🔞🍓Strawberry Flavor 🍓🔞

255 6 0
                                    

( Flash back 15ឆ្នាំមុន )

« ម៉ាក់ៗ! ញាុំអាមួយនោះ »ក្មេងតូចម្នាក់ស្រែកក្តែងៗទៅអ្នកជាម្តាយទាំងចង្អុលទៅស្ករសំឡីពណ៌ផ្កាឈូកដែលដោតតម្រៀបគ្នាយ៉ាងទំនង

« បានៗចាំបន្តិចណា! » ស្រ្តីជាម្តាយនិយាយទាំងសើចតិចៗអង្អែលក្បាលកូនខ្លួនមុននឹងទាញដៃកូនប្រុសសំណព្វចិត្តទៅកន្លែងលក់ស្ករសំឡី

( Now )

        បុរសម្នាក់ស្ថិតក្នុងឈុតអាវសឺមីពណ៌ខ្មៅកំពុងអង្គុយបង្វិលប៊ិចចុះឡើងនៅនិងតុធ្វើការរបស់ខ្លួនទាំងទឹកមុខពិបាកបរិយាយ មើលទៅគេហាក់កំពុងតែមួរម៉ៅរឿងអ្វីមួយមិនដឹង។ មនុស្សប្រុសម្នាក់នោះជាអ្នកនិពន្ធរឿងដ៏ល្បីឈ្មោះម្នាក់ ហើយបូករួមទាំងរូបរាងដ៏ស្រស់សង្ហារផងនោះកាន់តែធ្វើឱ្យគេមានប្រជាប្រិយថែមទៀត។ សក់ខ្មៅក្រាស ស្បែកស្អាតតាមទម្រង់មនុស្សប្រុស បូករួមទាំងបបូរមាត់ស្រស់ស្អាតនិងមុំថ្គាមឥតខ្ចោះរបស់គេសាកសមឥតខ្ចោះជាមួយងារជា « Novel King »ពិតមែន។ គេបង្វិលប៊ិចចុះឡើងមួយសន្ទុះក៏បង្ហើបមាត់និយាយតិចៗ

« មិចក៏ទៅជាបែបនេះ? » នាយលើកសំណួរមកសួរខ្លួនឯងតិចៗក្រោយរកឃើញថាសាច់រឿងថ្មីរបស់ខ្លួនត្រូវគេយកទៅចម្លងនិងបោះពុម្ភលក់ដោយគ្មានការអនុញ្ញាតពីនាយ

     ក្រឹក!

« ខ្ញុំមកដល់ហើយចៅហ្វាយ! ចៅហ្វាយមានការអីដែរ? » មនុស្សជំនិតរបស់នាយដើរចូលមកទាំងអោនលំទោនព្រមជាមួយសំណួរដែលសួរទៅចៅហ្វាយខ្លួន

« ឯងទៅសើុបមើលអ្នកណាជាអ្នកលួចចម្លងរឿងថ្មីយើង ហើយកុំភ្លេចទៅផ្សារទំនើបទិញទឹកដោះគោចេកឱ្យយើងផងក្នុងទូរទឹកកកអស់ហើយ » ចន ជុងហ្គុកជាឈ្មោះប្រុសសង្ហារអ្នកនិពន្ធល្បីឈ្មោះតែអត់ទឹកដោះគោចេកមិនបាននិយាយបញ្ជាទៅមនុស្សជំនិតរបស់ខ្លួនទាំងទឹកមុខធម្មតា

« បាទចៅហ្វាយ » ហានយូមនុស្សជំនិតរបស់ជុងហ្គុកឆ្លើយតបបែបធម្មតា មិនមានភាពភ្ញាក់ផ្អើលអីបន្តិចប្រហែលជានាយសាុំនិងរឿងនេះហើយមើលទៅ

« ចឹងទៅចុះ » ជុងហ្គុកនិយាយទៅកាន់ហានយូមុននិងងាកមុខទៅរកកុំព្យូទ័ររបស់ខ្លួនវិញ ឯងហានយូក៏ដើរចេញទៅធ្វើការងារដែលចៅហ្វាយខ្លួនបានបញ្ជា។


You've reached the end of published parts.

⏰ Last updated: Feb 25, 2022 ⏰

Add this story to your Library to get notified about new parts!

🔞🍓Strawberry Flavor🍓🔞Where stories live. Discover now