មកដល់ភ្លាមថេយ៉ុងប្រញាប់ឱនសុំទោសអ្នកដែរអង្គុយចាំខ្លួន(តែថេយ៉ុងអត់បានមើលមុខជុងហ្គ្កុកទេ)សុំទោសដែរអោយចាំយូរថេយ៉ុងសុំទោសហើយនៅតែអោនគោរពជុងហ្គុកដដែល បន្ទាប់មកទើបងើបមុខមកអ្នកនៅចំពោះមុខខ្លួនលោក"ថេយ៉ុងបើកភ្នែកធំៗមើលមុខជុងហ្គុកមិននឹកស្មានថាដៃគូរសហការរបស់ប៉ាគេគឺប្រុសម្នាក់នេះសោះ ត្រូវហើយខ្ញុំ ជួបគ្នាម្ដងទៀតហើយ គីម ថេយ៉ុង ពិតជាចៃដន្យមែន ខ្ញុំមិនបានចៃដន្យជាមួយលោកទេថេយ៉ុងហើយឈរសម្លក់មុខនាយក្រាស់ចង់ជ្រុះគ្រាប់ភ្នែក ថេយ៉ុងរៀនឹងដើរចេញទៅវិញហើយ ជុងហ្គ្កុកក៏ឃាត់ដំណើរគេទាន់មិនអោយទៅ
ឈប់សិន"ឯងចង់ទៅណានេះមិនទាន់បាននិយាយការងារស្អីផង ទៅណាជារឿងរបស់ខ្ញុំនិងទាក់ទងនឹងលោក ហើយក៏មិនចង់រួមការងារជាមួយលោកដែរ
"ជុងហ្គុក"នេះយើងខំអង្គុយចាំឯងឡើងរាប់ម៉ោងហើយពេលដល់ក៏ទៅវិញទាំងដែរមិនទាន់និយាយការងារមួយម៉ាត់នឹងហី! ខ្ញុំនិយាយហើយថាខ្ញុំមិនចង់រួមការងារជាមួយលោក ឬលោកស្ដាប់មិនបានទេឬ (នេះបើគេស្អប់ជ្ងហ្គុកសឹងអីហើយអោយមកនិយាយការងារម៉េចនឹងកើតទៅ)
ថេយ៉ុងក៏សម្រេចចិត្តដើរទៅម្ដងទៀត ដោយលើកនេះទោះជុងហ្គុកហៅគេទៀតក៏គេមិនឈប់ដែរគេសម្រេចចិត្តដោយដើរទៅដោយមិនងាកក្រោយ
គីម ថេយ៉ុងឈប់ភ្លាម រាងក្រាស់ជុងហ្គកនៅតែបន្តស្រែកហៅថេយ៉ុង ទាំងដែរគេមិនងាកមកមើលខ្លួនសម្បីតែបន្តិច ថេយ៉ុងដើរៗក៏មានដៃមាំក្រាស់មកចាប់ករដៃតូចរបស់គេជាប់មិនអោយគេបន្តដំណើរទៅមុខទៀតបាន ថេយ៉ុងភ្ញាក់ក្រញ៉ាងពេលដែរមានមនុស្សមកចាប់ដៃគេស្ងាត់ៗបែបនេះ នេះលោកចង់ធ្វើអីថេយ៉ុងងាកមកនិយាយជាមួយរាងក្រាស់ដោយទឹកមុខមាំកាចឆ្នាស់ ឯងចង់ទៅងាយៗបែបនេះមែនទេ គីម ថេយ៉ុង ជុងហ្គ្កុកគេខឹងដែររាងតូចថេយ៉ុងមកយឺតហើយនៅអោយគេអង្គុយចាំ ឡើងយូរពេលមកដល់បែរជាមិននិយាយការងារ ជាមួយគេ
ពួកគេទាំងពីបានប្រទាញប្រទង់គ្នារហូតម្នាក់ខំចាប់ដៃហើយម្នាក់ទៀតខំរើចេញ លែង ថេយ៉ុងគេនិយាយទឹកមុខមាំមកកាន់ជុងហ្គុកលែងដៃខ្ញុំភ្លាម
មិនលែង ពីម៉ាត់យ៉ាងខ្លីរបស់រាងក្រាស់ ថេយ៉ុងស្ដាប់លឺហើយ ចង់តែហក់ទៅដាល់មុខបុរសម្នាក់នេះអោយបែកមុខទេ ប្រហើរហ៊ានមកចាប់ដៃគេ
