ភូមិគ្រឹះ' គីម' ក្រុមគ្រួសារគីមនឹងគ្រួសារចនបាននាំគ្នាមកជុំគ្នាដើម្បីមកនិយាយារឿងកូនៗ ចំណែកថេយ៉ុងនឹងជុងហ្គុកពួកគេទាំងពីនាក់មិនបានដឹងរឿងប៉ាម៉ាក់ពួកគេផ្សំផ្គុំពួកគេឡើយ រឿងនឹងចាស់ៗជាអ្នកចាត់ចែង
ចឹងសម្រេចថារៀបការនៅឆ្នាំក្រោយហើយមែនទេ លោកស្រីគីមក៏សួរទៅលោកស្រីចន នឹងលោកចនដូចគ្នា
'បាទ/ចាស' លោកចននឹងភរិយាក៏ឆ្លើយព្រមគ្នា ហើយក៏មិនភ្លេចញញឹមដាក់លោកគីមនឹងប្រពន្ធដូចគ្នា
តែខ្ញុំខ្លាចតែកូនៗគេមិនព្រម ព្រោះមើលទៅថេគេដូចជាមិនចូលចិត្តក្មួយជុងប៉ុន្មានទេ លោកស្រីគីមគាត់ដឹងថាថេយ៉ុងដូចជាមិនពេញចិត្តនឹងជុងហ្គុកទើបរំលឹករឿងនឹង កុំអោយមានររឿងនៅថ្ងៃក្រោយ ហើយគាត់ក៏មិនចង់បង្ខំកូនអោយរៀបការជាមួយមនុស្សដែរគេមិនបានស្រលាញ់ដូចគ្នា
គាត់យល់ព្រមអោយថេយ៉ុងរៀបការនឹងជុងហ្គុកក៏ព្រោះតែជុងហ្គុកជាកូនមិត្តខ្លួន ណាមួយមើលទៅជុងហ្គុកគេរឹងមាំអាចពឹងពាក់នៅថ្ងៃក្រោយ គាត់សង្ឃឹមថាជុងហ្គុកនឹងអាចមើលថែកូនប្រុសខ្លួនបានល្អទៅចុះ លោកគីមគាត់រាងចំណាស់ទៅហើយដែរ គាត់ក៏ត្រូវរ៉ាប់រងការងារតែម្នាក់ឯងទៀតទាំងក្រុមហ៊ុន ទាំងការងាររាជការ ណាមួយគាត់ជានាយករដ្ឋមន្ត្រីការងារច្រើនហើយគាត់ក៏មិនអាចពឹងអ្នកណាបានបើថេយ៉ុងមើលទៅទន់ជ្រាយបែបនេះ ចំណែកយ៉ុនហ្គីក្មួយគាត់គេក៏មានក្រុមហ៊ុនគេដែរ បើអោយគេមកជួយការងារគេមកជួយបានតែមួយភ្លែតៗទេ ចឹងហើយទើបយល់ព្រមអោយថេយ៉ុងរៀបការនឹងជុងហ្គុក ហើយសង្ឃឹមថាពួកគេទាំងពីនាក់មិនប្រកែកទៅចុះ គាត់រកពេលវេលាល្អប្រាប់រឿងនេះទៅកូនប្រុសខ្លួនអោយបានដឹង
ទោះជាគេទទួលយកបានឬមិនបានក៏ត្រូវតែប្រាប់អោយដឹងដែរ បើសិនជាកូនទទួលយកមិនបានគាត់ក៏លែងបង្ខំកូនដែរ
[ផ្សារទំនើប]
ថេយ៉ុងនឹងជីមីនកំពុងនៅផ្សារទំនើបធំជាងគេសេអ៊ូល
ទំនេរៗពួកគេចូលចិត្តដើរលេងទិញឥវ៉ាន់ ចូលក្លឹបអីចឹងទៅ...ល. ថេថថថថ..ថេហា៎!..ឯងមើលអីដោយសារថេយ៉ុងកំពុងតែភ្លឹកមើលគូរស្នេហ៍មួយគូរកំពុងតែដើរបណ្ដើរគ្នាទិញឥវ៉ាន់ មើលទៅផ្អែមល្ហែមដល់ហើយ ទើបជីមីនហៅគេមិនលឺបែបនេះ
