ភាភ12: ឈប់ភ្លាម គីមថេយ៉ុង🙂

1.1K 73 1
                                    

      *បន្ទាប់ពីជីមីន បានចេញពីភូមិគ្រឹះគីមរួចមកនាយតូចក៏មិនបានទៅខនដូររបស់គេនឹងយ៉ុនហ្គីឡើយ! គឺទៅភូមិគ្រឹះផាក ហើយជីមីនក៏បាននិយាយរឿងខ្លួននឹងយ៉ុនហ្គីឈ្លោះគ្នាប្រាប់ប៉ាម៉ាក់នាយខ្ទេចអស់ដែរ  ប៉ុន្តែលោកទាំងពីមិនបានខឹងឬស្អប់យ៉ុនហ្គីនោះទេព្រោះគាត់ជឿជាក់លើអនាគតកូនប្រសារគាត់ហើយ!។ចំណែកយ៉ុនហ្គីក៏បានមកតាមជីមីនដល់ភូមិគ្រឹះផាក"ដែរប៉ុន្តែក៏ត្រូវរាងតូចដេញមិនអោយនៅ ទើបនាយត្រលប់ទៅវិញសិន ចាំអោយជីមីនចិត្តទន់ចន្តិចចាំមកលួងទៀត។..
     *មួយអាទិត្យកន្លងផុតទៅ ជីមីនចេះតែអង្គុយមើលទូរស័ព្ទរបស់គេក្រែងយ៉ុនហ្គីខលមក ឬក៏ផ្ញើសារមក ប៉ុន្តែមិនឃើញខលឬផ្ញើសារមកឡើយ!។ចិត្តគេអន្ទះសារចង់អោយយ៉ុនហ្គីគេខលមកសុំទោសម្ដងទៀតណាស់តែមិនឃើញ ឬមួយនាយមានអ្នកថ្មីហើយ! គិតដល់ត្រឹមនេះជីមីនក៏ឆ្លេរឆ្លា ដើរចុះឡើង ពេញបន្ទប់ ខ្លាចថាយ៉ុនហ្គីគេមានអ្នកថ្មីមែនបានជាមិនឃើញទាក់ទងមកគេសោះ!។មិនបានទេគួរតែទៅរកគេឬក៏នៅរងចាំអោយគេមកលួង ហឺយយយ!ឈឺក្បាលណាស់!...
ប្រុសឆ្កួតហេតុអីមិនមកលួងអូន ហឹក ហឹក!..ឬមួយបងភ្លេចអូនហើយ . Min yoongiចង្រៃ មនុស្សអាក្រក់ ហឹក!ហឺ!...បងដាច់ចិត្តណាស់បើថ្ងៃនោះបងលួងអូនតែបន្តិចទៀតអូនប្រហែលឈប់ខឹងបងហើយ! ហឺ!...អាឆ្កួតហេតុអីមិនមកលួងអូន!។ជីមីនអង្គុយយំជេប្រទិចយ៉ុនហ្គីដែរមិនមកលួងខ្លួន គេខំចាំយ៉ុនហ្គីឡើងមួយអាទិត្យទៅហើយតែមិនឃើញមកសោះ!។
  
     *ងាកមកមើលយ៉ុនហ្គីឯនេះវិញ កំពុងតែមមាញឹកនឹងការងារខ្លាំងណាស់ រកពេលសម្រាកមិនបានទេសូម្បីតែពេលញុាំបាយក៏គ្មានដែរ ។ជីមីនតើពេលអូនកំពុងធ្វើអ្វី អូនមាននឹកបងដូចបងនឹកអូនអត់ បងពិតជាចង់ជួបអូនខ្លាំងណាស់ចង់និយាយពាក្យសុំទោស ដល់អូន មិនដឹងថាអូនព្រមលើកលែងទោសអោយបងឬអត់ទេ ។

    *បងយ៉ុន!..កំពុងភ្លឹកអី  សំលេងតូចច្រមិចស្រដីឡើងពេលមកដល់ឃើញបងប្រុសជីដូនមួយខ្លួនកំពុងតែភ្លឹក  មិនដឹងថាអារម្មណ៍ហោះហើរដល់ណាទេ!។

