ជុងហ្គុក / ថេយ៉ុង
មនុស្សគ្រប់គ្នាតែងតែគិតថាស្នេហាខុសធម្មជាតិគឺជារឿងមួយដែលពិបាកនឹងប្រឈមមុខនៅក្នុងសង្គមខ្លាំងណាស់ ពេលចេញ ទៅណាមកណាជាមួយគ្នាគេមាក់ងាយគេពេបជ្រាយគេមិនផ្ដល់តម្លៃអោយសង្គមប្រឆាំងនឹងវា តែទោះយ៉ាងក្រលេកមកមើលគូរ ស្នេហ៍ខុសធម្មជាតិមួយគូរនេះវិញថ្វីត្បិតស្នេហ៍ពួកគេខុសធម្មជាតិ មែនពិតប៉ុន្តែពួកគេទាំងពីរតស៊ូជំនះឧបស័គ្គមិនថាតូចធំលំបាកឬស្រួល ពួកគេនៅតែអាចរស់នៅជាមួយគ្នាស្រលាញ់គ្នាមិនអាចត្រឹមពាក្យនាក់ដទៃធ្វើអោយពួកគេចែកផ្លូវគ្នានោះឡើយព្រោះរឿងស្នេហាវាជារឿងរបស់មនុស្សពីរនាក់ដែលស្រលាញ់គ្នាមិន មែនពួកនាក់មកស្រលាញ់ជាមួយទេដូច្នេះកុំសូវគិតពីសំម្ដីនាក់ដទៃពេកអីបើសិនជាវាមិនបានជួយជំរុងចំរើននោះ ។
កំលោះ ចន ជុងហ្គុក ដែលមានអាយុត្រឹម22ឆ្នាំចំណែកឯម្នាក់រាងតូចមានអាយុត្រឹមតែ 19ឆ្នាំទោះបើមើលទៅអាយុពួកគេនៅក្មេងខ្ចីមែនពិតប៉ុន្តែស្នេហាមួយនេះវាមានអាយុកាលជាង3ឆ្នាំមកហើយ ដោយពួកគេស្រលាញ់គ្នាពេកមិនអាចខ្វះគ្នាបានណាមួយខាងគ្រួសារសុទ្ធតែមិនពេញចិត្តនូវស្នេហាយបែបខុសធម្មជាតិនេះ ទើបពួកគេសំរេចចិត្តរើចេញមកនៅខាងក្រៅជាមួយគ្នាក្នុងបន្ទប់ជួលតូចមួយ ដោយគ្មានទ្រព្យសម្បតិ្តដោយជាប់ខ្លួនសូម្បីតែមួយកាក់មួយសេនអាចនិយាយថាដំបូងៗវារៀងពិបាកបន្តិចដែរតែកំឡុងពេលនេះ ជុងហ្គុក នាយត្រូវរាប់រងរាល់ការចំណាយចាយវាយទាំងអស់ប្រចាំថ្ងៃតែនាយក៏មានការងារសមប្រកបមួយប្រាក់ខែក៏សម ល្មមដែលអាចបង់សាលារបស់សង្សារខ្លួនស្រលាញ់អោយចប់ចុងចប់ដើម ថ្វីបើនាយមិនបានរៀនចប់ក៏សុំត្រឹមអោយរាងតូចរៀនអោយបានចប់ថ្នាក់ទៅចុះវាស្រួលនៅពេលក្រោយផងដែរ ។
« ថេយ៍! » បុរសកូនកាត់ជប៉ុនហៅឡើយដោយសំលេងក្រលរធំ ពីខាងក្រោយខ្នងរបស់រាងតូចដែលមានវ័យ19ឆ្នាំនោះព្រមទាំងបោះជំហានហំហួនចូលមកទល់មុខក្មេងតូចស្រស់ស្អាតមួយនេះ
« លោកស៊ូគិ » ថេយ៍ ងាកមកញឹមៗដាក់នាយដែលជារៀមច្បងនោះតិចៗខិតថយបន្តិចព្រោះតែគេចូលមកកៀកខ្លួនពេកនោះអី នាយ ស៊ូគិ មានអាយុសម្បារ ជុងហ្គុក ដែលនាយម្នាក់នេះមានម៉ាក់ជាជនជាតិកូរ៉េអ៎រភ្លេចប្រាប់ទៅថានាយជាកូននាក់ធំជាងគេក្នុងសាលានេះឯសម្រស់ស្រស់សង្ហារមិនធម្មតានោះដែរ