Episode 14

189 44 6
                                    

នៅក្នុងបន្ទប់មួយដែលស្ថិតនៅជាន់ក្រោមដីគេបង្អស់ដែលស្ថានភាពបន្ទប់មួយនោះដូចជាបន្ទប់មួយដែរគេបានយករបស់របរចាស់ៗដែលលេងប្រ់ប្រាស់ទៅទុកចោលនៅទីនោះ ទីនោះគឺងងឹត គ្មានអំពូលភ្លើងសម្រាប់បំភ្លឺទេ បើចង់ទៅបន្ទប់នោះលុះត្រាតែមានរបស់សម្រាប់បំភ្លឺផ្លូវទៅជាមួយ...

" ខ្ញុំមិនដែលចោលបងម្តងណាទេ ប៉ុន្តែទង្វើដែលបងបានធ្វើគឺវាឃោរឃៅលើសពីអ្វីដែលអូនគិត,អូនមិននឹកស្មានថាបងហ៊ានលើកដៃសម្លាប់គេទេ ដូច្នេះហើយកុំថាអូនដាច់ធម៌មេត្តាជាមួយបងអី "

នៅក្នុងបន្ទប់ក្រោមដីដែលបានរៀបរាប់ខាងលើក៏មានវត្តមានរបស់លោកស្រីមីនកំពុងតែសម្លឹងមើលទៅកាន់រូបថតរបស់លោកមីនដែលបានបាត់បង់ជីវិតទៅហើយនោះទាំងក្ដីសោកសៅក្នុងចិត្ត

លោកស្រីសម្លឹងមើលរូបថតប្ដីព្រមទាំងពោលឡើងពីទង្វើអាក្រក់ដែលលោកមីនបានធ្វើ ប៉ុន្តែចិត្តជាប្រពន្ធដែលលោកស្រីមាននៅពេលនេះគឺគាត់ពិតជានឹករលឹកដល់ស្វាមីដែលបានបាត់បង់ជីវិតទៅនេះខ្លាំងណាស់

" ខ្ញុំនឹកបងខ្ញុំចង់អោយបងមករស់នៅជាមួយខ្ញុំនឹងកូនហើយលះបង់ក្ដីលោភលន់របស់បងទាំងប៉ុន្មានចោល ទោះបងស្លាប់ទៅហើយក្ដីតែចិត្តខ្ញុំនៅតែចង់ជួបបងចង់រស់នៅជាមួយបងដូចកាលពីមុន បើកាលនោះបងស្ដាប់ខ្ញុំតែបន្តិចបងក៏មិនត្រូវជាប់គុកហើយក៏មិនត្រូវស្លាប់ " លោកស្រីយំអោបរូបថតប្ដីព្រមទាំងពោលដោយក្ដីមួម៉ងក្នុងចិត្តនឹកស្ដាយ
ស្រណោះដល់ស្វាមីជាខ្លាំង ទឹកភ្នែកលោកស្រីក៏បានហូរកាត់ទៅលើរូបរបស់លោកមីនយ៉ាងជោគជាំ

" លោក-លោកស្រី សូមកុំយំអីណាលោកស្រី បើសិនជាអ្នកប្រុសធំមកឃើញមិនល្អទេ ហើយពួកខ្ញុំក៏ត្រូវលោកប្រុសធំស្ដីបន្ទោសថែមទៀត " អ្នកបម្រើដែលឈរចាំនៅមុខទ្វាដោយចម្លែកចិត្តទោះបាត់លោកស្រីយូរពេកពួកគេក៏ចូលមកតាមហើយក៏បានឃើញលោកស្រីមីនយំអោបរូបថតប្ដី

" ពួកនាងមិនយល់ពីខ្ញុំទេ "

" ខ្ញុំយល់ពីលោកស្រី ខ្ញុំដឹងថាពេលនេះលោកស្រីនឹករលឹកដល់លោកម្ចាស់ ប៉ុន្តែលោកស្រីគិតមើលទៅបើលោកស្រីពិបាកចិត្តបែបនេះតើលោកម្ចាស់នឹងរស់មកវិញទេ ហើយវាកាន់តែធ្វើអោយអ្នកប្រុសធំនឹងអ្នកប្រុសតូចកាន់តែពិបាកចិត្តបើពួកគាត់ទាំងពីដឹងថាលោកស្រីយំ លោកស្រីចាស់ហើយដូច្នេះរឿងណាត្រូវគិតចាំគិតរឿងណាមិនគួរគិតសូមកុំគិតអីលោកស្រី "

🌾បេះដូងនឹងចិត្តស្វាមីកំសត់🌾💔Where stories live. Discover now