ឡានស៊េរីទំនើបខ្មៅរលើបឈប់ងក់នៅពីមុខភូមិគ្រឹះJeonដែលធំស្កឹមស្កៃ។ប្ដីប្រពន្ធមួយគូរចុះពីរថយន្តដោយមានបណ្ដើរកូនប្រុសតូចម្នាក់ផងដើរចូលទៅខាងក្នុងដោយមានអ្នកបម្រើចាំទទួល"លោកម្ចាស់អ្នកប្រុសjungyunនិងប្រពន្ធគាត់មករកចា៎"អ្នកបម្រើ
"ហុឹម"Mr.jeonគ្រហឹមបន្តិចរួចទម្លាក់កាសែតក្នុងដៃចុះរងចាំវត្តមានកូនចិញ្ចឹមរបស់គាត់ដែលនៅចំពោះមុខគាត់
"ប៉ាម៉ាក់ជម្រាបសួរ"ចូលមកដល់ខាងក្នុងអ្នកទាំងពីរលើកដៃសំពះទៅកាន់ពួកគាត់មុននិងដើរចូលមកអង្គុយលើសាឡុង
"ម៉ោះចៅយាយមកនេះមក"Mr.jeonលាដៃហៅចៅដែលមានអាយុទើបតែ10ឆ្នាំឲ្យមកជិតគាត់។ក្មេងតូចដើរដំណើរមួយៗចូលទៅអង្គុយក្បែរលោកយាយទាំងញញឹមស្រស់ព្រោះគេពិតជាស្រឡាញ់លោកយាយខ្លាំងណាស់
"មានការអីមែនទេ...ហេតុអីមិនប្រាប់ប៉ាមុនសិននិងបានធ្វើម្ហូបទទួលផង"Mr.jeon
"គឺ....មិនអីទេលោកប៉ាកូនមកថ្ងៃគ្រាន់តែ...."នាយនិយាយទាំងរដាក់រដុបបែបរអៀសចិត្តព្រោះខ្លួនត្រូវពឹងពាក់គាត់ទៀតហើយ
"មានអីឆាប់និយាយមកយើងជាគ្រួសារតែមួយកុំធ្វើដូចអ្នកដទៃអី"Ms.jeonដែលឱបចៅប្រុសសំណព្វក៏និយាយឡើងព្រោះមើលទៅដូចតានតឹងណាស់
"អ្នកម៉ាក់ក្មេកលោកប៉ាក្មេកកូនចង់សុំផ្ញើរកូនTaeមួយរយះសិនលាក់បាំងអីប៉ាម៉ាក់កូននៅអង់គ្លេសគាត់ចាស់ណាស់ហើយណាមួយគ្មានអ្នកណាកាន់កាប់ក្រុមហ៊ុនឡើយដូច្នេះទើបគាត់ហៅពួកខ្ញុំទៅវិញ"Annyដែលត្រូវជាប្រពន្ធJungyunនិយាយឡើងរឿងនេះគឺជាការពិតហើយរឹតតែមិនអាចយកកូនទៅជាមួយបានព្រោះកូននៅក្មេងត្រូវការរៀនការផ្លាស់ប្ដូរសាលាច្រើនមិនមែនជាជម្រើសល្អសម្រាប់ការរៀនប៉ុន្មានទេទើបពួកគេសម្រេចផ្ញើរសិន
"មានអី...យ៉ាងណាចៅTaeក៏ជាចៅពួកយើងកូនទាំងពីរទៅចុះរឿងមើលថែរកុំបារម្ភអី"Ms.jeonនិយាយទាំងញញឹមថែមទាំងឱនសម្លឹងមើលរាងតូចដែលធ្វើមុខកម្សត់ៗដូចជាមិនចង់ឲ្យប៉ាម៉ាក់ទៅសោះ
"អរគុណប៉ាម៉ាក់ហើយពួកយើងនិងឆាប់ត្រឡប់មកវិញបើសិនស្ថានភាពល្អប្រសើរជាងនេះ"Jungyun

YOU ARE READING
លោកពូវ័យចំណាស់
Ngẫu nhiênពួកគេស្គាល់គ្នាក្នុងនាមជាពូក្មួយដែលមិនសូម្បីតែជាប់សាច់សូម្បីបន្តិច។រស់នៅជាមួយគ្នារាល់ថ្ងៃទាស់សម្ដីគ្នាក៏ស្ទើររាល់ថ្ងៃ នាយតែងតែបង្ហាញអារម្មណ៍មិនពេញចិត្តចំពោះក្មួយម្នាក់នេះរៀងរាល់ពេលដែលនៅក្បែរ។តាំងពីតូចរហូតធំនាយនៅតែមិនពេញចិត្តតែនាយតែងតែហួងហែង តែងតែបារ...