បន្ទាប់ពីពីបញ្ចប់កិច្ចការប្រជុំទាំង ព្រឹក Heeseung ប្រញ៉ាប់ត្រលប់មកOffice វិញដោយទទួលដំណឹងថាលោកស្រីLee ដែលជាម្តាយមកអង្គុយរង់ចាំខ្លួន តាំងពីព្រឹកមកម្លេះ!
«អរុណសួស្តីម៉ាក់!...» អ្នកកំលោះអោនគំនាបលោកស្រីបន្តិចមុននឹងឈានជើងចូលមករកគាត់
«ចា៎.....» មួយមាត់យ៉ាងខ្លីពីម្តាយ Heeseung ដឹងច្បាស់ថាមានរឿងមិនខានបើស្តាប់តាមពាក្យសម្តីកំបុតរបស់គាត់
«ម...ម៉ាក់មានការអីមែនទេ???» នាយអង្គុយត្រងខ្លួនក្បែរម្តាយត្រៀមទទួលរឿងហេតុកើតឡើងនៅវិនាទីបន្ទាប់
«យ៉ាងមិច! ឬគ្មានការយើងមកមិនបាន?» លោកស្រីផ្តើមកំហកដំឡើងសំលេងដាក់កូនប្រុសតែមួយរបស់ខ្លួន
«មិនមែនទេ...តែម៉ាក់....»
«មិនបាច់បិទមាត់គម្រក់របស់ឯង!» heeseung ប្រុងនិយាយបន្តតែលោកស្រីកាត់ជាមុន
«ម៉ាក់......»
«រឿងយប់មិញ! ឯងទៅដោយញីឈ្មោល ដល់ទីណា! ម៉ាក់មិនដឹងទេ! តែឯងត្រូវតាមយកចិត្តកូនប្រសារយើងឲ្យល្អ! ឆាប់យកចៅឲ្យយើងពរ ហើយត្រូវចេះស្រលាញ់អាណិតប្អូនផង....មិនឲ្យធ្វើដូចយប់មិញទៀតទេ បើមិនចង់មានរឿងជាមួយម៉ាក់!»
«ម៉ាក់! ខ្ញុំអាណិតក៏បានត្រឹមអាណិត តែមិនបានស្រលាញ់ម៉ាក់កុំបង្ខំបានទេ???»
«ទេ! ដល់ដំណាក់កាលនេះហើយ ឯងចង់យ៉ាងមិច? ហើយហាមធ្វើឲ្យកូនយើងយំ! មិនចឹងឯងស្លាប់របស់យើងហើយ....»
«ពុទ្ធោម៉ាក់! នេះខ្ញុំជាកូនម៉ាក់ឬ Dah ឲ្យប្រាកដជាកូនម៉ាក់?»
«Dah ជាកូនយើងបើសិនថ្ងៃណាឯងធ្វើបាបប្អូន! ហើយមួយទៀត....រឿងនាងស្រីម្នាក់នោះកុំឲ្យយើងដឹងឲ្យសោះថាជាអ្នកណា! នៅទីណា? បើយើងដឹងនាងនោះគ្មានកន្លែងឈរទេ! ឯងក៏ដឹងថាយើងជាមនុស្សបែបណា....» និយាយចប់លោកស្រីងើបវឹងដើរចេញពី Office ភ្លាមដោយមិនទទួលការដង្ហើយហៅរបស់កូនប្រុស
«ម៉ាក់! ម៉ាក់!!! លោកស្រីLee!!!!!» អ្នកកំលោះចូកសក់ខ្លួនឡើងលើយ៉ាងតប់ប្រមល់រសេសរសល់នៅក្នុងខ្លួន ចាប់ផ្តើមគិតពីពាក្យសម្តីម្តាយរបស់ខ្លួន លោកស្រីLee ជាមនុស្សដែលអាចបត់បែនបានគ្រប់ស្ថានការ មិនមានអ្នកណាស្មានត្រូវ! មង្គលការរបស់ខ្លួនត្រូវម្ដាយចាប់ចុះអាតាសុីវិលយ៉ាងតក់ក្រហល់ រឿងអីគាត់ព្រមឲ្យការលែងលះកើតឡើងខណះគាត់កំពុងស្រលាញ់<.....>
KAMU SEDANG MEMBACA
One Of Agreement <.....>q
AcciónLee Heeseung: បើឲ្យជ្រើសមួយវាពិបាកណាស់សម្រាប់ខ្ញុំ អត្មានិយមណាស់ពិតទេ?...DahriLaបងស្រលាញ់អូន តែរិតមិនអាចបោះបង់គេដូចគ្នា Lee Dahrila: អូនព្រមគ្រប់យ៉ាង...ចិត្ត នឹងកាយប្រគល់ជូនបងតាំងពីដឹងក្តី! មិនថាមានរឿងអី ដើម្បីបងអូនធ្វើបានគ្រប់យ៉ាងសូម្បីតែការចាក់ចេញ