   *អ៎Taeទេហ៎!មកទីនេះមានការអីដែរ បន្ទាប់ពីភ្ញាក់ពីការភ្លឹកយ៉ុនហ្គី!ងាកមកនិយាយជាមួយថេយ៉ុង!
  *នេះបងហើយនឹងជីមីននៅមិនទាន់ត្រូវគ្នាទៀតហ៎!ថេហ៎គ្រាន់តែមើលទឹកមុខយ៉ុនហ្គីក៏ដឹងបាត់ហើយ មើលទៅសោះក្រោះណាស់។
   *ត្រូវហើយជីមីននៅតែខឹងបងមិនបាត់សោះ! គេប្រហែលជាស្អប់បងខ្លាំងណាស់ហើយ បានជាមិនប្រងើយបែបនេះ។
    *កុំនិយាយបែបនេះអី គេត្រូវការពេលវេលា ហើយគេម៉េចនឹងហ៊ានមករកបងមុននោះ បងគួរតែទៅនិយាយជាមួយគេម្ដងទៀតទៅ ប្រហែលជាជីមីនកំពុងតែចាំបងទៅសុំទោសគេក៏ថាបាន។
   *ត្រូវហើយប្រហែលជាជីមីនកំពុងតែចាំបងទៅសុំទោសគេហើយ បងទៅសិនហើយ អរគុណដែលអោយយោបល់!ក្រោយពីថេហ៎ជួយពន្យល់ហើយយ៉ុនហ្គីក៏ប្រញាប់អរគុណថេហ៎ហើយចេញទៅបាត់។
    *ហើយយ!...ទៅបាត់ហើយមិនទាន់បាននិយាយរឿងផង! បំណងរបស់ថេហ៎មកដើម្បីនិយាយរឿងផ្ទាល់ខ្លួន តែមកដល់ឃើញយ៉ុនហ្គីបែបនឹងក៏ជួយនិយាយទៅ តែពេលនេះមិនទាន់បាននិយាយផងយ៉ុនហ្គីក៏ទៅបាត់។
បន្ទាប់ពីចេញពីក្រុមហ៊ុនរបស់យ៉ុនហ្គីហើយ ថេយ៉ុងក៏ឆ្លៀតទៅផ្សារទិញរបស់ប្រើប្រាប់!ផ្ទាល់ខ្លួន  កំពុងតែដើរសុខៗស្រាប់តែថេហ៎បុកនឹងមនុស្សស្រីម្នាក់ អ៊ុស...សុំទោស.
     *នែ!!..ដើរអត់បើកភ្នែកទេហេសបានជាដើរមកបុកមនុស្សទាំងរស់បែបនេះ សំដីគ្រោកគ្រៀតរបស់លីយ៉ាសង្សារជុងហ្គុក!បានស្ដីអោយរាងតូចញ៉ែតៗទាំងដែរខ្លួនជាអ្នកដើរមកបុកថេយ៉ុងមុនសោះបែរជាថេយ៉ុងជាអ្នកសុំទោសគេទៅវិញ ។
ចំណែកថេយ៉ុងវិញហួសចិត្តខ្លាំងណាស់នេះគេអ្នកត្រូវនាងបុកអោយដួលហើយខ្លួនខុសទៀតប្រហែលជាចង់រករឿងហើយមើលទៅ ។
    *អ៎!..នេះហេសចរឹកពិតរបស់សង្សាររបស់ចនជុងហ្គុកនោះ?
    *យ៉ាងម៉េច! កុំគិតថាជាកូននាយករដ្ធមន្រ្តីយើងខ្លាចឯងអោយសោះ ហើយកុំយកឈ្មោះឪពុករបស់ឯងមកអាងយើងមិនបានខ្លាចនោះទេ ហឹស!.លីយ៉ានិយាយថាអោយរាងតូចម៉ាត់ៗមិនខ្លាចរអានឹងថេយ៉ុងសូម្បីបន្តិចទោះដឹងហើយថារាងតូចជាកូននរណានោះ ។
    *កាន់តែវែងឆ្ងាយទៀងហើយ គ្រាន់តែរឿងប៉ុណ្ណឹងចាំបាច់រាលដាល អីខ្លាំងម្ល៉េះ នាងចង់យ៉ាងម៉េចជាមួយខ្ញុំ?
    *មិនចង់យ៉ាងម៉េចទេ គ្រាន់តែចង់អោយឯងកុំទៅរញ៉េរញ៉ៃជាមួយជុងហ្គុក ទៀត ឯងស្ដាប់បានទេ?
