ក្នុងទិដ្ឋភាពនៃសាលារៀនមួយដែលមានភ្លៀងបង្អុរចុះមកយ៉ាងខ្លាំង យើងបានឃើញដានជើងតូចៗប្រឡាក់ទៅដោយភក់ដីសើមៗជាអម្រឹតនៃទឹកភ្លៀងប្រែទៅជាភក់ជ្រាំ។
ដានជើងតូចៗបានរត់សំដៅទៅកាន់បន្ទប់នៅក្នុងសាលារៀន ពេលនេះសិស្សនៃសាលារៀនមួយទាំងមូលនេះបានចេញទៅផ្ទះអស់បាត់ទៅហើយ ដោយឡែកម្ចាស់ដានជើងតូចៗនៅមិនទាន់បានចេញទៅផ្ទះនឹងគេនោះទេ
" ក្រាក~~ " សម្លេងនៃទ្វាបន្ទប់បានរបើកឡើងដោយដៃរាងតូច ជំហានជើងបានធ្វើដំណើរទៅកាន់ព្យាណូដ៏ធំមួយ
" វាជាឪកាសល្អរបស់ឯងហើយ Front " និយាយចប់កាយតូចបានឡើងទៅអង្គុយនៅលើកៅអីពីមុខព្យាណូដ៏ធំមួយនោះ
ដៃតូចៗចាប់ផ្ដើមលើកឡើងដាក់ទៅលើគ្រាប់ចុចនៃព្យាង្គរបស់ព្យាណូ
សម្លេងព្យាណូយ៉ាងពិរោះរណ្ដំចិត្តអោយFrontសឹងតែលង់លក់។ បទនៃព្យាណូបានបញ្ចប់រាងតូចក៏នឹកចង់ទៅផ្ទះព្រោះពេលនេះរាងតូចលេងព្យាណូឆ្អែតចិត្តហើយក៏ស្របពេលមេឃឈប់បង្អុរភ្លៀងល្មម
រៀបនឹងដើរចេញពីបន្ទប់តន្រ្តីទៅហើយ
Front បានងាកក្រោយក៏ព្រោះតែសម្លេងរបស់ប្រដាប់ចាក់តន្ត្រីសម័យបុរាណបានលឺដោយអែកអែងFront ដោយចម្លែកក្នុងចិត្តនាយក៏ដើរត្រឡប់មកកាន់វត្ថុបុរាណមួយនោះ គ្រាន់តែដើរជិតមកដល់ភ្លាមពន្លឺមិនដឹងជាចាំងមកពីណានោះទេបានស្រូបយករាងតូចFrontទៅបាត់ក្នុងមួយពព្រិចភ្នែក
*Skipព្រឹកថ្ងៃថ្មី
រាងកាយសស្លេកដូចជាសាកសពបានបើកភ្នែកព្រឹមៗ សម្លឹងមើលទិដ្ឋភាពជុំវិញខ្លួន កាយសស្លេកបានងើបឡើងមកអង្គុយទាំងមានអារម្មណ៍ហាក់ដូចជាធីងធោងក្នុងខ្លួន
" ខ្ញុំនៅទីណា? " ម្ចាស់កាយបានសួរមកខ្លួនឯងទាំងចម្ងល់
" ក្រាក~~~ " សម្លេងទ្វាបានរបើកឡើងដោយដៃមនុស្សខាងក្រៅ កាយតូចសស្លេកបានព្យាយាមមើលដោយមិនដាក់ភ្នែក ពន្លឺព្រះអាទិត្យបានចាំចូលមកក្នុងបន្ទប់ដែលងងឹតនោះ
" Fourth កូន " គ្រាន់តែចូលមកដល់ភ្លាមកាយមាំទាំហៅឈ្មោះម្ចាស់កាយសស្លេកៗនោះឡើងទាំងភ្ញាក់ផ្អើល
" ខ្ញុំ?? " និយាយទាំងចង្អុលមកខ្លួនឯង
Tobe Continued.
YOU ARE READING
និស្ស័យស្នេហ៍ ឆ្លងភព🪐❤️ •||• Transplanetary love🌠
Short Storyក្មេងប្រុសអាយុ19ឆ្នាំម្នាក់បានឆ្លងពេលវេលាត្រឡប់ទៅសម័យបុរាណ ហើយបានភ្ជាប់និស្ស័យជាមួយបុរស ម្នាក់ដែរជាកូនរាស្ត្រសាមញ្ញ ប៉ុន្តែស្នេហារបស់គេ អាចទៅមុខជាមួយគ្នាបានដែរឬទេ???