ភាគ: 4 យើងនឹងយកឯងធ្វើប្រពន្ធយើងអោយបាន

1.4K 59 0
                                    

ថ្ងៃថ្មី ថេហា៎រៀបចំខ្លួនរួចឬនៅនឹងក្មួយជុងមកចាំយូរហើយណា"លោកស្រីគីម"ដោយឃើញថារាងក្រាស់មកអង្គុយចាំកូនប្រុសខ្លួនយូរក៏ស្រែកសួរពីជាន់ខានងក្រោម
នៅទេម៉ាក់កកកកកកក..រាងតូចស្រែកប្រាប់ដោយបង្អូសសំលេងវែង...តាមពិតទៅថេយ៉ុងគេរៀបចំខ្លួនរួចយូរហើយតែគេចង់ធ្វើបាបរាងក្រាស់អោយអង្គុយចាំគេ
បើខ្លាំងអង្គុយចាំក៏ចាំទៅ ហឹស! ចាំមើលណាខ្ញុំនឹងអោយលោកអង្គុយចាំខ្ញុំហឹស !ហឹស!រាងតូចអង្គុយសើចម្នាក់ឯងដែរបានធ្វើបានរាងក្រាស់!
ចំណែករាងក្រាស់វិញខំអង្គុយចាំថេយ៉ុងឡើងស្ពឹកគូទហើយនៅមិនទាន់ឃើញចុះមកទៀតក្នុងចិត្តខឹងខ្លាំងណាស់ដែររាងតូចហ៊ានធ្វើបាបគេបែបនេះ នេះកុំតែម៉ាក់រាងតូចនៅទេកុំអីឡើងទៅដល់បន្ទប់បាត់ហើយ ចាំមើលតែចុះមកហាស៎!មិនរួចខ្លួនទេឆីថេ!
មកហើយហេស!កូន នេះចេះអោយបងមកអង្គុយចាំទៅកើតគ្មានសីលធម៌សោះ គ្រាន់តែចុះមិនទាន់ដល់ផងក៏ត្រូវលោកស្រីគីមដាក់ម៉ាខ្សែរហើយ
មិនមែនអញ្ចឹងទេម៉ាក់គឺកូនរកខ្សែរក ដែរសង្សារកូនទិញអោយមិនឃើញទើបយូរបែបនេះ ថេយ៉ុងក៏ប្រញាប់និយាយកាត់រាងចំណាស់ដើម្បីអោយគាត់ជឿខ្លួន ទាំងដែរកាពិតគឺមានបំណងធ្វើបាបរាងក្រាស់អោយច្បាស់ក្រឡែត
បើអញ្ចឹងយើងប្រញាប់ទៅៗ រាងក្រាស់ដែរស្ងាត់មកជាយូរក៏និយាយកាត់ ហើយក៏ដើរទៅមុនបាត់ទៅ ជុងហ្គុកគេដឹងថារាងតូចមានបំណងចង់ធ្វើបាបគេច្បាស់ណាស់តែគេមិនមាត់ ទុកអោយរាងតូចបានចិត្តសិនចុះ ចាំមើលតែបាននៅពីនាក់ណាប្រដៅក្មេងនេះចេញម្ដងកុំអោយលេងខូចចឹងទៀត
Jk Group

