ភាគទី ០៣ : ថើប

387 52 5
                                    

ភាគទី ០៣...

    10 យប់!!
Jungkook រៀបចំអាហារសម្រាប់មនុស្សពីរនាក់ គេរង់ចាំរាងក្រាស់មកតាំងតែពីក្បាលប្រលប់ តែពេលនេះជិតដល់ពាក់កណ្ដាលយប់ទៅហើយ Jimin ក៏មិនទាន់មកវិញដដែល ។
គេសម្រេចចិត្តបន្តអង្គុយរង់ចាំ ហើយក៏គេងលក់នៅលើសាឡុងក្នុងបន្ទប់ទទួលភ្ញៀវតែម្ដងទៅ សូម្បីតែពេល Jihoon & Chaeyoung ហៅអោយចូលគេងក៏មិនព្រមស្ដាប់ ។

ក្រាក...
លឺតែសម្លេងក៏ដឹងដែរថា Jimin មកផ្ទះវិញតែអ្នកដែលគេងលង់លក់នៅលើសាឡុងមិនបានភ្ញាក់ឡើយ ជួនជាថ្ងៃនេះហត់នឿយខ្លាំងពីការងារផង មិនទាន់ទាំងបានញ៉ាំអាហារផង កម្លាំងគេពិតជាខ្សោយណាស់ ។

« ក្រោក!! »
មិនមែនដាស់អោយត្រឹមត្រូវទេគឺ Jimin ទាញក្នើយគប់ចំកណ្ដាលមុខមួយទំហឹងតែម្ដង បណ្ដាលអោយរាងតូចភ្ញាក់ភ្លាមៗឡើងច្រង៉ាងដៃ ច្រង៉ាងជើង ។

« អឹម...បង...ញ៉ាំអីហើយឬនៅ? »
ក្រោកមកភ្លាមមិនគិតពីអ្វីផ្សេងឡើយក្រៅពីចង់ដឹងថារាងក្រាស់បានញ៉ាំអ្វីរួចឬនៅ នេះហើយជាទម្លាប់របស់ Jungkook ពូកែបារម្ភ  ពូកែមើលថែអ្នកដទៃបំផុត ។
គេជាមនុស្សល្អ~~ ប៉ុន្តែបើដើរចូលដល់រឿងស្នេហា គេបានសាងកំហុសម្ដង កំហុសដែលគេធ្វើជាមនុស្សអាត្មនិយមដើម្បីក្ដីសុខរបស់ខ្លួនឯង ។

« រួចហើយ..!! ឯងមកដេកស្អីនៅទីនេះ ទើសទែងខ្លាំងណាស់ ឡើងទៅលើទៅ » Jimin

« បង...បារម្ភពីខ្ញុំឬ?? »
លួចញញឹម តែនៅតែមិនអាចបិទបាំងបានព្រោះតែសប្បាយចិត្តពេក ស្នាមញញឹមតូចមួយបង្ហាញឡើងលើផ្ទៃមុខរបស់ Jungkook ដែលវាជាបញ្ហាធ្វើអោយ Jimin ឃើញហើយរំខានជាខ្លាំង ។

« ញញឹមឆ្កួតយ៍អី?? » Jimin

« គឺ...ខ្ញុំសប្បាយចិត្ត »
ស្នាមញញឹមក៏រសាយបាត់ពីផ្ទៃមុខ Jungkook អោនក្បាលចុះបន្តិចព្រោះតែខ្លាចរាងក្រាស់ខឹងខ្លាំង...។

« សប្បាយចិត្តធ្វើស្អី? ខ្ញុំមានបានហារមាត់និយាយថាបារម្ភពីឯងឬនៅ? » Jimin

« ពិតជាមិនបានបារម្ភសូម្បីតែបន្តិចឬ? » Jungkook

« គ្មានសិទ្ធិសួរ!! ជៀសផ្លូវ... »
បន្ទាប់ពីស្ដីបន្ទោសនិងស្រែកគំហករួច Jimin ក៏ដើរឡើងទៅបន្ទប់ធម្មតា ធ្វើដូចជាគ្មានរឿងអ្វីកើតឡើងទាល់តែសោះ ខុសពី Jungkook ដែលសម្ងំស្រក់ទឹកភ្នែកម្នាក់ឯងយ៉ាងស្ងៀមស្ងាត់ ។
សម្ដីរបស់ Jimin មួយម៉ាត់ៗគឺវាឈឺ ចាក់ដល់បេះដូង វាមិនឃោរឃៅពេកទេតែឈឺម្ដងបន្តិចៗ យូរៗក៏ក្លាយទៅជាស្នាមរបួសហើយក៏ប្រែទៅជាស្នាមដំបៅ...។

អាពាហ៍ពិពាហ៍រៀបចំ  |  Jikook ft YoonkookTempat cerita menjadi hidup. Temukan sekarang