យប់ដ៏សែនស្ងប់ស្ងាត់ ធាតុអាកាសកាន់តែត្រជាក់ផ្ទៃមេឃ
ពោរពេញទៅដោយពពកខ្មៅមនុស្សគ្រប់គ្នាគេចូលផ្ទះអស់
នៅឡើយតែនាងតូចអង្គុយស្ងៀមនៅលើកៅអីមុខផ្ទះតែម្នាក់
ឯងកណ្តាលរាត្រីដ៏ស្ងាត់ជ្រងំ។ រំពេចនោះទឹកភ្នែកក៏ហូរស្រក់
ចុះមកដោយមិនដឹងខ្លួន នាងតូចយកដៃជូតទឹកភ្នែករួចក៏និយាយ
ម្នាក់ឯងតិចៗថា៖
« ហេតុអីបានជាឯងយំ? ក្រែងឯងជាអ្នកដោះលែងគេមុនតើ
មែនទេ? » នាងនិយាយទាំងអួលដើមករ ព្រោះនាងទេជា
អ្នកដែលបោះបង់ចោលមុននោះ ដោះលែងគេទាំងដែលចិត្ត
នៅស្រឡាញ់កាត់មិនបាន។
ព្រឹកថ្ងៃថ្មីនាងតូចរៀបចំខ្លួនធម្មតាដើម្បីទៅធ្វើការដូចរាល់ដង
ដែលនាងបានធ្វើជាប្រចាំ។ លុះទៅដល់ហាងកាហ្វេរហើយនាង
ក៏ចាប់ធ្វើការ តែទឹកមុខវិញមិនដែលសូវញញឹមនោះទេ ទាំងដែល
ពីមុននាងជាមនុស្សរួសរាយ ជាមនុស្សដែលពោរពេញទៅដោយ
ស្នាមញញឹមជាប់និងមុខ តែក៏ត្រូវបានផ្លាស់ប្តូរ១៨០ដឺក្រេវិញ។
សម្លេងកន្តឹងបានបន្លឺឡើងដែលជាសញ្ញាប្រាប់ថាមានមនុស្ស
បើកទ្វាហាង នាងតូចក៏និយាយរាក់ទាក់ទៅកាន់ធម្មតាតែគ្រាន់
ថានាងកំពុងតែឱនជូតតុមិនបានឃើញមុខរបស់គេទេ។
« បងចង់កម្មង់អីដែរ? » សូមីនបាននិយាយដោយសម្លេងស្រទន់
« សុំកាពូឈីណូមួយ » សម្លេងគ្រលៗបាននិយាយតបទៅនាង
វិញ ធ្វើឲ្យនាងគាំងនិយាយមិនចេញព្រោះសម្លេងនោះដូចជា
សម្លេងរបស់មនុស្សម្នាក់ដែរនាងស្រឡាញ់ នាងតូចក៏បានងើប
មុខសម្លឹងទៅមើលមុខរបស់ភ្ញៀវម្នាក់នោះ ដែលធ្វើឲ្យនាងកាន់
តែភ្ញាក់ផ្អើលកាន់តែខ្លាំង។ នៅពេលដែលឃើញមុខរបស់គេ
បេះដូងក៏ចាប់ផ្តើមឈឺ កែវភ្នែកអ្នកទាំងពីរក៏បានប៉ះគ្នា តែនាង
តូចក៏ក្រឡែកភ្នែកចេញពីក្រសែភ្នែករបស់បុរសម្នាក់នោះ។
« ចា៎ សូមរងចាំបន្តិច!! » នាងនិយាយឆ្លើយតបទៅកាន់គេ
ជាមួយសម្លេងក្រងួរៗ សូមីនឆុងកាហ្វេដោយគ្មានអារម្មណ៍
នៅក្នុងខ្លួនសោះ ដែលធ្វើឲ្យហៀរកាហ្វេ ភ្នែករបស់នាងឡើង
ក្រហមព្រឺងៗរកកលចង់យំ តែនាងប្រឹងទប់ទឹកកុំឲ្យហូរ។
« លោក កាពូឈីណូបានហើយ » សូមីនស្រែកហៅអ្នកកម្លោះ
ដែលកំពុងអង្គុយចុចទុរស័ព្ទឲ្យមកយក ។ អ្នកកម្លោះពេលបានលឺ
ហើយក៍ដើរមកយក រួចក៍សម្លឹងមើលមុខរបស់សូមីនដែលឈរ
ទល់មុខខ្លួន រួចនិយាយ៖
« សូមីន អូន...... »