   *ហេតុអីយើងត្រូវស្ដាប់នាងនោះ ឆឹស!..រឿងនាងគួរតែហាមជុងហ្គុករបស់នាងទៅ! កុំមកហាមយើងអី!ថេយ៉ុងនិយាយហីៗ!.ហើយបម្រុងនឹងដើរចេញហើយតែក៏ត្រូវលីយ៉ាចាប់បោចសក់ពីក្រោយ យកតែម្ដង ធ្វើអោយរាងតូចផ្ងាកក្រោយតាមកម្លាំងទាញរបស់លីយ៉ា!បន្ទាប់ពីបោចសក់ទាញថេយ៉ុងមកទល់មុខខ្លួនហើយ លីយ៉ាក៏ទះថេហមួយកំភ្លៀង ធ្វើអោយថេយ៉ុងបែរមុខទៅតាមកម្លាំងដៃរបស់នាង។
    *នាងឆ្កួតទេហេស!? ក៏បាននាងជាអ្នករឿងយើងមុនទេកុំមកបន្ទោសយើងនៅពេលក្រោយអោយសោះ។និយាយរួចថេហ៎ក៏ចាប់បោចសក់លីយ៉ាវិញហើយក៏ទះយកៗធ្វើអោយមានការភ្ញាក់ផ្អើលជាខ្លាំងសំខាន់គឺថេយ៉ុងតែព្រោះតែនរណាៗក៏ដឹងថារាងតូចម្នាក់នេះជាអ្នកណាដែរ។ហើយក៏មានអ្នកថតយកទៅចែកចាយតាមបណ្ដាញសង្គមទៀតផង។ហើយក៏មានអ្នកខ្លះនិយាយល្អពីថេយ៉ុងហើយខ្លះទៀតនិយាយមិនល្អ ព្រោះតែថេហជាកូនអ្នកមានអំណាច ហើយជាមនុស្សប្រុសទៀត មកធ្វើបាបមនុស្សស្រីទន់ខ្សោយទៅវិញ។
     *ឈប់ភ្លាមណា៎គីមថេយ៉ុង!កំពុងតែប្រតាយប្រតប់គ្នាសុខៗស្រាប់តែសំលេងមនុស្សប្រុសម្នាក់មិនដឹងមកពីណាទេ មកស្រែកឃាត់ថេហ៎ដែរកំពុងតែលើកដៃរកទះលីយ៉ានោះ។
    *គ្រាន់តែលឺសំលេងភ្លាមធ្វើអោយថេហ៎ងាកទៅរកប្រភពសំលេងនោះភ្លាម!លោក...
    *បងជុង...ហឹក..ហឹក!..ជួយអូនផងគេធ្វើបាបអូន ...គ្រាន់តែឃើញជុងហ្គុកភ្លាមលីយ៉ាក៏ធ្វើជាញិរញ៉ក់ចូលតួរកំសត់ភ្លាមតែម្ដង។
     *ចេញទៅ!..ជុងហ្គុកក៏រុញថេហ៎ទៅម្ខាង ហើយក៏លើកលីយ៉ា ។
តើមានរឿងអី ហេតុអីអ្នកទាំងពីមកឈ្លោះគ្នានៅទីនេះទៅវិញ!
    *លោកក៏សួរសង្សាររបស់លោកទៅ តើអ្នកណាជាអ្នកបង្កររឿងមុននោះ ថេហ៎ក៏និយាយហីៗ!ធម្មតា
   *មិនមែនទេជុង!.គឺគេជាអ្នកមករករឿងអូនមុន ហើយគេយកឈ្មោះឪពុករបស់គេមកគំរាមអូន  ដូចដែរបងឃើញចឹង ហឹកៗ!...ជុង ជួយអូនផងអូនមិនបានធ្វើអីគេនោះទេ!គ្រាន់តែជុងហ្គុកសួរភ្លាមលីយ៉ារិតតែយំខ្លាំងទៅៗ ធ្វើអោយជុងហ្គុករិតតែអាណិតនាងថែម។
    *គ្រាន់តែលឺយ៉ានិយាយភ្លាមថេយ៉ុង ឡើងហួសចិត្តនេះខ្លួនមិនបានធ្វើស្អីផង ត្រូវនាងស្រីជើងល្អនេះមួលបង្កាច់ ពាក្យដែលនាយនិយាយទាំងប៉ុន្មានសុទ្ធតែមិនពិតទាំងអស់។
   *តោះបងជូនអូនទៅវិញ ដោយខ្ជិលនិយាយច្រើនជុងហ្គុកក៏នាំលីយ៉ាទៅខនដូររបស់នាងវិញ!.ចំណែកលីយ៉ាវិញកំពុងតែសប្បាយអរ ព្រោះតែបំបាក់មុខថេយ៉ុងបាន ។

