រឿង តួគេខ្ញុំសម្ដែង ភាគទី15 វគ្គពិសេស

501 7 0
                                    

             𖣔𖣔𖣔 រឿង តួគេខ្ញុំសម្ដែង 𖣔𖣔𖣔

                          ភាគទី15 

    ថ្មិចបើកៗសល់តែ2ថ្ងៃទៀតតែប៉ុណ្ណោះ Jung kook នឹង Tae Sa ត្រូវត្រឡប់ទៅប្រទេសកូរ៉េវីញហើយ ។ ក្នុងកំឡុងពេលដែលគេបានមកកម្សាន្តនៅទីនេះ គឺពួកគេបានដើរ
លេងនៅកន្លែងល្បីៗជាច្រើនក្នុងទីក្រុង បានភ្លក្សរសជាតិអា
ហារប្លែកៗ នឹងស្គាល់នូវផ្នត់គំនិតនឹងរសនិយមថ្មីហើយប្លែកៗ
បន្ថែមទៀតផង ។ ទោះការមកកម្សាន្តលើកនេះ បានធ្វើឲ្យ Tae Sa នឹង Jung kook ទើសចិត្តជាមួយគ្នាដោយសាវត្តមានរបស់ Hobi ច្រើនលើកច្រើនសារក៏ពិតមែន តែអ្វីដែលធ្វើឲ្យពួកគេ កាន់តែយល់ពីអារម្មណ៍ដែលកើតឡើងក្នុងពេលនោះ កាន់តែច្បាស់ហើយច្បាស់ថែមទៀតនុះ គឺថាតើពួកគេរាងខ្លួន កំពុងតែមានអារម្មណ៍បែបណាចំពោះគ្នាទៅវីញទៅមក ។

   យប់នេះជាយប់មួយដែលធ្វើឲ្យពួកគេមានអារម្មណ៍ថាតានតឹងក្នុងចិត្តមែនទែន ។ ឲ្យតែឃើញមុខគ្នាពេលណា ពួកគេហាក់ដូចជាអៀនខ្មាស់ គេចមុខមិនស្ដីរកគ្នាមួយម៉ាត់
សោះឡើយ ។ សភាពដ៏ស្ងាត់ជ្រងំក្នុងបន្ទប់ គឺបានកើតឡើងជាបន្តបន្ទាប់គ្រប់ម៉ោង គ្រប់វិនាទី ។

   រាងក្រាស់អង្គុយលើសាឡុងបើកទូរទ្ទស៍ចោល ដៃនឹងភ្នែកកំពុងតែធ្វើការជាមួយទូរស័ព្ទ លក្ខណះល្វើយហត់
នឿយ នឹងមិនសប្បាយចិត្ត ។ ចំណែករាងតូច កំពុងតែឈរ
ចម្អិចម្ហូបអាហារ ទាំងទឹកមុខស្រងូតស្រងាត់ នឹងអារម្មណ៍មិននូវក្នុងខ្លួនសោះ ។ ចាប់ភ្លឹក គឹតច្រើន នឹងតានតឹងធុញ
ថប់ក្នុងចិត្តជាពន់ពេកក្រៃ ។

   កំពុងតែបណ្តែតអារម្មណ៍សោកសៅទៅឆ្ងាយ ស្រាប់តែ
រាងក្រាស់ស្រែកឮៗទាំងរត់មកជិតខ្លួន ដោយមានទឹកមុខ
ភ័យស្លន់ស្លោផងនុះ ។ រាងតូចចាប់ភិតភ័យ នឹងទង្វើររបស់រាងក្រាស់ ដែលធ្វើឲ្យខ្លួនកើតចិត្តភ្ញាក់ផ្អើលបុកពោះខ្លាំងផង
ដែរ ថាតើក្រោយខ្នងរបស់គេ កំពុងតែមានអ្វីកើតឡើង ?

Jung kook = Tae Sa... ម្ហូបខ្លោចអស់ហើយ.... !

រាងតូចចាប់ងាក់ក្រោយទៅសម្លឹងមើលឆាបន្លែក្នុងខ្ទះ ទាំង
ភិតភ័យ ក៏ឃើញថាវាមានពណ៍ខ្មៅ ចោលផ្សែងទ្រលោម
នឹងធំក្លិនខ្លោចផ្សារពេញបន្ទប់ ។ រាងក្រាស់រត់ចូលមកបិត
ចង្រ្កានយ៉ាងរហ័ស ជួនគ្នាជាមួយរាងតូចកំពុងតែស្លន់ស្លុតស្មារតីនៅឈរទ្រឹងធ្វើអ្វីលេងកើត ។

រឿង តួគេខ្ញុំសម្ដែង ភាគទី15 វគ្គពិសេសWhere stories live. Discover now