ភាគ: 7 នាងគិតថាខ្ញុំល្ងង់ហេស!🥲

992 48 1
                                    

         បន្ទាប់ពីចេញពី Offset របស់ជុងហ្គុកហើយ ថេយ៉ុងគេក៏បានដើរមើលបុកលិក ហើយនិយាយលេងជាមួយបុកលិកនៅទីនេះ មើលទៅដូចស្គាល់គ្នាពីពេលណាហើយទេ ចំណែកឯបុកលិកនៅទីនេះវិញដូចជាចូលចិត្តរាងតូចដល់ហើយ
      សួរស្តីបងជាលេខារបស់ជុងហ្គុកមែនទេ!ថេយ៉ុងសួរទៅបុកលិកដែរជាលេខារបស់រាងក្រាស់ ហើយក៏មិនភ្លេចញញឹមបែបមនុស្សរោះរាយដាក់អ្នកនាងលេខាដែរ
      ចា៎!ខ្ញុំគឺជាលេខានៅទីនេះ ខ្ញុំឈ្មោះ"ស៊ូសុី" អ្នកប្រុសថេហ៌មានអ្វីអោយជួយមែនទេ អ្នកណាមិនស្គាល់គីម ថេយ៉ុងនោះ មានតែអ្នកចង់ជួបចង់និយាយជាមួយ
      និយាយអញ្ចឹងខ្ញុំសុំសួរមួយបានទេ ថេយ៉ុងពិតជាចង់ពីទំនាក់ទំនងជុងហ្គុកនិងស្រីម្នាក់នុងខ្លាំងណាស់តើគេត្រូវជាអ្វីនិងគ្នាទៅអោយប្រាកដទៅ
    "សួរមកចុះបើខ្ញុំអាចឆ្លើយបានខ្ញុំនឹងឆ្លើយ"ស៊ូសុី"'ជាលេខារបស់ជុងហ្គុកក៏និយាយ តបទៅថេយ៉ុងវិញយ៉ាងស្រទន់មើលនាងដូចជាចូលចិត្តថេយ៉ុងដល់ហើយ
      បង"ស៊ូសុី"តើលោកអគ្គនាយកបងនឹងអ្នកនាងម្នាក់នុងត្រូវជាអ្វីនឹងគ្នាទៅ
      អ៎!អ្នកប្រុសចង់ដឹងរឿងនេះហ៎!គឺអ្នកនាងលីយ៉ាគឺជាអតីតសង្សារចាស់លោកអគ្គនាយក ពួកគាត់ស្រឡាញ់គ្នាណាស់តែប៉ាម៉ាក់របស់អគ្គនាយកគាត់មិនយល់ស្របហើយនៅតាមបំបែកលោកអគ្គនាយកនឹងអ្នកនាងលីយ៉ាទៀតផង
       "ហាស៎! អតីតសង្សារចាស់!ថេយ៉ុងរាងភ្ញាក់ផ្អើលពេលលឺថាស្រីម្នាក់នុងជាអតីតសង្សារចាស់របស់រាងក្រាស់!
        មានរឿងអ្វីមែនទេអ្នកប្រុស! ពេលដែលឃើញថេយ៉ុងភ្ញាក់ផ្អើលបែបនេះ"ស៊ូសុី"ក៏សួរដោយទឹកមុខឆ្ងល់គ្រាន់លឺពាក្យសង្សារចាស់សោះម្ដេចក៏ភ្ញាក់ផ្អើលខ្លាំងម្លេះ!
      អ៎! គ្មានអីទេបងបន្តការងារបងទៀតចុះ និយាយរួចថេយ៉ុងក៏ដើរទៅមើលមើលបុកលិកផ្សេងទៀត ព្រោះថាមិនទាន់ហ៊ានចូលទៅក្នុងបន្ទប់របស់ជុងហ្គុកនៅឡើយទេខ្លាចចូលទៅឃើញរឿងមិនគួរអោយចង់ឃើញ
      "គ្មានការងារធ្វើទេហេស!បាននាំគ្នាឈរនិយាយគ្នាបែបនេះ"
សំលេងក្រលរ ធំបានបន្លឺឡើងនៅពីក្រោយខ្នងរាងតូច ធ្វើអោយបុកលិកប្រុសម្នាក់ដែរឈរនិយាយជាមួយថេយ៉ុងប្រញាប់រត់ទៅធ្វើការងាររបស់ខ្លួនវិញបើនៅបន្តទៀតដឹងតែអត់ការងារធ្វើមិនខានទេ
គ្រាន់តែលឺសំលេងដឹងបាត់ហើយថាជាសំលេងអ្នកណា ថេយ៉ុងក៏ងាកទៅរកម្ចាស់សំលេង ហើយក៏និយាយតបទៅវិញ
      ចុះបើគ្មានការងារធ្វើមែនចង់យ៉ាងម៉េច ហើយក៏មិនចង់ធ្វើដែរ រាងតូចនិយាយបែបធម្មតាហីៗ!..ហើយនៅឆ្លៀតធ្វើទឹកមុខឌឺទៅរាងក្រាស់វិញ ហើយក៏ងាកមកវិញដើរចេញបាត់ធ្វើមិនដឹង ទុកអោយរាងក្រាស់ឈរហួសចិត្តខឹងនឹងក្មេងម្នាក់នេះទ្វេឡើង ចាំមើលណានាយនឹងប្រដៅក្មេងម្នាក់នេះអោយរាងចាលម្ដងកុំអោយបុិន ត មាត់ បុិនឌឺដាក់នាយទៀត ហុឹស!ផ្ញើទុកសិនចុះគីម ថេយ៉ុង ប្រយោគចុងក្រោយគ្រាន់តែ និយាយក្នុងចិត្តប៉ុណ្ណោះ!
