Suga × jimin
Min yoongi ដែលគ្រប់គ្នាតែងតែហៅថា suga
និងមានរហស្សនាមថា មា៉ហ្វៀឈាត្រជាក់សម្លាប់មនុស្សដោយប្រើភាពព្រៃផ្សៃ ធ្វើអោយម្នាក់នោះ រស់មិនដូចស្លាប់ ស្លាប់មិនដូចរស់ រាល់ថ្ងៃនេះsugaជាមនុស្សដែលស្ងាត់ស្ងៀម ហ្មត់ចត់ ។
Yoongiមានរាងខ្ពស់ មាំមួន និងសង្ហារបំផុតក្នុងភ្នែកមនុស្សស្រីsugaម្នាក់នេះទោះស្ងាត់ស្ងៀមតែបើរឿងស្រីវិញគេម្នាក់នេះបណ្ដើរទើងខុនដូ ជារឿយៗPark Jimin គឺជាកូនទោលក្នុងគ្រួសារអ្នកមានមួយ ហើយគេម្នាក់នៅមានរូបរាងតូច ឆ្នាស់ឆ្នើម តែក៏មិនដែលធ្វើអោយគ្រួសារអាប់អោនមុខ ឬ ក្រអើតក្រតមដាក់អ្នកដែលមានថាន:តូចជាងខ្លួនឡើយ ដូច្នេះទើបមានគេចូលចិត្តនិងរាប់អានច្រើនណាស់។
វិមានpark
(ទុ...... ) នេះគោះទ្វាដាស់អោយអ្នកដែលកំពុងគេងលក់ត្រូវឡើងភ្លាមៗ ហើយអ្នកដែលគោះគឺជាម្ដាយរបស់ខ្លួន
(អ្នកណានិងមករកអីទាំងព្រឹកមាន ) នេះហើយលោកប្រុសតែម្នាក់របស់ត្រកូលpark ដែលបានត្រូវម្ដាយមករំខានដំណេកខ្លួន
(កូនមីនហានេះគឺមា៉ក់ណា នេះព្រឹកហើយកូនចង់គេងដល់ណាទៀត) អ្នកស្រីផាក គាត់និយាយឡើងទាំងហួសចិត្ត
(អូ !មា៉ក់ចាំបន្តិចកូទៅបើកទ្វាអោយ។ ) គ្រាន់តែដឹងថាម្ដាយគោះភ្លាមធ្វើអោយគេភ្ញាក់យា៉ងរហ័ស
(មា៉ក់មានការអីមែនទេទើបមករកកូនទាំងព្រឹកនា )
ជីមីនសួរម្ដាយទាំងចម្ងល់(គឺមា៉ក់ចង់មកប្រាប់ថា ថ្ងៃកូនត្រូវទៅជួបគូរដណ្ដឹងណា ចឹងហើយបានមា៉ក់អោយកូនតែងខ្លួនអោយស្អាត) អ្នកស្រីផាក
(នេះមា៉ក់កូនមានគូរដណ្ដឹងពីពេលណា ហេតុអីកូនមិនដឹង )ជីមីន គ្រាន់តែម្ដាយនិយាយចប់ភ្លាមធ្វើអោយគេបើភ្នែកធំៗ ឡើងមកភ្លាម
(អ គឺរឿងនេះមា៉ក់បានសន្យាថាជាមួយមិត្តមា៉ក់និងភ្ចាប់សាច់ឈាមគ្នា នៅពេលកូនធំឡើង ហើយក៏ពេលនេះឯង) អ្នកស្រីផាកនិយាយទៅកូនទាំងស្នាមញញឹមមិនប្រែ
(មា៉ក់នេះកូនទើបតែមានអាយុ២០ ទេហេតុអីក៏មា៉ក់ប្រញាប់អោយកូនមានប្រពន្ធលឿនបែបនេះ ) ជីមីនសួរទៅកាន់ម្ដាយវិញទាំងអង្វរ កុំអោយគេទានមានប្រពន្ធអី ព្រោះខ្លួនចង់នៅជីវិតឯករាជ្យសិន
