ជីមីនក្រោយពីមិនបានជួបមនុស្សដែរគេចង់ជួបរួចមកដោយចិត្តមួម៉ៅនឹងស៊ីយ៉ាងដែរជាមិត្តរបស់ខ្លួនខ្លាំងពេកជីមីនក៏បានដើរសំដៅមកកាន់កន្លែងស្ទូចត្រីដើម្បីបន្ធូរអារម្មណ៍តានតឹងចោលខ្លះព្រមទាំងទឹកមុខស្អុយប៉ែមិនរីកអីបន្តិចសោះ
ដោយសារតែស៊ីយ៉ាងនឹងហើយធ្វើអោយគេខាតពេលវេលាអស់មិនយល់អារម្មណ៍របស់ជីមីនសោះថាតើគេចង់ដឹងប៉ុណ្ណាពីមនុស្សម្នាក់នោះ បើមិនមែនដូចមនុស្សដែលខ្លួននឹករលឹករាល់ថ្ងៃនោះទេជីមីនក៏មិនខ្ចីប្រថុយចូលទៅកន្លែងមានគ្រោះថ្នាក់ចឹងដែរ...
" ជីមីនចាំយើងផងមើល ឯងខឹងយើងមែនទេ យើងសូមទោសក៏ព្រោះតែយើងខ្លាចឯងមានគ្រោះថ្នាក់ព្រោះទីនោះឯងក៏ដឹងហើយថាវាមានគ្រោះថ្នាក់ខ្លាំងណាស់យើងមិនអាចអោយឯងមានរឿងបានទេ ហើយម៉ាក់របស់ឯងនឹងបារម្ភពីឯងជាមិនខាន " ស៊ីយ៉ាងដើរតាមក្រោយជីមីនផងខំព្យាយាមរៀបរាប់ពីមូលហេតុដែលគេមិនចង់អោយជីមីនចូលទៅទីកន្លែងនោះផងប៉ុន្ដែជីមីនមិនខ្ចីស្ដាប់
" យើងចេះការពារខ្លួនយើងហើយស៊ីយ៉ាង ! យើងទៅព្រោះយើងគ្រាន់តែចង់ដឹងថាគេនោះជាមនុស្សដែលយើងតែងតែនឹករលឹកឬអត់? ច្រើនឆ្នាំហើយដែលយើងមិនបានជួបគេ បើសិនជាមនុស្សដែរយើងចង់ជួបគឺជាមនុស្សដែរយើងកំពុងរងចាំវិញនោះស៊ីយ៉ាង ?? " ជីមីនបានបញ្ឈប់ដំណើរហើយក៏ងាកមកនិយាយជាមួយស៊ីយ៉ាងវិញដោយព្យាយាមអោយគេបានយល់ពីចិត្តរបស់ខ្លួន
" ប៉ុន្តែបើមិនមែនជាគេ? យើងមិនដឹងថាឯងរងចាំអ្នកណានោះទេ គេត្រូវជាអ្វីនឹងឯងទៅហេតុអ្វីឯងប្រថុយនឹងគ្រោះថ្នាក់ដើម្បីទៅជួបគេខ្លាំងយ៉ាងនេះនោះជីមីន ? " ស៊ីយ៉ាងដោយចិត្តបារម្ភពីមិត្តពេកគេក៏និយាយដោយមិនបានគិតថាសម្ដីរបស់គេធ្វើអោយប៉ះពាល់អារម្មណ៍ជីមីនប៉ុណ្ណា
" គេជាអ្នកណាឯងមិនបាច់ចង់ដឹងទេ ព្រោះឯងមិនមែនជាយើងឯងមិនយល់ឡើយ ឯងមិនដែលបាត់បង់អ្នកណាគឺឯងមិនយល់នោះទេ " ជីមីនយល់ថាស៊ីយ៉ាងបារម្ភពីខ្លួនទើបបានជាមិនប្រកាន់ខឹងនឹងសម្ដីរបស់គេ ជីមីនព្យាយាមសម្រួលអារម្មណ៍ហើយតបទៅមិត្តភក្តិវិញ
ESTÁS LEYENDO
🌾បេះដូងនឹងចិត្តស្វាមីកំសត់🌾💔
Chick-Litទោះស្រឡាញ់ខ្លាំង ក៏គង់តែបែកគ្នា ! បែកគ្នាទាំងចំណងអាពាហ៍ពិពាហ៍នៅមិនទាន់រួចរាល់ដាច់ស្រេច...មនុស្សកំពុងតែស្រឡាញ់គ្នាសុខៗត្រូវមក ព្រ័តគ្នាដោយសារ " គ្រួសារ "