គ្រាន់តែរាងក្រាស់ដើរមកដល់ក្នុងក្រុមហ៊ុនភ្លាមបុកលិកទាំងអស់ក៏អោនគោរព ហើយក៏មានរាងតូចដើរតាមពីក្រោយដែរ បុកលិកស្រីម្នាក់ ""wow នោះគឺ គីម ថេយ៉ុងកូនប្រុសរបស់នាយករដ្ឋមន្ត្រី គីមតើ អ្នកណាមិនស្គាល់កូននាយករដ្ឋមន្ត្រីហើយនេះបានជួបផ្ទាល់បែបនេះពិតជាស្រស់ស្អាតមែនទែនធ្វើអោយបុកលិកទាំងស្រីទាំងប្រុសឈ្លក់វង្វងនឹងសម្រស់របស់រាងតូចម្នាក់នេះហើយ ចំណែកឯថេយ៉ុងវិញគេសុាំនឹងបែបហើយទៅណាក៏មានអ្នកមើល អ្នកលួចថតរូបគេ មិនថតមានតែឆ្កួតសង្ហារហើយស្រស់ស្អាតទៀត ដោយសារឃើញបុកលិកភ្លឹកមើលរាងតូចខ្លាំងពេលទើបជុងហ្គុកងាកមកសម្លក់បុកលិកទាំងស្រីទាំងប្រុស"យ៉ាងម៉េចចង់ឈរមើលដល់ពេលណាទៀតគ្មានការងារធ្វើទេឬយ៉ាងម៉េច ជុងហ្គុកនិយាយហើយក៏ដើរទៅបន្ទប់ធ្វើការខ្លួនដោយទឹកមុខស្មើរ
ចំណែករាងតូចពេលលឺរាងក្រាស់និយាយចឹងក៏រាងអស់សំណើចនេះសូម្បីតែបុកលិកមើលគេក៏មិនអោយមើលដែរចិត្តអាក្រក់ណាស់ ទាំងដែរពួកគេទាំងមិនមានទាក់ទង់គ្នាផង !អី!ក៏ហួងហែងសម្បើមម្ល៉េះ
គ្រាន់តែមក Offset(បន្ទាប់ធ្វើការ)ភ្លាមរាងក្រាស់ក៏ងាកមកមើលអ្នកដែរទើបនឹងដើរមកដល់តាមក្រោយគេ មិនដាក់ភ្នែក "ពេលដែរយើងទៅទទួលឯង ឯងមានចេតនាអោយយើងអង្គុយចាំឯងមែនទេ រាងក្រាស់និយាយហើយក៏ដើរយឺតៗទៅរករាងតូច គេគុំរាងតូចយូរហើយតាំងពីជួបគ្នាលើកដំបូងមករាងតូចម្នាក់នេះធ្វើបាបគេរហូត បើមិនទាត់ធាក់ ទះ តប់ អី បែបនឹង!!
ចំណែករាងតូចវិញចាប់ផ្លើមភ័យ រកធ្វើអីមិនត្រូវទេពេលរាងក្រាស់ដើរមកជិតគេបែបនេះ គេមានអារម្មណ៍ថាពេលនៅជិតប្រុសម្នាក់នេះដូចជាមិនស្រួលសោះ
រាងតូចចេះតែថយរហូតដល់ជញ្ជាំគេភ័យខ្លាំងណាស់បេះដូងសឹងតែលោតចេញមកក្រៅហើយ បន្ទាប់មករាងក្រាស់ក៏ដាក់ដៃឃាំមិនអោយរាងតូចចេញបានហើយក៏លោរ មុខទៅជិតរាងតូចកាន់តែជិត ធ្វើអោយរាងតូចរឹតតែភ័យ ហើយក៏
អាយយយយ!!!!អាឆ្កួត ឯងចង់ធ្វើអីយើងចាំមើលណាយើងនឹងប្ដឹងប៉ារបស់យើងថាឯងបំពាយើង ថេយ៉ុងស្រែកចាចទាំងដែរភ្នែកបិទមិនហ៊ានបើកទេនៅឆ្លៀតធ្វើមាត់ពេបរកយំទៀតផង ហើយមាត់នៅតែជេប្រទិចរាងក្រាស់មិនដឹងជាស្អីៗទេមានទាំងអាឡប់អាឆ្កួត........ល!
ស្ងាត់....ទើបថេយ៉ុងបើកភ្នែកមក គឺមិនដូចអ្វីដែរខ្លួនគិតនោះទេ នេះគេទៅអង្គុយធ្វើការយ៉ាងរំភើយ មិនដឹងថាទៅតាំងពីពេលណាទុកអោយរាងតូចឈរនិយាយម្នាក់ឯង
អាប្រុសឆ្កួត"ចាំមើលណាហ៊ានបំភ័យយើងផងហេស ហឹស"
ការងាររបស់់ឯងគឺជាលេខាផ្ទាល់ខ្លួនរបស់យើង យល់ទេដោយខ្ជិលនិយាយច្រើនរាងក្រាស់ក៏ចាត់ចែងការងារអោយរាងតូចធ្វើតែម្ដង
ហាស់!!នេះគីមថេយ៉ុងកូននាយករដ្ឋមន្ត្រីណា ម៉េចនឹងអាចអោយធ្វើជាលេខាបានទៅ រាងតូចរហ័សតបទៅរាងក្រាស់វិញគេមិនសុខចិត្តទេមកអោយធ្វើជាលេខាអីបែបនេះខំរៀនអស់លុយឡើងម៉ាគំនរហើយ គេមិនព្រមជាដាច់ខាត
បើអញ្ចឹងឯងចង់ធ្វើស្អីរាងក្រាស់ក៏ប្រញាប់សួរត្បកទៅវិញឬក៏ចង់ធ្វើជាប្រពន្ធរបស់យើងឯងមិនបាច់ចាំធ្វើការហត់ ជុងហ្គុកនិយាយយ៉ាងច្រឡឺមញ៉ាក់ចញ្ចើមឌឺដាក់រាងតូចទៀត
ធ្វើអោយរាងតូចក្ដៅស្លឹកត្រជៀកឆាវ
នែ!!អារោគចិត្ត យើងនេះហេស ចង់ធ្វើជាប្រពន្ធរបស់លោកនោះគ្មានផ្លូវទេ ហើយក៏មិនអាចទៅរួចដែរកុំស្រម៉ៃអោយសោះ ហឹស!
បានយើងចាំមើលណា ថាគីម ថេយ៉ុងខ្លាំងបានយូរប៉ុណ្ណា! ហើយយើងក៏មិនចុះចាញ់ឯងងាយៗដែរ យើងនឹងយកឯងធ្វើជាប្រពន្ធយើងអោយបាន!ជុងហ្គុកនិយាយបែបញញឹមលាក់គំនួច
រាងតូចពេលលឺជុងហ្គុកនិយាយបែបនឹងក៏រាងភ័យមិនតិចដែរ តែនៅខំប្រឹងរក្សារទឹកមុខរាបស្មើរ មិនអោយគេចាប់បានថាខ្លួនកំពុងភ័យខ្លាច គ្មានផ្លូវនោះទេនិយាយចប់ក៏ទាញកាបូបដើរចេញទៅទាំងមិខក្រញ៉ូវ