    #ភូមិគ្រឹះគីម

      បន្ទាប់ពីថេយ៉ុងមកដល់ផ្ទះនាយតូចក៏ឡើងទៅខាងលើបាត់កំពុងតែសំងំយំនៅក្នុងបន្ទប់ម្នាក់ គេតូចចិត្តខ្លាំងណាស់ត្រូវជុងហ្គុករុញគេគេចេញហើយទៅលើកសង្សារគេ ចំណែកខ្លួនឯង នៅគេចោទប្រកាន់ទៀត  ត្រូវហើយយើងត្រូវជាអ្វីនឹងនាយទៅ បានជាចង់អោយគេមកខ្វល់ខ្វាយនឹងយើងនោះ ចំណែកស្រីម្នាក់នោះគេជាសង្សារនឹងគ្នា គេប្រាកដជាកាន់ជើងសង្សារគេហើយ ។
ហឹកៗ!...ហឺ...ខ្ញុំស្អប់លោក!.ចន ជុងហ្គុក..ខ្ញុំស្អប់លោកហឹក ហ្អាាាា!...
    <<ឆាប់ទៅហៅកូនថេហ៎មក!ក្រោយពីលោកគីមដឹងពីពត៌មានថាថេយ៉ុងបង្កររឿងហើយ!គាត់រិតតែជាចង់អោយថរហ៎រៀបការឆាប់ៗនេះណាស់ទុកទៀតដើរបង្កររឿងទៀតឥឡូវហើយ ។
   <<លោកប៉ាមានការអីមែនទេ ថេហគេដឹងច្បាស់ថាប៉ារបស់ហៅគេមកដើម្បីអ្វី!
  <<នេះជាស្អី!..លោកគីមក៏បានលើកទូរស័ព្ទអោយថេយ៉ុងមើល ។
  <<លោកប៉ា...គឺនាងជាអ្នកបង្កររឿងមុនទេ កូនមិនចង់រករឿងនាងទេមកពីនាងនោះខ្លួនឯង ថេយ៉ុងក៏រៀបរាប់ប្រាប់លោកគីមតាមដំណើររឿង ដែរបានកើតឡើង។
  << តើកូនមានគិតទេថាកូនជាមនុស្សប្រុសណាហើយកូនវ៉ៃមនុស្សបែបនេះវាមិនសមនោះទេ គ្រប់គ្នាមើលមកកូនគឺវាអាក្រក់ណាស់ ហើយគេគិតថាកូនយកអំណាចរបស់ប៉ាមកអាង ប៉ាមិនចង់អោយកូនធ្វើបែបនេះទេ ។លោកគីមក៏ពន្យល់ថេហ៎គ្រប់យ៉ាងដើម្បីអោយគេយល់ ព្រោះគាត់មិនចង់ជាប់ឈ្មោះជាអ្នកមានអំណាចធ្វើបាបអ្នកទន់ខ្សោយនោះទេ។

ទោះគ្មានអ្នកអានរឿងខ្ញុំក៏ដោយខ្ញុំនឹងសរសេររឿងនេះអោយចប់🥰

To be contacted...💜

🌻ចាញ់ស្នេហ៍ ថេយ៉ុងកំពូលឆ្នាស់🌻[ចប់✅]Where stories live. Discover now