1ខែមុន
ភូមិដាច់ស្រយាល
នៅក្នុងខ្ទមតូចមួយមានស្រ្តីចំណាស់ម្នាក់រស់នៅតែម្នាក់ឯងហើយនៅរសៀលនោះដូនចាស់បានទៅដងទឹកនៅឯមាត់ជ្រោះយកមកទុកប្រើប្រាស់ព្រោះផ្ទះលោកយាយក៏នៅជិតនោះដែរ អំឡុងពេលគាត់ទៅដល់គាត់ក៏បានទៅប្រទះនឹងមនុស្សម្នាក់ដែរកំពុងសន្លប់ស្ដុកស្ដឹងនៅមាត់ទឹកនោះ
«ព្រះជួយ ហើយនណារមកដេកងាប់នៅទេនេះនឹង?»ដូនចាស់និយាយហើយក៏ដើរទៅអើតមើល
«ខិៗៗៗ»សំឡេងក្អក់ឈ្លួកទឹករបស់រាងក្រាសបានបន្លឺឡើងជាហេតុនាំឲ្យដូនចាស់ដែរដើរលប់ៗនៅជិតនោះដឹងថាអ្នកកម្លោះគឺនៅរស់មិនមែនស្លាប់ទេ
«ងាប់ហើយៗ រសាត់អណ្ដែតមកពីណាទេអ្នកកម្លោះអើយ»ដូនចាស់និយាយហើយក៏ដើរទៅជួយលើកនាយកម្លោះដែរកំពុងស្ទុះងើបទាំងតតេះតតាស
«លោកយាយតើទីនេះជាកន្លែងណា?ហើយយាយជាអ្នកណា?»ni-kiផ្ដើមសួរទាំងឆ្ងល់ទៅកាន់ដូនចាស់ព្រោះក្រឡេកទៅទីណាក៏ឃើញតែព្រៃ
«សំតែជាយាយទេដែរត្រូវសួរចៅនោះ»
«តើចៅមកពីណា?កូនចៅអ្នកណា?យ៉ាងមិចបានជារសាត់អណ្ដែតមកដល់ទីនេះ?»ដូនចាស់ក៏សួរបកទៅអ្នកកម្លោះវិញ
«ខ្ញុំ? ខ្ញុំមកពីណា? កូនអ្នកណា?»ni-kiសួរខ្លួនឯងទាំងឆ្ងល់
«យាយសួរឯងមិនមែនឲ្យឯងមកសួរយាយវិញទេ»ដូនចាស់និយាយព្រមទាំងសំឡឹងមុខni-kiមិនដាក់ភ្នែក
«ខ្ញុំ ខ្ញុំក៏មិនដឹងថាខ្ញុំជាអ្នកណាដែរ»ni-kiតបព្រមទាំងអេះក្បាល់
«ហាស?ថាល្មិច?»
«កុំប្រាប់ថាចៅមិនចាំអ្វីសោះហាស?»ដូនចាស់សួរទៅni-kiទាំងទឹកមុខច្របូលច្របល់
«បាទ!ខ្ញុំពិតជាមិនចាំពិតមែន»ni-kiនិយាយព្រមទាំងយកដៃអេះក្បាល់នឹងសោចតិចៗ
[បើអញមិនយកអាល្អិតនេះទៅផ្ទះច្បាស់ជាខ្លាស៉ីវាបាត់មិនខាន់ទេ តែបើយកវាទៅបានស្អីឲ្យវាស៉ីបើរកតាស៉ីខ្លួនឯងមិនបានផងនឹង😭]ដូនចាស់គិតក្នុងចិត្តហើយក៏ដាច់ចិត្តថានឹងនាំni-kiទៅនៅជាមួយគាត់មួយរយៈចាំដល់ពេលគេមានការចង់ចាំមកវិញចាំឲ្យគេទៅផ្ទះវិញ
YOU ARE READING
Best friend forever / Wonki
Romanceចាប់ផ្ដើមពីអ្នកមិនដែលស្គាល់គ្នាហើយក៏ឈានដល់មិត្តភ័ក្កបន្ទាប់មកក៏ជាមនុស្សសំខាន់