       "មួយអាទិត្យក៏កន្លងផុតទៅ! "[ផ្សារទំនើប]
      ជីមីន ហើយនឹងថេយ៉ុងកំពុងតែនៅផ្សារទំនើប ព្រោះថាទំនេរៗពួកគេចូលចិត្តដើរលេងដើរផ្សារទិញឥវ៉ាន់ ឬក៏ចូលក្លឹបអីបែបនឹង កំពុងតែរើសខោអាវសុខៗស្រាប់តែជីមីនក៏ប្រទាក់ភ្នែកនឹងអ្នកនាង"លីយ៉ា"ត្រូវជាសង្សាររបស់បងប្រុសខ្លួន កំពុងដើរកៀកដៃប្រុសម្នាក់មើលទៅស្និទ្ធស្នាលនឹងគ្នាដល់ហើយ ជីមីនឃើញចឹងក៏ទម្លាក់ខោអាវចុះហើយក៏ដើរសំដៅទៅរកអ្នកនាងលីយ៉ាភ្លាម ទាំងទឹកមុខរាបស្មើរ មើលទៅដូចជាខឹងអ្នកណាតាំងពីកាលហើយទេទឹកមុខពិបាកមើលខ្លាំងណាស់
ថេយ៉ុងឃើញដូចច្នេះក៏រត់ទៅតាមក្រោយជីមីនដែរទៅ រាងតូចគេមិនបានខ្វល់រឿងលីយ៉ាហើយនឹងជុងហ្គុកប៉ុន្មានទេ ចង់អ្នកនាងលីយ៉ាបណ្ដើរប្រុសប៉ុន្មាននាក់ទៀតក៏ថេយ៉ុងមិនខ្វល់ដែរ ហើយចង់ជុងហ្គុកយកសង្សារប៉ន្មានាក់ក៏គេមិនខ្វល់ដូចគ្នាព្រោះគេមិនបានចាប់អារម្មណ៍នឹងរឿងអ្នកដៃទេ
      យ៉ាងម៉េចមានបងប្រុសខ្ញុំម្នាក់មិនស្កប់ស្កល់មែនទេ គ្រាន់តែមកដល់ភ្លាមជីមីនក៏ប្រញាប់និយាយថាអោយទៅសង្សារបងប្រុសជីដូនមួយខ្លួន ធ្វើអោយស្រីស្រស់លីយ៉ាគាំង មិននឹកស្មានថាបានជួបមនុស្សមិនគួរជួបបែបនេះទេ បើគេយករឿនេះទៅប្រាប់ជុងហ្គុកនោះប្រាកដជាជុងហ្គុកមិនលើកលែងទោសអោយគេទេ ត្រូវតែរកវិធីដោះស្រាយសិនទើបបាន
     គឺ...គឺ..មិន..មិនមែនដូចដែលឯងគិតនោះទេ លីយ៉ានិយាយទាំងត្រដាក់ត្រដុប បែបគេតាមទាន់ហើយរកពាក្យនិយាយមិនឃើញ គឺ..គឺគេជាប្អូនប្រុសរបស់ខ្ញុំទេ ឯងកុំយល់ច្រឡំណាជីមីន ស្រីស្រស់លីយ៉ាក៏ទៅចាប់អង្រួនដៃរាងតូចដើម្បីអោយជីមីនគេទន់ចិត្តជឿខ្លួន តែកុំសង្ឃឹមថាជីមីនគេទន់ចិត្តអោយសោះ
      "នាងគិតថាខ្ញុំល្ងង់ហេស ! ដែរមើលមិនដឹង ថានាងលួចលាក់ប្រុសក្រៅនោះ ជីមីនក៏ក្រវៀសដៃលីយ៉ាចេញមួយទំហឹង គេខឹងជំនួសបងប្រុសរបស់គេទៅទៀតដែរសង្សារលួចបណ្ដើរប្រុសម្នាក់ទៀត ទាំងដែរខ្លួនមានជុងហ្គុករួចទៅហើយ
      ចំណែកថេយ៉ុងវិញបានត្រឹមតែឈរមើលគេ ព្រោះខ្ជិលច្រលក់មាត់ជាមួយ ហើយវាក៏មិនមែនជារឿងរបស់ខ្លួន ទុកអោយមិត្តគេជាអ្នកចាត់ការចុះ
      រីង...រីង...!ជីមីនរៀបនឹងនិយាយទៅលីយ៉ាហើយ ក៏មាននរណារខលមកកាត់ចង្វាក់ ហា៎ឡូ"បងយ៉ុន" មានការអីមែនទេ
      អូននៅឯណាជីមីនម្ដេចក៏ទៅមិនប្រាប់បងអញ្ចឹង ដឹងទេបងបារម្មណ៍ខ្លាំងណាស់ :Suga
អូនកំពុងនៅផ្សារជាមួយថេហ៌បងកុំបារម្មណ៍អីបន្តិចទៀតអូនទៅវិញហើយ!ជុប!!😘ប្រព័ន្ធទូរស័ព្ទក៏បានកាត់ផ្ដាច់!
      នេះគេទៅបាត់ហើយហេស!មិនទាន់បានជេផងទៅបាត់ហើយ ពេលដែលជីមីនកំពុងនិយាយទូរស័ព្ទជាមួយយ៉ុនហ្គី លីយ៉ាក៏ឆ្លៀតឱកាសទៅមុនជីមីនបាត់ទៅ នាងត្រូវទៅជួបរាងក្រាស់មុនប្អូនជីដូនមួយជុងហ្គុកទៅមុន ខ្លាចថាជីមីនគេយករឿងខ្លួនបណ្ដើរប្រុសប្រាប់ទៅជុងហ្គុកចប់មិនខានទេ ខំតាមជុងហ្គុកទម្រាំបានមកដូចដើមវិញមិនងាយនោះទេ។

