ភាគទី ៤២ : ព្រមប្រាប់ឬអត់?

329 41 7
                                    

ភាគទី ៤២...

- ស្វីស -

ពួកគេសម្រេចមកទីនេះមុន ណាមួយ Yoongi នៅមានការងារសល់ធ្វើមិនទាន់រួចទើបមកធ្វើបន្ដើរ ដើរលេងបន្ដើរ...មកលេងនៅ ស្វីស ក៏ល្អម្យ៉ាងដែរមិនចឹង?
ប្រទេសដែលមានទេសភាពធម្មជាតិស្រស់ស្អាត រ៉ូមែនទិច ព្យាបាលបេះដូងដែលរងរបួសបានយ៉ាងងាយ!!

« នេះបងទិញផ្ទះនៅស្វីស តាំងពីពេលណា? ហេតុអីក៏មិនប្រាប់ខ្ញុំផង? »
មិនឆ្ងល់ទើបចម្លែកបើគ្រាន់តែចុះពីយន្តហោះភ្លាម Jungkook ក៏បានមកឃើញផ្ទះដ៏ធំនិងកក់ក្ដៅមួយនៅជាយទីក្រុង មិនឆ្ងាយពីគេឯងឡើយ តែវាពិតជាមានភាពផ្ទាល់ខ្លួនខ្ពស់ ជាពិសេសទេសភាពជុំវិញផ្ទះវិញគឺថា កប់ ។
ហើយពួកគេជាមិត្តសម្លាញ់នឹងគ្នាមិនចឹង?? មានអ្វីក៏ប្រាប់គ្នាទៅវិញទៅមកជាពិសេសកន្លងមក Yoongi គ្មានអ្វីលាក់បាំងនឹង Jungkook នោះទេ.. ហើយហេតុអីត្រឹមតែរឿងទិញផ្ទះប៉ុណ្ណឹងក៏មិនប្រាប់គ្នាអោយដឹងដែរ?

« ចឹងតើអូនជាប្រពន្ធរបស់បងឬទើបពេលបងទិញផ្ទះត្រូវប្រាប់អូនដែរ? » Yoongi

« អឹម ក៏ជាប្រពន្ធរបស់បងនឹងហើយ!! »
Jungkook ញាក់ចិញ្ចើមញញឹមពព្រាយ ទម្លាក់វ៉ាលីចុះក្រោមមុននឹងដើរយ៉ាងទាក់ទាញទៅឈរអោបក របស់រាងក្រាស់...ប្រាប់ចុះបើសិនជាសួរដល់រឿងអោយដៃ ម្នាក់នេះគឺជំនាញ គ្រាន់តែពីមុនមកមិនចង់ធ្វើ ។

« អូ!! ចឹងផង? ហើយចុះហេតុអីក៏ម្រាមដៃស្អាតៗរបស់អូននៅទំនេរ មិនមានចិញ្ចៀនរបស់បង? » Yoongi

« ក៏ព្រោះតែប្ដីមិនទាន់ទិញអោយពាក់ ទើបម្រាមដៃស្អាតៗរបស់អូននៅទំនេរ... » Jungkook

« ចឹងអូនចង់ពាក់វាក្នុងឋានៈជាអ្វី? » Yoongi

« ចុះបងចង់បានឋានៈជាអ្វី? »
ដឹងច្បាស់ថាក្នុងចិត្តមិនទាន់អាចបំភ្លេចអ្នកចាស់បានទើប Jungkook មិនទាន់ចង់និយាយឡើយ...គេមិនចង់ផ្ដល់ក្ដីសង្ឃឹមដ៏ពិតប្រាកដមួយទៅអោយ Yoongi ទាំងដែលអ្វីៗមិនទាន់មានភាពច្បាស់លាស់នៅឡើយ ។

« ជាអ្វីក៏បានដែលអាចធ្វើអោយអូនមានក្ដីសុខ រីករាយនិងញញឹមបានគ្រប់ពេល..ឈប់យំព្រោះតែភាពឈឺចាប់ បំភ្លេចចោលភាពសោកសៅទាំងអស់!! សម្រាប់បងទោះបីជារនាំងការពារភាពឈឺចាប់ ជារបស់កំដរអផ្សុក ជាវត្ថុប្រើប្រាស់អោយសប្បាយចិត្តឬក៏សូម្បីជាឈ្នាន់ដើម្បីបំភ្លេចអ្នកណាម្នាក់សម្រាប់អូនក៏ដោយ បងធ្វើបានទាំងអស់ សំខាន់អោយតែអូនសប្បាយចិត្តទៅ គឺគ្រប់គ្រាន់ហើយ » Yoongi

អាពាហ៍ពិពាហ៍រៀបចំ  |  Jikook ft YoonkookDonde viven las historias. Descúbrelo ahora