« វ៉ុននូហ្ហា៎ » សម្លេងស្រួយខ្ញោកស្រែកហៅអ្នកកម្លោះពីចម្ងាយ
ទាំងតែពីមាត់ទ្វា កាត់សម្តីរបស់វ៉ុននូដែលគេមិនទាន់បាននិយាយ
ចប់។
« បងស្រី ខ្ញុំសុំយកអាយឡាតេមួយមក » នាងតូចនិយាយកម្មង់
ហើយដៃរបស់នាងកៀកដៃរបស់វ៉ុននូ សូមីននាងក៏ឃើញ
សកម្មភាពនេះដែរ សកម្មភាពទាំងអស់វាបង្ហាញមកឲ្យឃើញថា
ពួកគេទាំងពីរកំពុងតែទាក់ទងគ្នា។
« ចា៎ស សូមរងចាំបន្តិច » នាងនិយាយជាមួយសម្លេងស្រទន់
លាយជាមួយស្នាមញញឹមស្រាលទៅគេ។
« តោះបង ទៅអង្គុយ » នាងតូចដែលត្រូវជាសង្សារថ្មីរបស់
វ៉ុននូបាននិយាយ។
« ឆុងអាយឡាតេឲ្យភ្ញៀវផង បងទៅបន្ទប់ទឹក » សូមីននាង
និយាយទៅកាន់បុគ្គលិកម្នាក់ដែលធ្វើការនៅហាងរបស់នាង
និយាយរួចនាងតូចក៏រត់ទៅបន្ទប់យ៉ាងលឿន ដោយមានការ
តាមមើលពីក្រោយរបស់វ៉ុននូ។
សូមីនដល់ក្នុងបន្ទប់ទឹកភ្លាមទឹកភ្នែកដែលខំទប់យូរមកហើយក៏
ហូរចុះកាត់ថ្ពល់តក់ៗ នាងយកដៃខ្ទប់មាត់ខ្លួនឯងព្រោះមិនចង់
ឲ្យលឺសម្លេងយំទៅខាងក្រៅ ។ សូមីនយកដៃខ្ទប់គោះបេះដូង
ខ្លួនឯងរួចនិយាយថា៖
« ហេតុអី? ហេតុអីត្រូវយំបែបនេះ? ហេតុអីខ្ញុំនៅនឹកនាពីគេ?
ក្រែងឃើញហើយតើថាគេភ្លេចយើងហើយ ហេតុអីនៅត្រដរ
នឹកគេតែម្នាក់ឯងបែបនេះ? » នាងនិយាយបណ្តើរយំបណ្តើរ
បេះដូងរបស់នាងត្រូវបានខ្ទេចអស់ហើយ នាងគ្រាន់តែឃើញ
មុខរបស់គេឈឺណាស់ហើយ ហលយមកឃើញរូបភាពស្វីតៗ
របស់គេជាមួយអ្នកផ្សេងបែបនេះ ការឈឺចាប់របស់នាងត្រូវឈឺ
គុណជាពីរ ។
សម្លេងជើងដើរក៏បានបន្លឺនាងតូចប្រញាប់ប្រញាល់ជូតទឹកភ្នែក
លុបមុខរបស់ខ្លួនចេញ។
« អូន... » វ៉ុននូហៅនាងតូចដោយសម្លេងស្រទន់
« វ៉ុននូ..ហេតុអីក៏លោកចូលមកក្នុងបន្ទប់ទឹកមនុស្សស្រីបែប
នេះ? » នាងសួរទៅកាន់គេ ទាំងដែលមុខនាងសម្លឹងមើលទៅ
ខាងក្រោមមិនបានមើលទៅវ៉ុននូដែលឈរនិយាយជាមួយនាង
ឡើយ។
« ហេតុអីអូនយំ? » វ៉ុននូសួរទៅនាងរួចដើរចូលទៅជិតបន្តិច
ម្តងៗ នាងតូចឈានជើងទៅក្រោយតិចៗ ព្រោះមិនចង់នៅជិត
គេឡើយ។
« បងសួរអូន ហេតុអីបានជាយំបែបនេះ? » វ៉ុននូ
« សត្វចូលភ្នែកទេ មិនបានយំ » សូមីន
« អូនឈប់ធ្វើពុតទៀតទៅបានទេ? » វ៉ុននូសួរទៅនាងដោយ
ចងចិញ្ចើម។
« លោកនិយាយពីស្អី? ពុតអីខ្ញុំមិនបានធ្វើទេ » សូមីននិយាយ
រដាក់រដុបមិនចង់ចេញ ព្រោះនាងភ័យ។
