•|My naked truth|•

496 34 1
                                    

Ep 01
.
.
.
នៅពេលដែលខ្ញុំកំពុងអង្គុយនៅលើអាគារ 12 ជាន់នេះដោយដាក់ជើងនៅចុងសងខាងនៃជណ្ដើរហើយសម្លឹងចុះទៅក្រោមនោះ ខ្ញុំមិនអាចជួយអ្វីបានក្រៅពីការគិតអំពីការធ្វើអត្តឃាតនោះទេ។

មិនមែនដោយសារខ្ញុំចង់ធ្វើអត្តឃាតខ្លួនឯងអ្វីនោះទេ ខ្ញុំស្រឡាញ់ជីវិតរបស់ខ្ញុំសមល្មមនឹងនៅបន្តរបាន។

ខ្ញុំចង់ផ្ដោតទៅលើមនុស្សផ្សេងទៀត ដែលបានសម្រេចចិត្តបញ្ចប់ជីវិតរបស់ពួកគេនោះទៅវិញទេ។ តើពួកគេធ្លាប់សោកស្ដាយដែរឬទេ? ខណៈពេលដែលពួកគេសម្រេចចិត្តលោតចុះទៅក្រោមនោះ នៅវិនាទីបន្ទាប់មុនពេលដែលពួកគេធ្លាក់ទៅដល់ដី តើពួកគេធ្លាប់សម្លឹងមើលទៅដីនោះនឹងគិតថានេះគឺជាវិធីដ៏អាក្រក់ដែលឬទេ?

តែខ្ញុំគិតថា ប្រហែលជាអត់ទេ។

ខ្ញុំតែងតែគិតអំពីការស្លាប់ជាច្រើនដង។ ជាពិសេសគឺថ្ងៃនេះតែម្ដង, ព្រោះខ្ញុំបានផ្ដល់ការនិយាយដ៏វីរភាពមួយដែលប្រជាជនអូស្ត្រាលីមិនធ្លាប់បានឃើញនៅរយះពេល 10-12 ម៉ោងមុននេះ។

ពេលដែលខ្ញុំនិយាយបែបនេះសុំកុំទាន់យល់ច្រឡំលើខ្ញុំអីព្រោះ ការនិយាយដែលខ្ញុំបានលើកឡើងនោះគឺមិនស៊ីជម្រៅគ្រប់គ្រាន់ដើម្បីបង្កើតជាប្រវត្តិសាស្ត្រមួយបាននោះទេ។តែវាមានវីរភាពទៅតាមផ្លូវរបស់វាចឹងឯង។
ពីដំបូងខ្ញុំភ័យណាស់, ព្រោះវាជាពិធីបុណ្យសព្វរបស់ Willem Sim (វីលៀម សុីម)ដ៏ថ្លៃថ្លានិងជាចៅហ្វាយក្រុងជាទីក្រុង Brisbane ប្រទេស Australia ដែលជាស្រុកកំណើតខ្ញុំផងដែរ។ម្ចាស់ភ្នាក់ងារអចលនទ្រព្យដ៏ជោគជ័យបំផុតក្នុងទីក្រុង។ស្វាមីរបស់ Alexandra Sim (អេលិចសាន់ត្រា សុីម) ដែលជាជំនួយការបង្រៀនដ៏គួរឱ្យគោរពបំផុតនៅក្នុងទីក្រុង Brisbane និងជាឱពុករបស់ Jake Sim-ក្មេងប្រុសចម្លែកម្នាក់ដែលមានសក់ ពណ៌សខុសប្រក្រតី ហើយធ្លាប់លង់ស្នេហ៍ជាមួយបុរសកំព្រារម្នាក់ និងបាននាំមកនូវភាពអាម៉ាស់យ៉ាងខ្លាំងដល់គ្រួសាររបស់គេទាំងមូលផងដែរ។

ម្នាក់នោះហើយជាខ្ញុំ....សួស្តីខ្ញុំឈ្មោះ Jake Sim ហើយ Willem គឺជាឱពុករបស់ខ្ញុំ។
ខណៈពេលដែលខ្ញុំបានបញ្ចប់ការនិយាយនៅឯពិធីបុណ្យសព្វរបស់គាត់រួច ខ្ញុំក៏ឡើងយន្តហោះវិលត្រឡប់មកកាន់ Seoul វិញភ្លាមហើយ Blesstige (ប្លេសស្ទីង) គឺជា rooftop ដំបូងគេបង្អស់ដែលខ្ញុំរកឃើញ។ម្ដងទៀត, មិនមែនមកពីខ្ញុំចង់ធ្វើអត្តឃាតនោះទេ។ ខ្ញុំពិតជាត្រូវការខ្យល់អាកាសបរិសុទ្ធ និងភាពស្ងៀមស្ងាត់ខ្លាំងណាស់ តែគួរឱ្យសោកស្ដាយដែរខ្ញុំមិនអាចទទួលបានវាពីផ្ទះល្វែងជាន់ទី 3 របស់ខ្ញុំ ដោយគ្មានដំបូលផ្ទះ(rooftop) និងថែមតែមានមិត្តរួមបន្ទប់ម្នាក់ដែលចូលចិត្តស្ដាប់ខ្លួនឯងច្រៀងទៀតផង។

JUST A LITTLE BIT [희승X성훈X자크]Where stories live. Discover now