<<កន្លងផុតទៅជាយូតថ្ងៃ ថ្ងៃរៀបការរបស់taekookក៏បានឈានចូលមកដល់ ប៉ុន្តែសមីខ្លួននៅតែមិនដឹងថាអនាគតស្វាមីភរិយាជានរណាឡើយ ប៉ុន្តែថ្ងៃនេះក៏បានដឹងហើយ!។ នៅក្នុងភូមិគ្រឹះគីម ថ្ងៃនេះ គឺជាថ្ងៃដែលលោកគីមនឹងភរិយារបស់គាត់ទម្ទឹមរង់ចាំជាយូរ មកហើយ ខាងក្នុងបានតុបតែងលំអរទៅដោយគ្រឿងសង្ហាររឹម ល្អៗថ្លៃ សមនឹងឋានៈ របស់លោក ចំណែកភ្ញៀវគឺសុទ្ធតែលំដាប់អភិជន
<<ងាកមកមើលកម្លោះតូចយើងឯនេះ កំពុងតែនៅក្នុងបន្ទប់តុបតែងខ្លួន មិនដឹងជាអារម្មណ៍ហោះហើរទៅដល់ណាទេ អង្គុយមិនមាត់មិនករ គិតតែសម្លឹងមើលទៅបង្អួច។
<<ថេហ៌!..តោះកម្មវិធីចាប់ផ្ដើមហើយ.លោកគីមនឹងភរិយាក៏មកទទួលកូនសំណព្វចិត្តរបស់គាត់ទៅកន្លែងកម្មវិធី គ្រាន់តែមកដល់ភ្លាមថេយ៉ុងក៏សម្លឹងទៅមើលកូនកម្លោះរបស់ខ្លួន អ្វីដែលមិននឹងស្មានដល់នោះគឺម្នាក់នោះគឺជាចន ជុងហ្គុក ចំណែកឯជុងហ្គកក៏ដូចគ្នា វាមិននឹកស្មានសោះថាប៉ាម៉ាក់ពួកគេត្រូវរូវគ្នាសម្បើមម្ល៉េះ ដល់ថ្នាក់អោយពួកគេមករៀបការជាមួយគ្នាហើយនៅមិនអោយគេដឹងថានរជាកូនកម្លោះកូនក្រមុំ។ពេលនេះចង់ប្រកែកក៏ប្រកែកមិនកើតដែរមានតែអោយចប់ពិធីសិនចុះ។
<<ជុងហ្គុកប៉ាផ្ញើប្អូនផងណា ហាមធ្វើបាបចិត្ត កូនប៉ាអោយសោះ ប៉ាជូនពរអោយកូនស្រលាញ់គ្នាដល់ចាស់រាងខ្លួនណា ចេះមើលថែគ្នាអោយល្អ។
<<បាទលោកប៉ាក្មេក... ជុងហ្គុកក៏ទទួលដៃរាងតូចពីលោកគីម បន្ទាប់មកលោកអាចារ្យក៏ចាប់ផ្ដើមអោយកូនកម្លោះទាំងពីស្បតស្បែរ...(កន្លែងនឹងអេតមីនអត់សូវដឹងទេចឹងអេតមីនសូមកាត់ហើយ )។
ក្រោយពីពិធីចប់សព្វគ្រប់អស់ហើយ ជុងហ្គុកនឹងថេយ៉ុងក៏ត្រូវទៅនៅភូមិគ្រឹះថ្មីដែរប៉ាម៉ាក់ទាំងសងខាងបានទិញទុកអោយពួកគេទាំងពីក្រោយរៀបការរួច
<<នែ!លោក.អ្នកណាអោយលោកមកគេងនៅបន្ទប់ជាមួយខ្ញុំហាស៎!..
