Do you miss me?

2.8K 70 2
                                    

-SHORT NOVEL🔞

នៅក្រុមហ៊ុនដ៏ធំមួយនៅក្នុងទីក្រុងសេអ៊ូលដែលអ្នកណាៗក៏ស្គាល់ថាជាក្រុមហ៊ុនរបស់បុរសវ័យក្មេងអាយុ២៣ឆ្នាំ គេមានរូបរាងតូចស្ដើងសឹងតែដូចមនុស្សស្រីមួយភាគរយៈ មុខវី ច្រមុះស្រួច កែវភ្នែកទាក់ទាញ បបូរមាត់សិចសុីថែមទាំងមានសមត្ថភាពក្នុងការគ្រប់គ្រងក្រុមហ៊ុនដ៏ធំមួយដោយវ័យត្រឹមតែប៉ុន្នេះទៀត មិនថាមនុស្សស្រីនោះទេដែលចង់បានគេសូម្បីតែមនុស្សប្រុសដូចគ្នាក៏ប៉ងប្រាថ្នាចង់បានគេផងដែលអ្នកណាដែលភ្លើមិនស្រឡាញ់នោះទាំងស្អាតទាំងឆ្លាតបែបនេះ ហើយអ្វីដែលសំខាន់ជាទីបំផុតនោះគេគឺជាអូមេហ្គាថែមទៀត មានមនុស្សប្រុសស្រីជាច្រើនតាមមកសុំស្រឡាញ់គេអស់ជាច្រើនអ្នកប៉ុន្ដែមិនមាននរណាម្នាក់បានទទួលក្ដីស្រឡាញ់ពីគេឡើយ ។

គីមថេយ៉ុងក្មេងប្រុសរូបសង្ហាកំពុងមមាញឹកនឹងការងារដែលមាននៅលើតុរបស់នាយទោះពេលនេះជាពេលដែលត្រូវសម្រាកពីការងារហើយក៏ដោយនាយនៅមិនទាន់ត្រឡប់ទៅផ្ទះវិញនោះទេគ្រប់គ្នាមួយក្រុមហ៊ុនគ្មាននរណានៅម្នាក់ឡើយ ។

ទ្រីង... ទីង...
សុខៗសម្លេងទូរស័ព្ទរបស់ថេយ៉ុងក៏បន្លឺឡើយ នាយតូចដកភ្នែកចេញពីឯកសារបន្ដិចរួចមើលមកកាន់ទូរស័ព្ទដែលញ័រនៅលើតុនោះមុននឹងដឹងថាជាលេខរបស់អ្នកណាទើបនាយលើក ។

« អាឡូមីននី.! » ថេយ៉ុងកៀបទូរស័ព្ទជាប់នឹង.ករួចកាន់ប៊ិចមកបង្ហើយកិច្ចការរបស់ខ្លួនបន្ដ ។

« អាឡូថេយ៍.! យប់ឯងទំនេរទេយើងចង់ទៅលេងក្លឹប » ជីមីនជាមិត្តរបស់ថេយ៉ុងបន្លឺឡើងទាំងនៅក្នុងទូរស័ព្ទបបួលនាយតូចទៅក្លឹបជាមួយខ្លួន ។

« យើងមិនទំនេរទេយើងរវល់ណាស់ » ថេយ៉ុងឆ្លើយទាំងដៃចាប់បើកកុំព្យូទ័រផងសរសេរផងគ្រាន់តែមើលក៏ដឹងថានាយរវល់ប៉ុណ្ណោះដែលមានពេលឯណាទៅក្លឹប ។

« អូ.. មកបន្ដិចមកណា៎តែម្ដងទេឯងខានចេញដើរយូរហើយណាទាំងតែពីបែកពីជុងហ្គុក... អឹប.! » ជីមីននិយាយរអ៊ូត្អូញត្អែលប្រាប់ថេយ៉ុងតែក៏រហ័សយកដៃមកខ្ទប់មាត់វិញនូវពេលដែលខ្លួនធ្លាយមាត់និយាយពីជុងហ្គុក ។

You've reached the end of published parts.

⏰ Last updated: Jul 03, 2022 ⏰

Add this story to your Library to get notified about new parts!

ប្រជុំShort novel(BL)Where stories live. Discover now