កាត់ទៅកាលពីអតីតកាល(18ឆ្នាំមុន)
មាននារីម្នាក់កំពុងតែអង្គុយចាំនណារក៏មិនដឹងនៅហាងកាហ្វេចំណាស់មួយ គ្រាន់តែឃើញកម្លោះម្នាក់នោះដើរចូរមកដល់ភ្លាមនាងក៏បកដៃហៅទាំងញញឹម
«អូននៅទេនេះ»នារីម្នាក់នោះនិយាយទៅកាន់ប៉ារបស់ni-kiដែរនៅពេលនោះគាត់ទើបតែពេញកម្លោះរាងឡើងសង្ហា
«អ៎ បងឃើញអូនហើយ»ថាហើយនាយក៏ដើរទៅអង្គុយរួមតុជាមួយកញ្ញាម្នាក់នោះទាំងមុខញញឹម
«ថ្ងៃនេះបងមានរឿងអ្វីត្រូវប្រាប់អូនមែនទេបានជាណាត់អូនមកទាំងតកក្រហល់បែបនេះ»នាងក៏ឆ្លៀតសួរទៅគូរសង្សាដែរកំពុងអង្គុយទល់មុខគ្នាជាមួយនឹងនាងនោះ
«អើៗ...គឺថា...បង...មានរឿងចង់ប្រាប់អូន»គ្រាន់តែលឺសំណួរកញ្ញាចោទសួរភ្លាមធ្វើឲ្យនាយធ្លាក់ទឹកមុខនឹងហាក់ភាំងមួយរំពេចនិយាយអ្វីសឹងមិនចេញ
«អូពិតមែនឬ អូនក៏មានរឿងចង់ប្រាប់បងដែរតែបងនិយាយរឿងរបស់បងមុនចុះចាំអូនប្រាប់រឿងរបស់អូនតាមក្រោយ»នាងនិយាយទាំងរំភើបចិត្ត
«គឺថា...គឺថា...»គាត់និយាយទាំងតតាក់តតុប
«បងនិយាយតាមសម្រួលមក អូនចាំស្ដាប់គ្រប់មាត់មិនឲ្យរំលងទេ»នាងនិយាយទៅកាន់សង្សាទៅញញឹមព្រោះនាងគិតថាគាត់ប្រហែលជាមកសុំនាងរៀបការហើយ
«ពួកយើងបែកគ្នាទៅ»គាត់និយាយទាំងមិនទាំងមើលមុខនាងផង
«...»នារីម្នាក់នោះគាំងនិយាយអ្វីមិនចេញ ទឹកមុខដែរកំពុងញញឹមប្ដូរមកជាញញឹមលែងសំ
«នេះបងនិយាយអីនឹង?»នាងសួរបញ្ជាក់ព្រោះខ្លាចអ្នកជាសង្សានិយាយលេង
«បងថាយើងបែកគ្នាទៅ»គាត់និយាយទាំងខំទប់ទឹកភ្នែក
«បងត្រូវរៀបការនឹងនារីផ្សេងទៀតនៅអាទិត្យក្រោយនេះហើយ»គ្រាន់តែនិយាយដល់ត្រង់នេះទឹកភ្នែកគាត់ក៏ហូរមកតក់ៗតែម្នាស់ទឹកភ្នែកនៅតែខំប្រឹងទប់ឡើងភ្នែកឡើងក្រហម
«ហេតុអ្វី?ហេតុអ្វីទៅ?»នាងសួរទៅគាត់ទាំងទឹកភ្នែកហូររហាម
YOU ARE READING
Best friend forever / Wonki
Romanceចាប់ផ្ដើមពីអ្នកមិនដែលស្គាល់គ្នាហើយក៏ឈានដល់មិត្តភ័ក្កបន្ទាប់មកក៏ជាមនុស្សសំខាន់