រីករាយក្នុងការអាន♡︎
បន្ទាប់ពីចាកចេញពីខុនដូររបស់ខ្លួនដោយមិនបានប្រាប់ជុងហ្គុក ថេហ្យុងក៏មកសម្ងំធ្វើការក្នុងបន្ទប់ធ្វើការរបស់នាយដោយមិនចេញទៅណានោះឡើយ គេហាក់គ្មានអារម្មណ៍ថាសោកស្តាយនោះដែរ ព្រោះតែរឿងកាលពីយប់មិញធ្វើឲ្យគេអន់ចិត្តជាងខ្លាំង គេមិនមែនចង់ធ្វើបែបនោះជាមួយជុងហ្គុកនោះទេ ប៉ុន្តែយប់មិញគេហាមឃាត់អារម្មណ៍ខ្លួនឯងមិនបានពិតមែន គេក្តៅពេញខ្លួនខណៈពេលកំពុងតែធ្វើការ ទើបគេដឹងថាគេត្រូវថ្នាំ ហើយគេក៏ត្រឡប់ទៅខុនដូរវិញយ៉ាងលឿន ព្រោះខ្លាចថាធ្វើខុសចំពោះជុងហ្គុក ប៉ុន្តែគេបែរជាទទួលបានការបដិសេដពីជុងហ្គុកទៅវិញ ។
" លោកប្រធានមានឯកសារត្រូវសីុញ៉េ " លេខាក្រមុំដែលទើបតែចូលមកធ្វើការបានមួយសប្តាហ៍ដើរសម្តៅទៅរកថេហ្យុងទាំងមានឯកសារនៅក្នុងដៃព្រមជាមួយស្នាមញញឹម បបូរមាត់ក្រហមឆេះបូករួមជាមួយរ៉ូបរឹបរាងស្របរាងស្រឡូនស្រឡៅសខ្ចីរបស់នាង ធ្វើឲ្យមនុស្សប្រុសមិនតិចនាក់នោះទេ ដែលធ្លាក់ក្នុងអន្លង់ស្នេហ៍ ប៉ុន្តែគួរឲ្យស្តាយដែលក្នុងនោះមិនមានវត្តមានថេហ្យុង ។
" នាងអាចចេញទៅបានហើយ " ថេហ្យុងទទួលយកឯកសារពីដៃរបស់លេខាក្រមុំមកពិនិត្យមើលរួចក៏សីុញ៉េយ៉ាងលឿន មុននឹងបោះពាក្យសម្តីដេញនាងក្រមុំឲ្យចេញទៅ ខណៈដែលនាងកំពុងតែទាក់ទាញគេ
" លោកប្រធានមិនត្រូវការឲ្យខ្ញុំជួយអ្វីទៀតទេមែនទេ? " លេខាក្រមុំអោនមុខទៅជិតថេហ្យុង ហុចដោះទ្រូងទៅរកនាយកម្លោះ ប៉ុន្តែនាយមិនបានចាប់អារម្មណ៍នោះឡើយ ផ្ទុយទៅវិញបែរជាមានអារម្មណ៍ថាធុញទ្រាន់ទៅវិញ
" នាងចង់ធ្វើអី? កុំស្មានថាយើងមិនដឹងថានាងជាអ្នកដាក់ថ្នាំយើងកាលពីម្សិលមិញឲ្យសោះ ឆាប់ចេញទៅ មុនពេលដែលយើងអស់ការអត់ធ្មត់ជាមួយនាង " ថេហ្យុងចាប់ដៃនាងក្រមុំដែលបម្រុងនឹងប៉ះភ្លៅរបស់គេយ៉ាងណែន រហូតធ្វើឲ្យនាងឈឺ ព្រមទាំងពោលពាក្យដែលធ្វើឲ្យនាងក្រមុំចាប់ផ្តើមញ័រខ្លួន ទើបប្រញាប់ចាកចេញទៅវិញយ៉ាងលឿន