Part 1

392 32 2
                                    

Impossible!

       ផាក សុងហ៊ុន x សុីម ជេយ៉ុន
ផាក ជុងស៊ុង (ជេយ៍)  x យ៉ាង ជុងវ៉ុន
នីសុីមូរ៉ា រីគី (នីគី) x គីម ស៊ូនូ

ស្ថិតក្នុងសកលវិទ្យាល័យធំមួយស្ថិតក្នុងទីក្រុងសេអ៊ូលមានសិស្សនិសិត្សជាច្រើនខ្លះប្ដូរពីសាលាតាមជនបទ តាមខេត្តផ្សេងៗ ខ្លះក៏ជាសិស្សចាស់ធ្លាប់រៀនតាំងពីយូរមកហើយ...

<សួស្ដី...!សុំរួមតុជាមួយផងបានទេ?> នរៈសង្ហារវ័យ 21ឆ្នាំជានិសិត្សឆ្នាំទី៤ មានកម្ពស់ខ្ពស់ស្រឡះសម្បុរសក្បុសកែវភ្នែកមានមន្តស្នេហ៍ញញឹមបញ្ចេញថ្ពាល់ខួចចោទសួរទៅកាន់សិស្សប្អូនដែលជាម្ចាស់តុក្នុងអាហារដ្ឋានដែលស្ថិតក្នុងបរិវេណសកលវិទ្យាល័យ

<បាទ...?អ...គឺមា...>

<គ្មានទេសិស្សច្បងពួកយើងមកគ្នាតែពីរនាក់ប៉ុណ្ណោះសិស្សច្បងអាចចូលរួមបាន>មិត្តម្នាក់ក៏ហាមាត់និយាយកាត់សម្ដីអ្នកម្ខាងយ៉ាងរហ័ស

<ជុងវ៉ុន ចុះស៊ូនូនិងរីគី?> នាយតូចរូបស្រស់និយាយខ្សឹបៗល្មមឮតែពីរនាក់ក្លើរម្រាក់ម្ខាងទៀតដោយជ្រួញចិញ្ចើមចូលគ្នាទឹកមុខស្មានមិនត្រូវឡើងក្រហមឆ្អៅ ប៉ុន្ដែរាងតូចជុងវ៉ុនមិនចង់និយាយច្រើនត្រឹមច្បូញមាត់ទៅកាន់តុខាងមុខបង្ហាញដល់មិត្តថាមិត្តពីរនាក់ទៀតដែលនិយាយអម្បាញ់មិញកំពុងអង្គុយតុខាងមុខរួចទៅហើយ...

<មានបញ្ហាអ្វីឬ?>

<បាទគ្មានទេ! អញ្ចឹងខ្ញុំទៅកម្ម៉ង់អីញុំាសិនហើយ សិស្សច្បងចង់ផ្ញើរទិញអ្វីដែលឬអត់?>ជុងវ៉ុន

<អរ អត់ទេបងកម្ម៉ង់រួចហើយ>

<ជេគ ឯងនៅអង្គុយនិយាយលេងជាមួយគាត់ទៅឱកាលមកដល់ហើយវ៉ើយ>ជុងវ៉ុន ឱនមកខ្សឹបដាក់រាងតូចរួចក៏ដើរទៅកម្ម៉ង់អាហារបាត់ទុកអោយនាយតូចជាមិត្តអង្គុយអៀនញញឹមខ្ជឹប><

<ឯងឈ្មោះអីដែរ?>

<អរបាទ...ខ្ញុំអឺ...ឈ្មោះ...អឺ ជេយ៉ុន ហៅថា ជេគក៏បាន ហិហិ>នាយតូច សុីមជេយ៉ុន ញញឹមមិនសូវសមស្ដីរដាក់រដុបហាក់អៀនៗថ្ពាល់ឡើងក្រហមព្រឿងៗ ការនិយាយស្ដីរួមទាំងកាយវិកា វង់ភ័ក្រស្រស់ស្អាត ច្រមុះស្រួចស្បែកមុខរលោងស្រិលស្រមោចវាជ្រុះកែវភ្នែកពណ៌ត្នោតគន់មិនណាយហាក់ទាក់ទាញបេះដូងនរៈសង្ហារលោតខុសចង្វាក់

You've reached the end of published parts.

⏰ Last updated: Jan 23, 2022 ⏰

Add this story to your Library to get notified about new parts!

Impossible! Where stories live. Discover now