<<យ៉ាងម៉េចប្ដីប្រពន្ធគេងជាមួយគ្នាមិនបានមែន?ជុងហ្គុកនិយាយហីៗហើយក៏ដើរទៅលើគ្រែគេងធ្វើមិនដឹង! <មិនបាន!ខ្ញុំមិនអនុញ្ញាត..ចេញភ្លាមទៅ.ទៅគេងបន្ទប់ផ្សេងទៅ!ថេហ ក៏និយាយទាំងមុខក្រញ៉ូវ ។<ចង់គេងយ៉ាងម៉េច!...ជុងហ្គុកក៏ណាស់ដែរនិយាយមិនអោយចាញ់គ្នាទេ.។
<<មិនចេញមែនទេ...ក៏បាន.នេះនែរ..និយាយស្រួលបួលមិនស្ដាប់ហេស. មានតែប្រើហិង្សាហើយទើបបាន! ថេហ ក៏បានដើរទៅយកខ្នើយនៅលើគ្រែហើយក៏គប់ទៅរាងក្រាស់ ពេលនេះខ្នើយហោះខ្នើយហើរពេញបន្ទប់អស់ហើយ។(អ្នកអានស្រម៉ៃមើលខ្លួនឯងទៅឃើញហើយ)។
<<អួយ.អួយ....បានហើយថេហ៎!...ជុងហ្គុកក៏ចុះពីលើគ្រែទៅចាប់រាងតូចដើម្បីកុំអោយគប់របស់ដាក់ខ្លួនទៀត។ ចំណែកថេយ៉ុងវិញមិនព្រមស្ដាប់ជុងហ្គុកគិតតែពីរគប់ផង វ៉ៃផង ជុងហ្គុកឡើងស្រគៀលពេញខ្លួនអស់ហើយ.។
<<អាយ......អាឆ្កួត..លែងយើង.លែង.នេះឯចង់ធ្វើស្អី!ហាស៎.ថេយ៉ុងស្រែកចាច..បន្ទាប់ជុងហ្គុកចាប់លីគេទៅលើគ្រែ ខំរើផងអីផងនៅមិនបានផលទៀត។
<<យប់ផ្សំដំណេកបែបនេះគួរតែធ្វើអ្វីទៅណ៎!!.ជុងហ្គុកនាយមិនបានខ្វល់នឹងការជេប្រទិចរបស់ថេយ៉ុងទេ ហើយនៅនិយាយឌឺអោយរាងតូចទៀត.បន្ទាប់ពីដាក់រាងតូចទៅលើពូកទន់ៗហើយរាងក្រាស់ក៏ឡើងទៅសង្រ្គប់ពីលើរាងតូច .ធ្វើអោយថេយ៉ុងធ្វើខ្លួនមិនត្រូវ.
<<ចង់ធ្វើស្អី...ចេញភ្លាមទៅ!ថេយ៉ុងចាប់ផ្ដើមភ័យ ក្រោយជុងហ្គុកឡើងមកលើគេបែបនេះ
<<ក៏ធ្វើរឿងដែលប្ដីប្រពន្ធគេធ្វើនៅអី!..ត្រៀមខ្លួនរួចឬនៅ?ជុងហ្គុកញញឹមចុងមាត់ ហើយញ៉ាក់ជញ្ជើមឌឺទៅរាងតូចទៀត!.
<<ធ្វើរឿងក្បាលលោកឯងស្អី.ចេញភ្លាមទៅបើមិនចង់អោយខ្ញុំស្អប់លោកលើសនេះ.ថេយ៉ុងនិយាយហើយក៏រួញជុងហ្គុកចេញមួយទំហឹងធ្វើអោយរាងក្រាស់ត្រូវខ្ទៀតចេញពីខ្លួន រវាងពួកយើងគឺគ្មានថ្ងៃដែរគេងជាមួយគ្មាម្ដងទៀតទេ។និយាយហើយថេយ៉ុងក៏ចេញទៅក្រៅបាត់។
<<ស្អប់យើងដល់ថ្នាក់នេះឬ?ជុងហ្គុកគេមិនបានស្ដាយក្រោយដែរបានរៀបការជាមួយថេយ៉ុងនោះទេ ព្រោះនាយក៏ធ្លាប់មានកូនចិត្តលួចពេញចិត្តថេហ៌ដែរ.
<<លោកគិតហេស.ថារៀបការជាមួយខ្ញុំហើយលោកបានទ្រព្យសម្បត្តិរបស់គ្រួសារខ្ញុំនោះ យើងមិនព្រមអោយឯងមកយកទ្រព្យសម្បត្តិរបស់គ្រួសារយើងងាយៗនោះទេ ។ថេយ៉ុងគេគិតថាជុងហ្គុករៀបការជាមួយខ្លួនដោយសារចង់បានទ្រព្យសម្បត្តិ របស់ត្រកូលគីម។
#ព្រឹកថ្ងៃថ្មី
<ដោយសារពន្លឺព្រះអាទិត្យរំខាន ដល់ដំណេកមនុស្សតូច ធ្វើអោយត្របកភ្នែករាងតូចចាប់ផ្ដើមបើកមកតិចៗអោយសាំនឹងពន្លឺ។
ហុឹម...!រាងតូចក្រហឹមបំពង់ ក បន្តិចរួចក៏ងើបទាំងអារម្មណ៍ធីងធោង ព្រោះយប់មិញគេផឹកច្រើនពេក
<ក្រលេកមើលអ្នកខាងនេះវិញ កំពុងតែរៀបចំខ្លួនដើម្បីទៅក្រុមហ៊ុន នេះគេនៅមិនទាន់មកទៀត ទៅគេងនៅឯណា? ជុងហ្គុកនិយាយម្នាក់ឯងតិចៗ ទាំងទឹកមុខសោកសៅ .នាយប្រហែលជាលង់ស្រលាញ់រាងតូចម្នាក់ហើយ ...
<អ្នកប្រុសតូចទើបមកពីណា?ម៉ែដោះដែរលោកស្រីគីមបញ្ជូនមក ក្រលេកឃើញរាងតូចទើបមកពីខាងក្រៅក៏សួរឡើង.