ងាកមកមើលលោកគីមឯណេះវិញតាមពិតទៅគាត់ចង់អោយជុងហ្គុកនឹងថេយ៉ុងគេទាក់ទងគ្នាណាស់ដោយសារគ្រួសារចន ជាគ្រួសារមានមុខមានមាត់ជាគ្រួសារអភិជន អីចឹងហាស់ ហើយគាត់ក៏ពេញចិត្តនឹងជុងហ្គុកទៀត ចឹងហើយបានគាត់រៀបចំគំរោងការដោយអោយថេយ៉ុងទៅនិយាយការងារជំនួសគាត់ ដោយគាត់យកលេះថារវល់ (ខូចណាស់លោកគីម🥲)លោកចនវិញក៏ដូចគ្នាគាត់ពេញចិត្តនឹងថេយ៉ុងខ្លាំងណាស់ចង់បានថេធ្វើជាកូនប្រសារបស់គាត់រឡើងញ័រខ្លួនហើយ ដោយសារលោកគីមជានាយករដ្ឋមន្ត្រីនោះអី ណាមួយពួកគាត់ក៏ជាមិត្តនឹងគ្នាស្រាប់ ភ្ជាប់សាច់ឈាមនឹងគ្នារឹតតែលើកមុខលើកមាត់ពួកគាត់មួយកំរិតថែមទៀត
ងាកមកមើលហាងកាហ្វេមួយកន្លែងនេះវិញ ជុងហ្គុកគេមិនព្រមលែងដៃថេយ៉ុងទេនៅតែប្រទាញប្រទុងគ្នានៅនឹង លែងដៃខ្ញុំភ្លាម ខ្ញុំប្រាប់ថាអោយលែងដោយទ្រាំមិនបានថេយ៉ុងគេក៏ស្រែកខ្លាំងៗធ្វើអោយអ្នកនៅទីនោះងាកមកមើលគេពីនាក់
មិនលែងទៅនិយាយគ្នាអោយដឹងរឿងសិន ជុងហ្គុកនិយាយហើយក៏ទាញដៃរាងតូចបំរុងនឹងទៅហើយតែក៏ត្រូវថេយ៉ុងទាញដៃគេមកវិញ តែពេលនោះក៏ស្រាប់តែ ក្រឹប ជុងហ្គុកបានដួលលើថេយ៉ុង ដោយមាត់ប៉ះនឹងមាត់ រាងតូចបើកភ្នែកធំៗសំលឹងមើលអ្នកនៅលើខ្លួន នេះលើទីពីហើយដែរបុរសម្នាក់នេះថើបមាត់គេឡើងពីដងហើយ រាងក្រាស់ឯណេះវិញសង្ងំថើបបបូរមាត់របស់រាងតូចមិនដក ចំណែកខ្លិនខ្លួនរាងតូចវិញក្រអូបអើយសែនក្រអូប មកធ្វើអោយជុងហ្គុកមិនចង់ដកបបូរមាត់ចេញទាល់តែសោះ ដោយថេយ៉ុងក្រលេកមើលជុំវិញខ្លួនឃើញសុទ្ធតែមនុស្សឈរមើលពួកគេទាំងពីទើបរាងតូចប្រញាប់រុញជុងហ្គុកចេញ ចំណែកអ្នកដែលត្រូវគេរុញចេញក៏ដកខ្លួនងើបឡើង ហើយក៏សម្រួលឥរិយាបថខោអាវអោយស្រួលបួលវិញ ថេយ៉ុងវិញខ្មាស់គេសឹងស្លាប់ទៅហើយនេះ ស៊យខ្លាំងណាស់ថ្ងៃជួបមនុស្សដែរខ្លួនស្អប់ហើយនៅមកដួលថើបគ្នាទៀតពិតជាខ្មាស់គេណាស់ បន្ទាប់ពីសម្រួលឥរិយាបថខោអាវហើយថេយ៉ុងក៏ដើរចេញមកខាងក្រៅវិញដើម្បីហៅតាក់សុីជឹះទៅផ្ទះវិញ
ជុងហ្គុកឃើញរាងតូចដើរចេញក្រៅក៏ដើរតាម ដោយឃើញថេយ៉ុងមិននិយាយរកគេ ហើយគេក៏ចង់សុំទោសរាងតូចដែរ នេះនៅមានមុខមកដើរតាមគេទៀត គួរអោយស្អប់ខ្លាំងណាស់ ខ្ញុំ.....រាងក្រាស់និយាយរាងត្រដាក់ត្រដុប របៀបដឹងកុំហុស ចង់សុំទោសគេណាស់ប៉ុន្តែក្នុងចិត្តអត់ហ៊ានហាស្ដី ហើយសាច់ទ្រូងខាងឆ្វេងក៏លោតញាប់នេះយ៉ាងម៉េចចេះ ខ្ញុំ....ខ្ញុំ ..សុំទោស .. ចំពោះរឿងថ្ងៃនេះ ឯង....និយាយាមិនទាន់ចប់ផងរាងតូចក៏និយាយកាត់មុន មិនបាច់និយាយទៀតទេខ្ញុំមិនចង់ស្ដាប់មិនចង់លឺខ្ញុំសុំអោយតែលោកនៅអោយឆ្ងាយពីខ្ញុំទៅបានហើយព្រោះបើខ្ញុំនៅជិតលោកខ្ញុំមានគ្រោះថ្នាក់ណាស់ ថេយ៉ុងនិយាយដោយមិនងាកមើលកមុខជុងហ្គុកសូម្បីបន្តិច