[ភូមិគ្រឹះគីម]

        ថេហ៌!មកហើយហេស!កូន ម៉ោះឆាប់មកអង្គុយសិនមក ប៉ាម៉ាក់មានរឿងចង់និយាយជាមួយកូន លោកស្រីគីមគ្រាន់តែឃើញកូនប្រុសមកក៏ប្រញាប់ហៅកូនប្រុសសំណព្វចិត្តគាត់មក ព្រោះថាគាត់ត្រូវនិយាយរឿងនេះអោយដឹងរឿងជាមួយថេយ៉ុង
      " ប៉ាម៉ាក់មានរឿងអីដែរ រាងតូចក៏តបទៅលោកគីមនឹងអ្នកស្រីគីមយ៉ាងស្រទន់ "
        គឺប៉ាហើយនឹងម៉ាក់ចង់ប្រាប់កូនថាជិតដល់ថ្ងៃរៀបការរបស់កូននឹងកូនមិត្តភក្តិម៉ាក់ហើយ ម៉ាក់ចង់អោយកូនបានត្រៀមខ្លួនទុកជាមុន លោកស្រីគីមនិយាយដោយទឹកមុខរាបស្មើបែបប្រាកដប្រជា
       ចំណែកថេយ៉ុងវិញគ្រាន់តែលឺរៀបការ គេឡើងគាំង
      នេះក្រែងថាបើទៅធ្វើការជាមួយជុងហ្គុកនឹងមិនអោយរៀបការមិនចឹង តែពេលនេះម្ដេចក៏ប៉ាម៉ាក់របស់គេបង្ខំអោយរាងតូចរៀបការទៀត គេមិនព្រមទេ

        ថេហ៌!មកហើយហេស!កូន ម៉ោះឆាប់មកអង្គុយសិនមក ប៉ាម៉ាក់មានរឿងចង់និយាយជាមួយកូន លោកស្រីគីមគ្រាន់តែឃើញកូនប្រុសមកក៏ប្រញាប់ហៅកូនប្រុសសំណព្វចិត្តគាត់មក ព្រោះថាគាត់ត្រូវនិយាយរឿងនេះអោយដឹងរឿងជាមួយថេយ៉ុង      " ប៉ាម៉ាក់មានរឿងអីដែរ រាងតូចក៏តបទៅលោកគីមនឹងអ្នក...

اوووه! هذه الصورة لا تتبع إرشادات المحتوى الخاصة بنا. لمتابعة النشر، يرجى إزالتها أو تحميل صورة أخرى.


មួយអាទិត្យមួយភាគ 🤧ជិតដល់វគ្គគេហៀបការហើយ🥲ចាំមើលTaekookមានអារម្មណ៍ម៉េចដែរ🙄

To be contacted....💜

🌻ចាញ់ស្នេហ៍ ថេយ៉ុងកំពូលឆ្នាស់🌻[ចប់✅]حيث تعيش القصص. اكتشف الآن