<ម៉ែដោះរៀបចំអាហារអោយខ្ញុំផង បន្តិចទៀតខ្ញុំមកថេយ៉ុងមិនឆ្លើយនឹងសំនួរម៉ែដោះរួចក៏អោយម៉ែដោះរៀបអាហារអោយ ហើយក៏ឡើងទៅខាងលើបាត់។
<ក្រាក!...ទ្វាបើកឡើងដោយដៃរាងក្រាស់បម្រុងនឹងចុះទៅខាងក្រោមហើយ តែក៏ត្រូវជួបនឹងប្រពន្ធជាទីស្រឡាញ់បម្រុងនឹងបើកទ្វាចូលទៅខាងក្នុងដែរ
<<មកហើយហ៎...យប់មិញទៅគេងនៅណា?ជុងហ្គុកនិយាយដោយសំលេងស្រាលស្រទន់ ។
<<ថេយ៉ុងមិនឆ្លើយហើយក៏ដើរហួសទៅខាងក្នុងបាត់។ចំណែកជុងហ្គុកក៏ចុះទៅខាងក្រោម ហើយក៏ទៅក្រុមហ៊ុនតែម្ដង។
<<បងយ៉ុនហា៎...បងត្រូវតែជួយខ្ញុំ.លឺទេ គេរៀបការជាមួយខ្ញុំព្រោះគេចង់បានទ្រព្យសម្បត្តិរបស់គ្រួសារគីម។
<<ថេយ៉ុងហា៎!.វាមិនដូចអ្វីដែរឯងគិតនោះទេ ជុងហ្គុកគេក៏មិនដឹងថារៀបការជាមួយឯងដែរ វាគឺជាការរៀបចំរបស់ចាស់ៗប៉ុណ្ណោះ!..។យ៉ុនហ្គីនិយាយពន្យល់ប្អូនជីដូនមួយខ្លួនដែរគិតអវិជ្ជមានលើជុងហ្គុក
ចំណែកឯជុងហ្គុកគ្នាក៏មិនបានដឹងដូចគ្នាថារៀបការជាមួយអ្នកណា ហើយថេយ៉ុងមកគិតអាក្រក់លើរាងក្រាស់ទៅវិញ។
<<អោយនិយាយយ៉ាងម៉េចបើបងជាមិត្តរបស់គេហើយ ទោះជាយ៉ាងណាបងក៏កាន់ជើងគេដែរ។ថេយ៉ុងនិយាយទាំងមិនមើលមុខយ៉ុនហ្គី!
<<នែ!អាប្អូនចង្រៃ.សូម្បីតែបងក៏ឯងហ៊ាននិយាយបែបនេះដាក់ដែរ?យ៉ុនហ្គីនាយពិតជាហួសចិត្តនឹងចរិកប្អូននាយខ្លាំងណាស់ សូម្បីបងក៏មិនលើកលែងដែរ។
#មួយខែកន្លងផុតទៅគូរស្នេហ៍ដែរទើបនឹងរៀបការហើយមើលទៅដូចមិនចុះសម្រុងគ្នាសោះជួនកាលឈ្លោះគ្នា ជួនកាលម្នាក់មិនមកផ្ទះ មិនបារម្ភណ៍ពីគ្នាបើសួរថាពេលឃើញម្នាក់នៅជាមួយអ្នកផ្សេងហើយម្នាក់ទៀតប្រច័ណ្ឌអត់ចម្លើយគឺអត់. មើលទៅម្នាក់ៗមិនដែរខ្វាយខ្វល់នឹងគ្នាទេ។ចំណែកជុងហ្គុកនៅតែបន្តទាក់ទងជាមួយសង្សារចាស់ដដែរ ហើយពេលនេះនាយក៏ឈ្លក់វង្វេងនឹងសង្សាររបស់នាយកាន់តែខ្លាំងដែរ រាងតូចគេមិនបានខ្វល់នឹងរឿងជុងហ្គុកលួចទាក់ទងជាមួយស្រីផ្សេងទេ គេខ្វាយខ្វល់តែរឿងទ្រព្យសម្បត្តិរបស់គេប៉ុណ្ណោះ!..មិនដឹងថាពេលខាងមុខចំណងស្នេហ៍អាពាហ៍ពិពាហ៍របស់គេទាំងពីអាចបន្តទៅមុខបានតទៅឬអត់ទេបើម្នាក់ៗសោះអង្គើយដាក់គ្នាបែបនោះ។To be contacted....❤️
សុំទោសផងរវល់អត់សរសេរ.
YOU ARE READING
🌻ចាញ់ស្នេហ៍ ថេយ៉ុងកំពូលឆ្នាស់🌻[ចប់✅]
General Fictionបងជាទឹក អូនជាភ្លើង បងសុខចិត្តចាញ់អូនគ្រប់រឿងអោយតែអូនសប្បាយចិត្ត បងខុសក៏បងលួងអូនបងត្រូវក៏បងលួងអូន