ស្ដាប់លឺហើយធ្វើអោយជ្ងហ្គុកគេរៀងអន់ចិត្តបន្តិចដែរនេះគេស្អប់ខ្លួនដល់ថ្នាក់នេះឬសូម្បីតែនៅជិតក៏មានគ្រោះថ្នាក់ដែរឬ រាងតូចកំពុងតែឈរចាំតាក់សុី ជុងហ្គុកក៏បបួលថេយ៉ុងឡើងឡានគេទុកអោយគេជាអ្នកជូនទៅ តែរាងតូចមិនព្រមនៅឈរចាំទាល់តែមានតាក់សុីមកហើយថេយ៉ុងក៏ឡើងឡានបាត់ទៅ ទុកអោយជ្ុងហ្គុកឈរសម្លឹងមើលឡានរាងតូចទាល់តែចេញផុតកន្ទុយភ្នែក បានគេឡើងឡានទៅក្រុមហ៊ុនរបស់គេ
គ្រាន់តែថេយ៉ុងមកដល់ផ្ទះភ្លាមក៏ប្រញាប់រត់ឡើងខាងលើបាត់ រកតែអ្នកស្រីគីមសួរនាំមិនទាន់គេកើតអីចេះ ដោយឃើញកូនមកមិនដូចរាល់ដងទើបគាត់សម្រេចចិត្តឡើងទៅខាងលើដើម្បីសួរនាំខ្លាចថាថេយ៉ុងគេមិនស្រួលខ្លួន ថេ ថេ .ស្ងាត់.....ថេហា៎ ..កូនកើតអីឬអត់កូនមិនស្រួលខ្លួនមែនទេបើកទ្វាអោយម៉ាក់ចូលទៅបន្តិចមកណា ក្រាក ទ្វារបានបើកដោយដៃតូចថេយ៉ុង ដោយឃើញថេយ៉ុងមិនមាត់ក៏ អ្នកស្រីគីមក៏សួរកូនប្រុសទាំងក្ដីបារម្មណ៍ខ្លាចកូនមិនស្រួលខ្លួន កូនកើតអីប្រាប់ម៉ាក់បានទេ កូនអត់កើតអីទេគ្រាន់អត់ស្រួលខ្លួនតិចតួច កូនចង់សម្រាកម៉ាក់ ចឹងកូនសម្រាកចុះម៉ាក់ទៅធ្វើស៊ុបទុកអោយកូនញុាំសិន អ្នកស្រីគីមថាហើយក៏ដើរចេញ "បាទម៉ាក់" ដោយស្មុគស្មាញខ្លាំងពេកថេយ៉ុងក៏ យកទូរស័ព្ទដើម្បីខលទៅនរណាម្នាក់ ហើយម្នាក់នោះក៏គ្មានអ្នកណាក្រៅពីរាងតូចជីមីនដែរ ហាឡូថេហ៌ មានការអីមែនទេបានជាខលមកយើងបែបនេះ
ដោយសារតែរាល់ដងមិត្តគេម្នាក់នេះទាល់តែមានរឿងឬបញ្ហាអ្វីមួយបានជាគេទាក់ទងមកខ្លួន យ៉ាងម៉េចទាល់តែមានរឿងបានខលទៅបានមែន ហាស់ ផាក ជីមីន រាងតូចថេយ៉ុងហៅឈ្មោះអ្នកជាមិត្តដូចជាមិនពេញចិត្តពេលដែលខ្លួនខលទៅ ខ្ញុំស្មុគស្មាញខ្លាំងពេកទើបចង់បបួលឯងទៅដើរលេងនឹងណាថេយ៉ុង ហាស់!ដើរលេង ជីមីនធ្វើដូចភ្ញាក់ផ្អើលខ្លាំងណាស់ ដោយរាល់ដងក៏ថេហ៌បបួលបែបនេះរហូតមកហើយ
រៀបចំខ្លួនទៅចយើងទទួល និយាយរួចថេហ៌ក៏បិទទូរស័ព្ទហើយចុះទៅក្រោមយកសោរឡានសេរីទំនើបរបស់ខ្លួនបើកទៅទទួលជីមីនចប់😁

YOU ARE READING
🌻ចាញ់ស្នេហ៍ ថេយ៉ុងកំពូលឆ្នាស់🌻[ចប់✅]
General Fictionបងជាទឹក អូនជាភ្លើង បងសុខចិត្តចាញ់អូនគ្រប់រឿងអោយតែអូនសប្បាយចិត្ត បងខុសក៏បងលួងអូនបងត្រូវក៏បងលួងអូន