ភាគទី1:មកពីវាយមិនឈ្នះ

460 14 1
                                    

Seoul Highschool........

វិទ្យាល័យពោរពេញដោយផ្ការីកយ៉ាងស្រស់បំព្រង សិស្សានុសិស្សជាច្រើនស្លៀកឯកសណ្ឋានដ៏មានតម្លៃមករៀនយ៉ាងយកចិត្តទុកដាក់ ឡើងមកដល់វិទ្យាល័យគ្រប់គ្នាគឺប្រឹងប្រែងជាខ្លាំងទោះពួកគេជាកូនអ្នកមានស្តុកស្តម្ភក្តី ចាប់ផ្តើមពីម៉ោង6ព្រឹករហូតដល់ម៉ោង10យប់ឯណ្ណោះ បាយទឹកក៏មិនសូវទៀងទាត់ព្រោះរវល់ផ្តោតលើការសិក្សាជ្រុលហួស។កន្លងទៅអស់ជាយូរគ្រប់បន្ទប់ក៏ត្រូវបានបិទនូវសល់ត្រឹមបណ្ណាល័យ មានពន្លឺអំពូលពណ៌ពងមាន់រំលេចឡើងសិស្សានុសិស្សជាច្រើនផ្តុំគ្នាសិក្សាដោយខ្លួនឯងមិនគិតមើលពីនាឡិកាដែលចង្អុលដល់ទ្រនិច លេខ11(យប់)។

ដោយឡែកនៅឯក្រោយអគារសាលាដ៏ខ្មៅងងឹត សម្លេងបោកខ្ទប់បន្លឺឡើងឥតស្រាកស្រាន្ត ក្មេងប្រុសគ្រងឈុតសិស្សសាលាដាបដោយឈាមតាមគេមមាត់កំពុងអង្គុយត្របាញ់ក្បាលជង្គង់ផ្អែកនិងជញ្ជាំងសាលាអោយគេវាយតាមចិត្តមិនតដៃសូម្បីបន្តិច។ធម្មតាទោះបីគ្រប់យ៉ាងល្អឥតខ្ចោះក៏មានចំណុចតូចខ្វះចន្លោះដូចគ្នា!!

"ឌឹប ឌឹប"ពួកគេទាត់ធាក់នាយដូចសត្វធាតុឯអ្នកម្ខាងកាលត្រូវគេវាយក៏បានត្រឹមក្តាប់ដៃទាំងឈឺចាប់ពេញដើមទ្រូង ខ្លួនជាប្រុសដើមទ្រូងប្រាំហត្ថបែរជាមិនអាចសូម្បីតបតព្រោះដឹងច្បាស់ថា វាយអត់ឈ្នះ។

«ធ្វើអីនិង?»ក្មេងប្រុសសម្បុរសកាន់ទឹកដោះគោរសជាតិខ្លួនចូលចិត្តសម្លឹងមើលសកម្មភាពទាំងអាណិតជនរងគ្រោះជាខ្លាំង។

«មិនបើកភ្នែកមើលទេឫចេញទៅបើមិនចង់...»

"បុាំង"មនុស្សម្នាក់ដើរមកជិតសម្លក់ម្ចាស់សម្លេងដែលរំខានគេអម្បាញ់មិញ តែក៏ត្រូវជើងស្រលូនលើកបត់កគេបោកចុះទៅដីប្រលាក់ពេញមួយតួខ្លួន។ សភាពការប្រែប្រួលជាក្រឡាប់ចាក់ ក្រុមទាំងនោះក៏រត់ខ្ចាតខ្ចាយដោយដឹងថាជួបគូប្រកួតដែលមានសមត្ថភាពខ្លាំងជាង។

«អត់បានការ»បបូរមាត់ស្តើងពោលឡើងទាំងក្តៅចិត្តជាមួយពពួកមនុស្សចូលចិត្តធ្វើបាបអ្នកទន់ខ្សោយជាងខ្លួន។

ប្រហែលជាផ្ទៃមេឃគ្របដណ្តប់ដោយពណ៌ខ្មៅទើបភ្នែកអន់មើលមុខគេមិនស្គាល់ គីម ថេហ្យុង!! សិស្សកំពូលទទួលបានមេដាយមាសក្នុងការប្រកួតKarateលំដាប់ថ្នាក់អន្តរជាតិ ទាំងស្អាតនិងសុីវិល័យមនុស្សជាច្រើនសុទ្ធសឹងតែប៉ងប្រាថ្នា មិនថាមនុស្សប្រុសឫស្រី សមត្ថភាពក៏ពេញខ្លួនចំណែកចំណេះដឹងគឺពូកែខ្លាំងណាស់។

You've reached the end of published parts.

⏰ Last updated: Apr 13, 2022 ⏰

Add this story to your Library to get notified about new parts!

🖤ទារុណបេះដូង🔞Where stories live. Discover now