ភាគទី១.

29 1 0
                                    

ជាសេដ្ឋីលំដាប់ប្រទេសមានឡាន មានភូមិគ្រឹះ​ មានលុយរាប់លានក្នុងដៃ​ មានក្រុមហ៊ុន ភាគ​ហ៊ុន​ធំៗជាច្រើន ហើយនិងជាតារាKpopនិងតារាសម្តែងប្រចាំប្រទេសនិងល្បីដល់ក្រៅប្រទេសទៀតផង។គេឈ្មោះថាជុង ហូស៊ុកជាមួយឈ្មោះក្នុងសិល្បៈជេហូបគេមានអាយុ28ឆ្នាំហើយ។

បើនិយាយពីចរិកគឺថារួសរាយនិងរីករាយស្ទើរគ្រប់ពេលវេលាគេជាមនុស្សលីពេលវេលាអោយច្បាស់លាស់។សព្វថ្ងៃ​គេមានបងស្រីម្នាក់ដែរគាត់រស់នៅក្បែរមាត់សមុទ្រជាមួយកូនវីឡាមួយផងដែរ។ក្រុមហ៊ុន​ច្រើន​ការងារច្រើនឥឡូវសួរថាមានពេលលេងស្រីទេ?

«តើថ្ងៃស្អែកនឹងមានណាត់អ្វីទេ?» ហូស៊ុកគេបន្លឺទៅកាន់ជំនិតប្រចាំរបស់គេដើម្បីងាយស្រួលរៀបចំខ្លួនទុកជាមុនព្រោះបើមិនដូច្នោះទេគេនឹងវិលខួរមិនដឹងថាត្រូវទៅមួយណាមុនឡើយ។

«គឺមានបាទ, ស្អែកនេះលោកត្រូវទៅខនសតនៅឯជាយក្រុង» យីរ៉ូជាជំនិតក៏ទាញកាលវិភាគដែរតែងតែរៀបចំមួយសប្តាហ៍ម្តងជាប្រចាំសម្រាប់ហូស៊ុកយកមកមើលព្រមទាំងអធិប្បាយ។

«មានតែមួយនឹងទេមែនទេ?» ហូស៊ុកនិយាយទាំងភ្នែកដកចេញពីទូស័ព្ទមិនរួចទាល់តែសោះ។គេភ្លេចអោយឆឹងទៅថាមានខនសតនៅថ្ងៃស្អែកមួយថ្ងៃៗណាត់នេះនោះមិនចេះចប់តែយ៉ាងណាក៏ជាការងារយើងកន្លែងលុយដែរ។

«បាទមែនហើយត្រូវការអោយខ្ញុំរៀបចំឡានអោយហើយទេឬក៏ជិះឡានក្រុមហុ៊ន?» គេសួរទៅកាន់ហូស៊ុកទាំងព្រួយបារម្ភពីការធ្វើដំណើររបស់ជេហ៊ូបគេតែងតែស្មោះត្រង់ជាមួយហូស៊ុកជានិច្ច។

«មែនហើយរៀបចំអោយហើយឡានក្រុមហ៊ុនយើងខ្លាចយឺតណាស់!» ហូស៊ុកនិយាយបញ្ជាអោយគេរៀបអោយហើយព្រោះឡានក្រុមហ៊ុនគឺថាយឺតស្ទើរតែគ្រប់ពេលទៅហើយព្រោះតារាជាច្រើនតែងជិះឡានក្រុមហ៊ុនព្រោះវាបាច់ចំណាយលុយច្រើនតុែយូរ។

«បាទ»
.....
ល្ងាចស្អែក​

នៅទីតាំងដែរធ្វើខនសតមានការស្ទះតាមផ្លូវទៅដែរត្រូវជិះកាត់កន្លែងខតសតគឺត្រូវស្ទះចរាចរណ៍ជាខ្លាំងដោយសារតែមានអ្នកសម្រុកមកទិញសំបុត្រខ្លះក៏កក់ទិញតាមអនឡាញតាំងពីមួយខែមុនមកម្លេះក៏មាន។

ក្រុមការងារទាំងអស់បាននាំគ្នារៀបចំកន្លែងឆាកសម្តែងរួចរាល់សមស្របអស់ហើយរងចាំតែវេលាកំណត់ប៉ុន្នោះ។បើនិយាយពីអារម្មណ៍​អ្នកដែរត្រូវសម្តែងនេះវិញគឺសឹងតែផ្ទុះទៅហើយដោយសារតែត្រូវជួបអ្នកគាំទ្រជាច្រើនមិនតែប៉ុណ្ណោះខ្លះទៀតខំជិះយន្តហោះមកពីក្រៅប្រទេសមើលទស្សនាទៅទៀតនេះក៏ដោយសារឥទ្ធិពលដ៏ល្បីល្បាញរបស់គេដូចគ្នា។

មិនយូរសំឡេងភ្លេងតន្ត្រីបានចាប់ផ្តើមប្រគុំឡើងយ៉ាងលឺពេញកន្លែងសម្តែង។

«អាយ....ជេហូបៗ...គាត់ពិតជាស្អាតជាងក្នុងរូបទៅទៀត»សំឡេងអ្នកគាំទ្របន្លឺតរៗគ្នាសរសើរពីសម្រស់របស់គេខ្លះទៀតក៏ស្រែកច្រៀងតាមស្ទើរតែបែកបំពង់កទៅហើយ។

«Am​ your hope» ជេហូបបានស្រែកឃ្លាដែរគេតែងតែនិយាយមិនដែរខានឡើយគ្រប់ពេលខនសតទៅកាន់ហ្វេន។នាយបានដាក់មេក្រូទៅកាន់ហ្វេនដើម្បីបន្តឃ្លាទៀត។

«Your my hope!!!!!» ឃ្លាមួយនេះបានស្រែកលឺដល់ខាងក្រៅទៀត។

«Am JHOPE!!!!!»នៅកន្លែងឈ្មោះអ្នកទាំងអស់គ្នាបានស្រែករួមគ្នាដើម្បីជាការអបអរការដើរមកដល់ត្រង់នេះជាមួយហ្វេនទាំងអស់មិនថាអ្នកបានចូលរួមរឺមិនបានចូលរួមក៏ដោយ។

To​ be a continue🍀
«𝗠𝗼𝗻𝗮𝘀𝗼𝗿𝗶𝗺𝗮»

~ផ្ចាញ់​ស្នេហ៍មិត្តរួមការងារ~Where stories live. Discover now