#Mistress ភាគ១🔞

10.4K 106 2
                                    

#Mistress(18+)
#ShortNovel #BG

 
នៅក្នុងវិមានមួយធំស្គឹមស្គៃ ទឹកសន្សេីមផ្តេីមធ្លាក់លេីស្លឹកឈេីផ្កាកុលាបរីកស្គុះស្គាយពេញមុខសួនច្បារ នៅមុខភូមិគ្រឹះអ្នកមានអភិជន ៕
រូបភាពបានកាត់មកដល់នារីរូបស្រស់ល្អឆេីតឆាយមានវ័យ18ឆ្នាំជាកូនស្រីអភិជន រូបឆោមលោមពណ៌ល្អស្អាតលេីសស្រីទាំងពួង សាច់សដូចទឹកសំឡី ទន់ល្មេីន ក្រអូប បបូរមាត់ពណ៌ក្រហមព្រេីងៗលាបក្រែមតិចៗ៕

ស្រីស្រស់កំពុងតែគ្រងឈុតកូនកូនក្រមុំនៅក្នុងសភាបទឹកមុខស្រពាប់ស្រពោន នាងតូចគ្មានចិត្តចង់រៀបការសូម្បីតែបន្តិចតែដោយសារនេះជាអ្វីដែលនាងត្រូវធ្វេីដេីម្បីមុខដំណែងក្រុមហ៊ុនលោកប៉ា រាងតូចដេីរសម្តៅមកឡានដេីម្បីជិះទៅកន្លែងពិធីមង្គលការដោយមានអ្នកកម្លោះមានងារជាកូនចៅជាអ្នកបេីក៕
   នៅតាមផ្លូវម៉ូហ្គា នាងជិះបណ្តេីរអង្គុយលួចមេីលរង្វង់មុខបុរសដែលកំពុងបេីកឡានអោយនាងទាំងទឹកមុខក្រៀមក្រោះ សំណួរជាច្រេីនក៏ផុសមកក្នុងខួរក្បាលនាង ហេតុអ្វីកូនកំលោះដែលត្រូវរៀបការជានាងមិនមែនជាគេ?នាងស្រលាញ់ជុងហ្គុក ស្រលាញ់តាំងពីថ្ងៃដែលគេចូលមកធ្វេីការដំបូងម្លេះ តែនាងមិនហ៊ានប្រឈមមុខសារភាពស្នេហ៍ប្រាប់ដល់គេសុខចិត្តលាក់វាទុកមកជាយូរ ទន្ទឹមនិងពេលនេះនាងក៏ត្រូវរៀបការទាំងចិត្តមិនស្រលាញ់ ម៉ូហ្គា គិតនិងនិយាយតែឯងក្នុងចិត្ត អ្នកកម្លោះសង្ហារក៏លួចមេីលចៅហ្វាយស្រីតូចតាមរយះកញ្ជក់៕
« អ្នកនាង កេីតអ្វីទេ?មានអីអោយខ្គុំជួយឫអត់?»ជុងហ្គុក ដោយឃេីញអ្នកនាងតូចរបស់ខ្លួនធ្វេីមុខស្រពោនបែបនេះគេក៏មានអារម្មណ៍មិនស្រណុកក្នុងចិត្តដែល៕
ម៉ូហ្គា សម្លឹងទៅកាន់អ្នកបញ្ជារចង្គួតទាំងទឹកមុខស្រពោនទៀតហេីយ?  តេីនាងគួរតែនិយាយវាចេញមកទេ?ពេលនេះនាងគួរតែក្លាហាន៕
« ជុងហ្គុក ?»
« បាទ!! »
« ខ្ញុំអាចសួរសំណួរលោកមួយសំនួរបានទេ?»
« ខ្ញុំរីករាយនិងឆ្លេីយជានិច្ចទាន» 
« លោកធ្លាបចាប់អារម្មណ៍ខ្ញុំអត់?» ភាំងស្ងាត់មាត់ជ្រាប សំណួររបស់នាងធ្វេីអោយគេភាំងត្រូវនៅស្ងៀមមិនដឹងឆ្លេីយថាមិចព្រោះវាចាក់ដោតចំពេក លាក់បាំងអ្វីគេចាប់អារម្មណ៍អ្នកតូចស្រស់ស្អាតរបស់គេតាំងពីថ្ងៃដំបូងតែនាយពិតជាអន់ទន់ទាប មិនហ៊ានចូលក្បែរបានត្រឹមតែអេីតករលួចមេីលអ្នកនាងតូចតាមកញ្ជក់ឡានដូចពេលនេះចឹង៖
« ហេតុអីអ្នកនាងតូចសួរបែបនេះ?» ជុងហ្គុក
« លោកឆ្លេីយនិងខ្ញុំសិនមក»
« គឺ...»
« បេីលោកឆ្លេីយមិនចេញក៏មិនអីដែល» ម៉ូហ្គា និយាយទាំងអោនមុខចុះ
« អ្នកនាងខ្ញុំគឺ..» ជុងហ្គុក ឃេីញនាងមុខស្របោនបែបនេះក៏រៀង មានអារម្មណ៍ថាខុស
« គន្លងមកខ្ញុំអាចនិងចាប់អារម្មណ៍លោកតែឯង»
« ថាមិច?»
ងឺត~ ប្រយោគដែលចេញពីមាត់អ្នកនាងតូចប៉ុន្មានមាត់នេះធ្វេីអោយអ្នកកំលោះបញ្ឈប់ឡានទាំងពាក់កណ្តាលផ្លូវស្ងាត់ នាយចូលឡានទៅអែបគៀន មុខនិងងាកមុខមកសួររាងតូច ដែលអង្គុយក្តាប់ប្រអប់ដៃទាំងអៀនខ្មាស់៕
« អ្នកនាងនិយាយម្តងទៀតបានទេ?» ជុងហ្គុក ញញឹមទាំងរំភេីប
« គឺខ្ញុំស្រលាញ់លោក» ខាងស្រីអត់មានបញ្ឈិតបញ្ឈៀងអីទេ គឺលេងត្រង់ៗចឹងម៉ង៕
« តាំងពីពេលណា?» ជុងហ្គុក រំភេីបស្ទេីរលោតពីឡាននេះអ្នកតូចដែលគេតែងដេកប្រថ្នា មកចាច្រេីនឆ្នាំតាមពិតអ្នកនាងក៏មានចិត្តលេីគេដែល?
« គឺយូរហេីយ » ម៉ូហ្គា ខាំស្បែកបបូរមាត់តបទាំងអៀន៕
« ជុងហ្គុក ខ្ញុំមិនចង់រៀបការជាមួយគេនោះទេ ហឹុកៗ ខ្ញុំស្រលាញ់លោក លោកធ្វេីជាកូនកំលោះខ្ញុំទៅបានទេ?» ម៉ូហ្គា ខិតខ្លួនទៅមុខទាញប្រអប់ដៃអ្នកម្លោះមកកាន់និយាយទាំងទឹកមុខគួរអោយអាណិត ទ្រូងនាយពិតក៏ស្ទេីរប្រេះធ្លាយសួរថាតេូប្រុសណាអាចទ្រាំឈរមេីលមនុស្សស្រីដែលខ្លួនស្រលាញ់រៀបការបាននោះ?ពេលនេះគេក៏រឹតតែងាយស្រួលព្រោះនាងក៏ស្រលាញ់គេ៕

ចៅហ្វាយស្រី🔞Where stories live. Discover now