Part 2

192 34 3
                                    


Zett: វគ្គជំរុំហ្វឹកហាត់

ភាគទី២: ថ្ងៃដំបូងមកកាន់ជំរុំ

មួយអាទិត្យក្រោយមក ក៏ជាថ្ងៃកំណត់ដែលអង្គភាពចាប់ផ្ដើមមកទទួលអ្នកហ្វឹកហាត់ថ្មីតាមរយៈឡានក្រុងហើយអ្នកដែលដឹកនាំក្រុមថ្ងៃនេះត្រូវធ្លាក់មកលើស៊ូបីន នាយកម្លោះដែលខ្ពស់សង្ហានៅក្នុងក្រុមនៃសមាជិកអង្គភាពហ្សេត

« ហឺយ!! ថ្ងៃនេះជាថ្ងៃសំណាងឬក៏ស៊យឲ្យប្រាកដបានជាយើងមកត្រូវចាប់ប៉ះសន្លឹកឆ្នោតមកទទួលសិស្សថ្មី »

នាយកម្លោះស៊ូបីនឈរអ៊ូង៉ៅៗម្នាក់ឯងទាំងដែលក្នុងឡានមិនទាន់មាននរណាម្នាក់មកដល់នោះទេគឺមានតែគេជាមួយនិងតៃកុងពីរនាក់ប៉ុណ្ណោះ

( ឈប់រអ៊ូបានហើយនរណាប្រើឲ្យឯងចាញ់សន្លឹកឆ្នោត )

ឃើញកូនចៅរអ៊ូដូច្នោះអត់មិនបានជីនក៏បញ្ឈឺឌឺដងទៅវិញព្រោះតែពួកគេទាក់ទងតាមរយៈវិទ្យុខល

មួយស្របកក្រោយមកក៏ឃើញថាមានប្រុសកម្លោះខ្ពស់សង្ហាដែលដើរតម្រង់មកកាន់ឡានក្រុងព្រមជាកាបូបស្ពាយពីក្រោយឯក្នុងដៃគឺមានកាន់នៅសំបុត្រឡានក្រុងដែលមានជាប់ត្រារបស់អង្គភាព គ្រាន់តែឃើញថាមានមនុស្សមកអ្នកដែលអង្គុយរអ៊ូមុននេះក៏ទៅជាញញឹមឡើងមួយរំពេចក្រោកឈរយ៉ាងមានថាមពល

« ជាទីបំផុតមានមនុស្សមកហើយ »

« សួស្ដី!! »

គ្រាន់តែមកដល់ភ្លាមនាយកម្លោះរហ័សឪនគោរពបន្តិចព្រមទាំងរាក់មកកាន់ស៊ូបីនទាំងឪនលំទោន

« បាទ! សួស្ដី បងឈ្មោះស៊ូបីន រីករាយដែលបានស្គាល់ប្អូនឈ្មោះអ្វីដែរ »

« បាទ!! គឺខ្ញុំឈ្មោះហេស៊ីង »

ថាចប់នាយកម្លោះក៏ហុចសំបុត្រឡានរួចក៏ដើរចូលទៅក្នុងបាត់ដោយបញ្ចប់ការសន្ទនាតែត្រឹមណេះ

« យើងថាថ្ងៃនេះជាថ្ងៃស៊យច្បាស់ប្រាកដណាស់អ្នកហ្វឹកហាត់ដំបូង ខ៊ូល(Cool ) »

បន្ទាប់ពីហេស៊ីងឡើងឡានបន្តិចក៏ឃើញថាមានអ្នកកាន់សំបុត្រឡានដដែលបន្តកន្ទុយគ្នាឥតដាច់ពេលវេលាក៏ចេះតែដើរទៅមុខរីឯចំនួនមនុស្សក្នុងឡានក៏កើនឥតឈប់ឈររហូតមកដល់បុរសសង្ហាម្នាក់ដែរកាន់សំបុត្រឡានមកទាំងភាពស្ទាក់ស្ទើរក្នុងចិត្ត

Zett: វគ្គជំរុំហ្វឹកហាត់Where stories live. Discover now