« បងនៅជាមួយអូនយូរគ្រាន់បើ ស្មានតែបងមើលមិនដឹងមែន
ទេថាអូនធ្វើពុត អូននៅនឹកបងត្រូវទេ? » វ៉ុននូសួរសំណួរនេះ
ទៅសូមីនធ្វើឥ្យនាងគាំងនិយាយមិនចេញអ្វីទាំងអស់ ទោះនាង
កុហកគេ ក៍គេនៅមើលដឹងថានាងកុហកដែល ។
( ត្រូវហើយអូននៅនឹកបងនៅស្រឡាញ់បង នឹកបងគ្រប់វិនាទី
តែអូនគ្មានសិទ្ធសូម្បីតែនិយាយ ព្រោះបងមានគេហើយអូនគ្រាន់
តែជាអ្នកចាស់ដែលបោះបង់បងចោលប៉ុណ្ណោះ ) នាងតូច
និយាយក្នុងចិត្តតែខាងក្រៅវិញទឹកភ្នែកនាងហូរកាន់តែខ្លាំង។
វ៉ុននូពេលឃើញបែបនេះហ់យក៏ចូលមកឱបនាងជាប់ទ្រូងដ៏កក់
ក្តៅរបស់គេរួចកង្អែរក្បាលនាងថ្នមៗ។
« លែងខ្ញុំទៅកុំធ្វើបែបនេះ សង្សាររបស់លោកមកឃើញមិន
ល្អទេ » សូមីនចាប់ដៃវ៉ុននូចេញពីនាងរួចច្រានគេថយក្រោយ។
« អូនសម្លាញ់ បងអាចហៅពាក្យនេះបានទេ? » គេនិយាយ
ហើយក៍ដើរចូលទៅជិតនាងម្តងទៀតរួចលុកចាប់ដៃនាងតូច
ដែលមិនឈរធ្មឹងមិនបានតបតរអ្វីទាំងអស់។
« តើបងអាចឱបនិងថើបអូនជាលើកចុងក្រោយបានទេ? »
វ៉ុននូសួរទៅនាងជាមួយទឹកមុខស្រពោន ចិត្តមួយនៅនឹក ឯចិត្ត
មួយទៀតមិនអាចទៅចោលអ្នកថ្មីបាន។
«...» នាងតូចមិនបាននិយាយអ្វីទាំងអស់ អ្នកកម្លោះក៏អោបនាង
យ៉ាងណែនដោយក្តីនឹករលឹកយ៉ាងខ្លាំង រួចគេក៏ឱនមកបន្តក់ស្នាម
ថើបនៅលើបបូរមាត់ស្តើងសុីជម្ពូរបស់សូមីនរួចថើបថ្ងាសរបស់
នាងដែលពីមុនគេតែងតែថើបរៀងរាល់ថ្ងៃ។
« មើលថែខ្លួនណាអូនសម្លាញ់ បងនៅតែចាំនិងនឹករលឹកដល់
អូនជានិច្ច កុំយំពេកអីណាក្មេងឆ្លាត » សម្តីរបស់គេកាយវិការរបស់
គេគឺនៅតែដូចដើមគ្រប់ទង្វើដែលគេធ្វើគឺនៅដដែលមិនផ្លាស់
ប្តូរ។ រួចក៍អង្អែលក្បាលនាងហើយក៏ដើរចេញទៅព្រោះមកយូរ
ដែលហើយ។
សូមីននាងយំយកៗនៅពេលវ៉ុននូដើរចេញទៅរហូតដល់ទន់
ជង្គុងដាក់ខ្លួនអង្គុយលើឥដ្ឋការ៉ូបន្ទប់ទឹក។ នាងក៍អឺតមើលគេពី
ចម្ងាយដោយស្នាមញញឹមស្តាយក្រោយលាយជាមួយទឹកភ្នែក
ពេលគេឃើញមនុស្សដែលខ្លួនស្រឡាញ់នៅជាមួយអ្នកថ្មី
មានក្តីសុខនាងក៏សប្បាយចិត្ត ព្រោះនាងដឹងខ្លួនឯងច្បាស់ថាមិន
អាចធ្វើឲ្យគេមានសុភមង្គមពេលដែលនៅជាមួយខ្លួនទើបសុខ
ចិត្តដោះលែងគេទាំងបង្ខំដើម្បីឲ្យគេមានក្តីសុខខ្លួននាងផ្ទាល់ក៏
សប្បាយចិត្តពេលឃើញបែបនេះ។𝐓𝐡𝐞 𝐄𝐧𝐝