ជួបគ្នាឆាប់ៗណាប្រពន្ធសម្លាញ់!គ្រាន់តែរាងតូចចេញផុតភ្លាមជុងហ្គុកនិយាយម្នាក់ឯងតិចញញឹមចុងមាត់ គេមានគំនិតធ្វើបាបក្មេងម្នាក់នេះហើយ មិនរួចខ្លួនទេគីម ថេយ៉ុង

ភូមិគ្រឹះគីម: មកដល់ហើយហេសកូនសំណព្វចិត្តប៉ា! ហេតុអ្វីឆាប់មកផ្ទះបែបនេះ?គ្រាន់តែថេយ៉ុងមកដល់ភ្លាមក៏ត្រូវលោកគីមទទួលរាក់ទាក់មួយខ្សែរ ធ្វើអោយរាងតូចរកពាក្យនិយាយមិនឃើញ
លោកប៉ាាាា!ម៉េចក៏អោយកូនទៅធ្វើការជាមួយអាមនុស្សរោគចិត្តទៅវិញកូនមិនចូលចិត្តគេនោះគេ នេះកូនជាកូននាយករដ្ធមន្រ្តីណាហេតុអីបានជាប៉ាអោយកូនទៅធ្វើជាលេខាគេទៅវិញ កូនមិនសុខចិត្តទេ ថេយ៉ុងនិយាយធ្វើមុខពេបរកយំដើម្បីទៀមទាចំណាប់អារម្មណ៍ពីលោកគីម
យ៉ាងម៉េចឯងមិនចង់ធ្វើជាលេខាចឹងឯងចង់ធ្វើអ្វី?លោកគីមមិនឆ្លើយនឹងសំនួររបស់កូនតែក៏សួរត្បកទៅវិញធ្វើអោយថេយ៉ុងគាំងរកនឹកពាក្យនិយាយមិនឃើញម្ដងទៀត ក្មួយជុងទាំងឆ្លាត ទាំងស្អាតសង្ហារ ទាំងមានគ្រប់យ៉ាងទាំងស្រីទាំងប្រុសប្រាថ្នាចង់បានគេគ្រប់គ្នាមានតែកូនទេដែរមិនចាប់អារម្មណ៍នឹងក្មួយជុងនោះ លោកគីមអង្គុយសរសើររាងក្រាស់ដោយមិនខ្វល់នឹងទឹកមុខកូនប្រុសសំណព្វចិត្តគាត់អង្គុយចាំស្ដាប់ធ្វើមាត់ពេបរកយំព្រោះតែឪពុកសរសើរអ្នកដទៃជាងខ្លួន។

To be Continued .........



🌻ចាញ់ស្នេហ៍ ថេយ៉ុងកំពូលឆ្នាស់🌻[ចប់✅]Where stories live. Discover now