#My_Stranger
ជុងហ្គុក X លីសា
#ភាគ ១.-ផ្តើមរឿង
ក្នុងខុនដូរធំមួយដែលមានសភាពស្ងាត់ច្រងំគ្មានមនុស្សនៅ មិនបានប៉ុន្មានផងស្រាប់តែលេចវត្តមានមនុស្សស្រីម្នាក់ ដែលស្លៀកពាក់មិនសមជាមនុស្សនៅទីនេះទាល់តែសោះ! នាងស្អាតណាស់ ខ្លួននាងគ្រងទៅដោយអាវស្បៃពណ៍មាសៗ សំពត់ត្រឹមជង្គង់ក៏ស្បៃបាំងជិតខ្លួនតែនាងពាក់មើលទៅស្អាតណាស់។
« ខ្ញុំនៅទីណានិង? ខ្ញុំចាំបានថាខ្ញុំប៉ះផ្កាកុលាបពណ៍ស្វាយហើយក៏... ខ្ញុំបានមកដល់ទីនេះតែម្តង! នេះជាទីណាទៅ? ខ្ញុំចង់ទៅឋានលើវិញ! » រាងស្តើងបន្លឺឡើងក្នុងចិត្ត នាងមិនហ៊ាននិយាយចេញមកទេ នាងនៅឋានលើ? នាងជាទេពអប្សរច្បាស់ណាស់!
« អ្វីនិង? ញុំាបានត្រូវទេ? » ភ្នែកមូលក្រឡង់ក្រលេកឃើញផ្លែឈើមួយកន្រ្តកដែលដាក់លើតុ អ្វីដែលនៅក្នុងផ្ទះនេះគឺចម្លែកសម្រាប់នាងទាំងអស់! នាងរស់នៅភពរបស់នាងអ្វីៗគឺពណ៍ស! ហើយនាងញុំាតែផ្កាមួយគត់ ទៅណាក៏មិនបាន! តែពេលនេះនាងក៏បានមកកន្លែងចម្លែកថ្មីមួយដែលនាងមិនដឹងថាអ្វីជាអ្វីទាំងអស់។
« អឺឹម ឆ្ងាញ់ណាស់! » ពាក្យសម្តីបន្លឺឡើងតែឯងក្នុងចិត្ត ស្រែកឡើងក្នុងចិត្ត នោះក៏លេចឡើងដោយគ្មានអ្នកឮ។
ក្រាក
ទ្វារបើកឡើងបង្ហាញរាងកាយសង្ហាររបស់មនុស្សបីនាក់ ពួកគេចូលមកភ្លាមពួកគេក៏ត្រូវគាំងថ្មឹងបន្ទាប់ពីបានឃើញមនុស្សស្រីប្លែកមុខមកអង្គុយលើឥដ្ឋញុំាផ្លែប៉ោមបើកភ្នែកភ្លឹសៗសម្លឹងទៅពួកគេ។
« ចោរ! » ថេយ៉ុងនិងជីមីនលើកកាំភ្លើងភ្ជុងមករាងស្តើង ធ្វើអោយរាងស្តើងត្រូវយកដៃបិទភ្នែកដោយមិនអាចធ្វើអីបាន។
« ដាក់កាំភ្លើងចុះទៅ យើងថានាងមិនគ្រប់ទឹកទេ! តែថា...នាងចូលមកបានដោយរបៀបណា? » ជុងហ្គុកនិយាយឡើងបន្ទាប់ពីឃើញរាងស្តើងយកដៃបិទភ្នែកហើយទន្ទ្រាំជើងខ្លាំងៗនោះ។
« ផ្លោះបង្អួចទេដឹង? ឬក៏ពួកឯងភ្លេចចាក់សោរ? » ជុងហ្គុកសួរទៅកាន់មិត្តទាំងពីរដែលនៅជាមួយគេនេះ មុននិងងាកទៅសម្លឹងរាងស្តើងដែលដកដៃចេញពីមុខសម្លឹងមកពួកគេបែបមិនយល់ន័យនោះ។
« នាងឈ្មោះអី? មកពីណា? ចូលមកផ្ទះខ្ញុំធ្វើអី? » សំណួរសួរឡើងដោយជុងហ្គុកជាម្ចាស់ផ្ទះផ្ទាល់ តែរាងស្តើងមិនបានឆ្លើយទេ នៅតែបើកភ្នែកភ្លឹសៗសម្លឹងគេដដែល។
« នាងគរទេដឹង? » ជីមីនសួរឡើងតិចៗ ហាក់ចម្លែកចិត្តនិងស្រីម្នាក់នេះណាស់!
« នាងគ្មានកន្លែងនៅទេឬ? » ថេយ៉ុងសួរឡើងបន្តពីជីមីនកាន់តែធ្វើអោយជុងហ្គុកនេះឆ្ងល់ទៀតហើយ។
« ពេលនេះយប់ហើយ! យើងដេញមនុស្សស្រីមិនដឹងខ្យល់អីម្នាក់នេះចេញក៏មិនបានដែរ! សួរមិនឆ្លើយបែបនេះគរច្បាស់ណាស់! បានហើយបំបែកគ្នាទៅដេកទៅ! អោយនាងដេកជាមួយពួកឯងផង » ជុងហ្គុកនិយាយតែពិននេះគេក៏ដើរឡើងទៅបន្ទប់របស់គេតែក៏ត្រូវផ្អាកដំណើរបន្ទាប់ពីបានឮសម្តីនិយាយតំណាលគ្នារបស់ជីមីននិងថេយ៉ុងហើយ។
« បន្ទប់របស់ឯងនិងមានគ្រែ 2! ក្រែងឯងចូលចិត្តមើលរឿងអេលានមិនអញ្ចឹង? អេលានស្អាតបែបនេះហើយប្រុងយ៉ាងម៉េចទៀត? » ជីមីននិយាយឡើងដោយសម្លក់ជុងហ្គុកតិចៗ មកពីគេរឿងច្រើនពេក។
« ឯងប្រុងអោយយើងរំលោភនាង? »
« ក្បាលឯង! »
To be continued...
Z'guk នៅមិននៅអោយគេជេ😔
#taerin
YOU ARE READING
~My stranger ~
Action"នាងស្រាប់តែលិចឡេីងនៅក្នុងផ្ទះខ្ញុំដូចជាចោរលួចចូលផ្ទះអញ្ចឹង កាយវិការរបស់នាងធ្វេីឲ្យខ្ញុំមិនដាច់ចិត្តយកទៅទុកចោលោះ"ជុងគុក ជុងគុក × លីសា by#ថេរីន