(ណែ៎ កូនមីននេះកូនគិតថាមា៉ក់អោយកូនយកប្រពន្ធឬ ) អ្នកស្រីផាក និយាយទាំងហួសចិត្តនិងកូនខ្លួន ព្រោះមាឌរបស់គេនេះណាគួរតែយកប្ដីបានត្រូវ
(អៅ ក្រែងកូនជាប្រុសហី បើមិនយកប្រពន្ធ អោយកូនយកប្ដី ) ជីមីននិយាយទាំងខ្លោចចិត្តនេះគេជាប្រុសណាអោយយកប្ដីយា៉ងមិចកើត
(មែនហើយគូរដណ្តឹងរបស់កូនគឺជាមនុស្សប្រុសណា) អ្នកស្រីផាក គ្រាន់តែលឺកូននិយាយបែបនេះធ្វើអោយគាត់សប្បាយចិត្តខ្លាំងណាស់
(ហាស៎ មា៉ក់ហាកុំលេងសើចអីណា នេះកូនជាប្រុសទេ ណាអោយមានប្ដីយា៉ងមិចនា ) ជីមីន
(អេ រាងកូនបែបនេះអោយយកប្រពន្ធមិនកើតទេណា បានហើយឆាប់រៀបចំខ្លួនទៅនិងបានទៅជួបគេ មា៉ក់ទៅក្រោមហើយណាកូនសម្លាញ់ ជុប.! ) អ្នកស្រីផាក
(ហីយ នេះបា៉មា៉ក់គាត់គិតស្អីនា បែបអោយកូនខ្លួនយកប្ដីទៅវិញ ) ជីមិន
ភូមិគ្រឹះmin
(កូនyoonហា កាលទើបលោកកូនយាងក្រោកហា នេះមោ៉ង៨ហើយណា) អ្នកស្រីមីនដែលជាម្ដាយរបស់លោកប្រុសmin yoongi តែងតែមកដាស់កូនគាត់រាល់ព្រឹក ព្រោះកូនម្នាក់នេះបើមិនដាស់ទេណា មោ៉ង១០ក៏មិនក្រោកដែល
(បាទ មា៉ក់មានការអីមែនទេនា ទើបមកហៅកូនព្រឹកបែបនា )ស៑ូហ្គា
(ឱ លោកកូនអើយនេះមោ៉ងជិត៩ ហើយនៅព្រឹកទៀតឬ) អ្នកស្រីផាក
(មា៉ក់ហាតែនេះកូននៅងងុយទេ ) ស៑ូហ្គានិយាយជាមួយម្ដាយទាំងស្ងាបតិចៗព្រោះខ្លួនមិនទានអស់ងងុយ
(បានហើយឈប់គេង ថ្ងៃបន្តិចឯងត្រូវរៀបចំខ្លួនទៅជួបនិងគូរដណ្ដឹង ) អ្នកស្រីមីន
(ស្អីគេមា៉ក់កូនមិនទាន់ចាស់ទេ ហេតុអីយកប្រពន្ធ)
ស៑ូហ្គា(មិនដឹងទេ ឯងត្រូវតែរៀបចំខ្លួនរួចចទៅខាងក្រោម បើមា៉ក់មិនឃើញឯងចុះទៅទេ មានរឿងជាមួយមា៉ក់ហើយ) អ្នកស្រីមីននិយាយទាំងមុខកាចៗ ដើម្បីអោយកូនខ្លាចនិងស្ដាប់សម្ដីខ្លួន
(បាទ មា៉ក់បន្តិចទៀតកូនចុះទៅ )ស៑ូហ្គា
(អឹរ មា៉ក់ទៅហើយចឹង) អ្នកស្រីមីន
(ហីយ មកគាត់អោយកូនខ្លួនភ្ជាប់ពាក្យជាមួយមនុស្សដែលមិនបាននិងឃើញមុខផង ប្រហែលមុខអាក្រក់ផងក៏មិនដឹង) ស៑ូហា។
#វាជាសាច់រឿងដែលខ្ញុំសរសេរដំបូង ដូច្នេះបើមានកន្លែងណាខុសសូមអភ័យទោសផង ជួយចុច⭐ម្នាក់មួយផងណា baby 🥺🙏