អ៎..អ..គ្មាន...គ្មានអីទេ បន្ទាប់ពីជីមីននិយាយខ្លាំងៗទើបថេយ៉ុងគេបែរមកនិយាយជាមួយជីមីនវិញទាំងរដាក់រដុប មើលដូចអត់មានព្រលឹងនៅក្នុងខ្លួនសោះបន្ទាប់ពីឃើញជុងហ្គុកនឹងស្រីម្នាក់នោះបណ្ដើរគ្នា
នោះ...បងប្រុសជុងហ្គុកតើ និយាយរួចជីមីនក៏អូសដៃថេទៅកន្លែងជុងហ្គុក សួរស្ដីជុងហ្គុកyung នេះមកផ្សរាដែរមែនទេ
អ៎...ជីមីន សួរស្តី! ជុងហ្គុកក៏តបទៅជីមីនទាំងញញឹមមានមុនស្នេហ៍ សូម្បីតែអ្នកដែរឈរពីក្រោយខ្នងជីមីនក៏លួចមើលស្នាមញញឹមគេដែរ គេពិតជាសង្ហារខ្លាំងណាស់
បន្ទាប់ពីរាក់ទាក់គ្នាហើយជុងហ្គុកបែរមកនិយាយជាមួយអ្នកដែរឈរនៅពីក្រោយខ្នងជីមីនម្ដង
សួរស្ដី"គីមថេយ៉ុង"ជួបគ្នាទៀតហើយ ពួកយើងជិតបានជួបគ្នាហើយណា.ចុងប្រយោគជុងហ្គុកក៏ដើរទៅខ្សិបជិតត្រជៀករាងតូច ហើយក៏ថយក្រោយវិញ ធ្វើអោយថេយ៉ុងមានអារម្មណ៍ថាព្រឺរោមពេលចំហាយក្ដៅភាយចេញមកប៉ះត្រជៀកគេ
រាងតូចមិនតប មិននិយាយាអីទាំងអស់បានត្រឹមឈរសម្លក់រាងក្រាស់ថ្មែ ព្រោះគេដឹងហើយថាគេនឹងទៅធ្វើការជាមួយជុងហ្គុក ព្រោះជាការបំពេញបំណងរបស់ប៉ាម៉ាក់គេ ចាំមើលដល់ពេលខាងមុខនឹងមានរឿអ្វីកើតឡើងទៅ ហើយធ្វើការជាមួយគ្នាកើតឬអត់បើមិនត្រូវគ្នាផង ម្នាក់ៗខ្លាំងរាងខ្លួនចឹង
មួយអាទិត្យកន្លងផុតទៅ ហើយក៏ដល់ពេលវេលាដែរថាយ៉ុងទៅធ្វើជាមួយអនាគតប្ដីដែរ😁
ឡានសេរីទំនើបដែរមានផ្លាកលេខត្រកូលគីមបានបើកមកចតនៅមុខក្រុមហ៊ុន jk Group បង្ករអោយមានការភ្ញាក់ផ្អើរទាំងបុកលិកទាំងម្ចាស់ក្រុមហ៊ុនអោយងាកមកមើល
រាងតូច ស្រឡូន ស្លៀកពាក់បែបអ្នកមានហៃសូរ សាកសមនឹងឋានៈ ជាកូននាយករដ្ឋមន្ត្រី កំពុងបើកទ្វាឡានចេញមក ធ្វើអោយបុកលិកទាំងប្រុសទាំងស្រីជ្រួលជ្រើមនឹងសម្រស់"គីមថេយ៉ុង"

YOU ARE READING
🌻ចាញ់ស្នេហ៍ ថេយ៉ុងកំពូលឆ្នាស់🌻[ចប់✅]
General Fictionបងជាទឹក អូនជាភ្លើង បងសុខចិត្តចាញ់អូនគ្រប់រឿងអោយតែអូនសប្បាយចិត្ត បងខុសក៏បងលួងអូនបងត្រូវក៏បងលួងអូន