉ាក់"
"មើលឲ្យសព្វណា ប្រយ័ត្នភ្លេចរបស់ដែលចាំ
បាច់"
"ខ្ញុំត្រៀមរួចអស់ហើយអ្នកម៉ាក់ បើសិនជាជុងគុកខ្វះខាតអី ចាំទៅទិញបន្ថែមនៅទីនោះក៏បាន"
"អូខេ! បើអញ្ចឹងត្រៀមខ្លួនទៅ ប្រយ័ត្នយឺតពេល"

"បាទ! បងស៊ុកបងប្រាកដហើយហ្ហេសថាមិន
ទៅជាមួយនិងពួកខ្ញុំនោះ?" ជុងគុក ងាកមកធ្វើមុខដូចជាកូនក្មេងដាក់ហូស៊ុកដែលឈរនៅក្បែរពួកគេ បើទៅតែពីរនាក់ដូចជាមិនសប្បាយសោះ គ្នាកាន់
តែច្រើននិងកាន់តែល្អ ក៏ប៉ុន្តែហូស៊ុកបែរជាបដិសេធទាំងដែលកម្រមានពេលសម្រាកបែបនេះខ្លាំងណាស់។

"បងទៅមិនបានពិតមែនជុងគុក ឯងទៅដើរលេងជាមួយនិងថេយ៉ុងឲ្យសប្បាយចិត្តចុះ បងក៏មិនចង់រំខានពេលវេលារបស់ពួកឯងទាំងពីរដូចគ្នា" ក្រឡេកឃើញស្នាមជាច្រើននៅលើកញ្ចឹងករបស់ជុងគុក ហូស៊ុកដឹងភ្លាមថាយប់មិញនេះមានរឿងអ្វីកើតឡើង មិនទាន់និងដើរលេងទៅណាផង ថេយ៉ុងផ្សំដំណេក
បាត់ទៅហើយ ពិតជាមិនចេះរងចាំពេលវេលាសោះ។

"ពិតហើយ! បើបងទៅមានតែរំខានពេល
វេលាក្តីសុខរបស់ពួកយើងទាំងពីរនោះទេ" ថេយ៉ុង ជួយបន្ថែម គ្រាន់តែហូស៊ុកនិយាយបដិសេធ នាយសប្បាយចិត្តខ្លាំងណាស់ ព្រោះគេមិនចង់ឲ្យមានអ្នកណាមករំខានពេលវេលារបស់គេជាមួយនិងជុងគុកនោះទេ។

"បងថេយ៍ម៉េចក៏និយាយបែបនេះ?"
"បងនិយាយការពិតណាអូនសម្លាញ់"
"មិនអីទេជុងគុក ឯងទៅជាមួយនិងថេយ៉ុងចុះ សំណាងល្អណា"
"បាទ បើអញ្ចឹងខ្ញុំទៅសិនហើយអ្នកម៉ាក់ បងស៊ុក"
"ចាសកូន! ធ្វើដំណើរដោយសុវត្ថិភាពណា ពេលទៅដល់ហើយខលមកប្រាប់ម៉ាក់ផង"
"បាទ" រាងតូចចូលទៅឱបគាត់បន្តិចជាការលា
គ្នា។
"ថេយ៉ុង! ម៉ាក់ផ្ញើមើលថែប្អូនផងណា"
"បាទអ្នកម៉ាក់! ទុកចិត្តចុះ"
"មើលថែជុងគុកផងអាថេយ៍ យើងសង្ឃឹម
ថាឯងនិងឲ្យគេដេកបានគ្រប់គ្រាន់"
"រឿងនេះមិនទៀងនោះទេបងប្រុស" ថេយ៉ុង បញ្ចេញស្នាមញញឹមបែបព្រាននារីចេញមក ព្រោះគេយល់ន័យរបស់ហូស៊ុកថាចង់សម្តៅដល់អ្វី អ្នកដែលមិនយល់មានតែម៉ាក់កូនគេនិងឯង។

You've reached the end of published parts.

⏰ Last updated: Mar 11, 2022 ⏰

Add this story to your Library to get notified about new parts!

💢ដេញតាមស្នេហ៍💢 (ចប់)Where stories live. Discover now