Ep 1

161 4 1
                                    


រឺង...រឺង...

សម្លេងកណ្ដឹងរោទិ៍ឡើងលាន់រំពងពាសពេញបរិវេណសាលា បញ្ចាក់ឲសិស្សគ្រប់គ្នាដឹងថា ដល់ម៉ោងសម្រាកបាយថ្ងៃត្រង់ហើយ។ សិស្សតាមថ្នាក់គ្រប់គ្នាម្នីម្នារៀបចំអីវ៉ាន់យ៉ាងប្រញាប់ប្រញាលនឹងបានទៅហូបបាយថ្ងៃត្រង់ ខុសអីតែនាងតូចមុខខ្ជូតEmmyម្នាក់នេះទើបតែភ្ញាក់ពីគេងលក់ ព្រោះក្រាបមុខនឹងតុតាំងតែពីពេលសាស្ត្រាចារ្យពន្យល់ មកម្លេះ ដោយសារតែសម្លេងគាត់ពិរោះពេកបន្ទោសនាងក៏មិនបានដែល។ ភ្ញាក់មកភ្លាមអ្វីដែលនាងនឹកឃើញមុនគេនោះ គឺងាកមើលមុខបងសង្ហារត្រូវជាCrushរបស់នាង ដែលអង្គុយនៅប៉ែកខាងក្រោយ គេក៏មិនទាន់ចេញទៅដែលដោយ ជំនួសមកវិញគេបែរជាទាញកាសមកដាក់ស្ដាប់ចម្រៀងធ្វើមិនដឹង ឲនាងតូចនេះឆ្ងល់រាល់តែថ្ងៃ នេះគេជក់ថ្នាំឬយ៉ាងមិច? ទើបមិនដែលឃើញគេហូបបាយថ្ងៃសោះ តែនៅមើលទៅរឹងមាំដដែល។

នាងអង្គុយបែរសម្លឹងទៅគេដែលកំពុងសម្លឹងទៅបង្អួចខាងក្រៅហាក់មិនខ្វាយខ្វល់ពីអ្វី ថ្វីត្បិងតែភ្នែករបស់គាត់មិនសូវធំមែន តែវាសុិចសុីស្រស់ស្អាតសាកសមនឹងទម្រង់មុខឥតខ្ជោះពីធម្មជាតិរបស់គាត់ គួបផ្សំនឹងបបូររាងក្រាស់ពណ៍សុីជម្ពូរព្រឿងៗរបស់គេ កាន់តែសម្លឹងកាន់ធ្វើឲបេះដូងនាងលោតលែងត្រូវខុសចង្វាក់អស់រលីង បើយកមកប្រៀបធៀបនឹងចម្រៀងវិញ ដូចភ្លេងនៅប៉ោយប៉ែតឯអ្នកច្រៀងនៅព្រៃវែង។ និយាយត្រង់ចុះទោះរៀនថ្នាក់ជាមួយគ្នាក៏ពិតមែន តែមិនដែលស្គាល់ជាតិនិយាយជាមួយគាត់យ៉ាងមិចទេ គាត់គឺ Park Jimin បុរសដែលល្ងង់បំផុតព្រោះមិនដឹងថាខ្ញុំលួចកំពុងស្រឡាញ់ ក៏ចង់និយាយជាមួយគាត់បង្កើតអារម្មណ៍ល្អៗជាមួយគ្នាដែល តែពិបាកត្រង់ថាខ្ញុំជាមនុស្សដែលមិនពូកែទំនាក់ទំនងជាមួយអ្នកដទៃព្រោះរាល់ថ្ងៃខ្ញុំមានមិត្តមិនច្រើនទេ។

នាងតូចសម្លឹងមើលគេយ៉ាងយូរហាក់មិនចេះជិនណាយ ឯម្ជាស់ខ្លួនក៏ដឹងខ្លួនទាន់ងាកមកសម្លឹងនាងចំក្រសែភ្នែកប៉ះភ្នែក ឲអ្នកដែលមិនបានត្រៀមខ្លួនភ្ញាក់ផងភ័យផង ងាកមុខមកវិញយ៉ាងរហ័ស នឹងព្យាយាមធ្វើដូចជាមិនបានដឹងខ្យល់អីថាអម្បាញ់មិញមានរឿងអីសោះ។ អ្នកកំលោះក៏ក្រោកឈរពេញកំពស់ដើរសូកដៃក្នុងខោប៉ាវខោដើរតម្រង់មក ឲEmmyឯនេះភ័យញ័រទ្រូងបុកពោះផឹបៗ ពីតុគេទៅទ្វារច្រកចេញមានផ្លូវចន្លោះតុជួរផ្សេងជិតជាង ហេតុអីគេមិនដើរបែរជាដើរមកកន្លែងខ្ញុំអង្គុយដែលវាងឆ្ងាយទៅវិញ? ឬគេចង់មករករឿងខ្ញុំ? អត់ទេកុំអីខ្មាស់គេតាមទាន់សម្លឹងមុខពិននឹងគ្រប់គ្រាន់ហើយ។ នាងប្រឹងអង្គុយឡើងរឹងខ្លួនអស់ពេលឮដល់សម្រឹបជើងដែលកំពុងដើរកៀកទៅៗ ធ្វើឲបេះដូងនាងស្ទើរលោតចេញក្រៅទ្រូងទៅហើយ។

គាត់ជានរណា? (Shortly)Where stories live. Discover now