«ភ្ញាក់ឡើងដល់ម៉ោងទៅរៀនហើយប្អូនកម្ចិល»សំលេងគ្រល៎ធំដាស់អ្នកជាប្អូនប្រុសព្រោះតែជិតខកម៉ោងហើយ«.....» ប្អូនគេមិនតប
«ម៉ោង7 ហើយលឿនឡើង » អស់ជំរើសគេក៏កុហក់ទៅបើលោកប្អូនមាហាល្មោភដេកបែបនេះ
«ហាស៎...! »គេភ្ញាក់រត់ទៅឡើងលឿន។ងួតទឹកស្លៀកពាក់ហើយក៏សំឡឹងបងរបស់គេកំពង់ញាំសាំងវិច រួចគេទាញទូរសព្ទមកមើលនេះម៉ោងទើបតែ 6:30 នាទីទេ បានន័យថាគេកុហក់ហើយ ។
«ម៉ោះញ៉ាំទៅអាទៅរៀនទាំងអស់គ្នា»
«បងបោកខ្ញុំទៀតហើយមិញនេះភ័យណាស់ដឹងទេ» គេនិយាយទាំងពេបមាត់ដាក់បងប្រុសសំណប់មកបោកគ្នាទៅកើតដែរ
«បើមិនបោកគេចេញពីរៀនឯងមិនទាន់ងើបផង »
«ហឹក » គេធ្វើជាអន់ចិត្តបន្ទាប់ពីញាំអីហើយពួកគេក៏ជិះម៉ូតូមកសាលារៀន ។ ពួកគេរៀនឆ្នាំទី២ថ្នាក់ជាមួយគ្នាព្រោះតែរាងតូច តែងតែទាមទារនៅក្បែរបងប្រុសគេទើបប៉ាគេចុះឈ្មោះអោយរៀនព្រមគ្នា។(តុក៏ជាមួយគ្នាដែរ) ពួកគេទាំង២នាក់បងប្អូនជាប្រុសស្អាតប្រចាំសាលាតែម្តង ពេទៅណាមកណាគេមើលដូចដារាចឹង។
«ជុងហ្គុកចាំអូនផង» អុីនឌី កំពុងដើរទៅថ្នាក់សុខៗសង្សារបងប្រុសគេក៏មកហៅកាត់អោយតែឃើញបងប្រុសគេហៅរហូតគួរអោយធុញណាស់។នាងជាអ្នកសំបងប្រុសគេធ្វើសង្សារតែបងគេមិនព្រមតាមពិតមិនមែនតែនាងទេដែរមកសារភាពស្នេហ៍ដាក់ជងហ្គុកនោះស្រីទាំងហ្វូងតែម្តង តែនាងមុខក្រាស់ខំណាស់ទម្រាំតែបងគេព្រមនោះ។
«ខ្ញុំទៅមុនហើយបងប្រុស» រាងតូចថាហើយក៏ដើរចេញទៅព្រោះខ្ចិលឈ្លោះជាមួយនាងណាស់
«ថេយ៉ុងចាំបងផង»ជុងហ្គុកប្រុងនិងរត់ទៅតែនាងចាប់ដៃគេជាប់
«ទៅញាំអីជាមួយអូនទៅអូនឃ្លានណាស់មកពីផ្ទះមិនទាន់ញ៉ាំអីទេ» នាងនិយាយញិកញក់ដាក់រាងក្រាស់
«បងញាំរួចហើយអូនទៅៗ ឬ ក៏អូនចង់អោយបងអង្គុយមើលមុខអូន» គេប្រកែក ហើយនិយាយកាត់តែម្តងបើមិនចឹងនាងអូសទៅមិនខានទេ។
«អឺមិនអីទេចឹងអូនទៅខ្លួនឯងក៏បានបើបងញាំរួចហើយ » នាងនិយាយទាំងមិនចង់
«okay បងទៅហើយចឹង bye »
*Skip ⏭រៀនអស់១ម៉ោង ក៏ដល់ពេលចេញលេង
«បងប្រុសហា អូនចង់ញាំនំទៅជាមួយគ្នាណា » tae ធ្វើមុខគួរអោយអាណិតដាក់ជុងហ្គុក មុខនិងពូកែញាំណាស់
«អឹម តែម៉ោងក្រោយទៀតបងអត់អយញាំទៀតទេមួយភ្លេតសោះឃ្លានទៀតហើយ ចាំមើលចុះមាឌដូចជ្រូកហើយ»
«ធ្វើមិចបើឃ្លាន ហិ ហិ » គេតបទាំងសើចតិចៗបែបយកចិត្ត
«តោះលឿនទៅអាងមកវិញ »បន្ទាប់ពីកម្មង់អាហារមកពួកគេនៅអង្គុយញាំជាមួយគ្នា
« បងអត់ញាំទេហ៎ » tae
«អត់ទេមិនសូវឃ្លាន ហើយមិនចង់ដណ្តើមអាហារជ្រូក» គ្រាន់តែនិយាយថាអាហាជ្រូកភ្លាមថេហ៍សឡក់យកតែម្តង
«គេឡើងស្គមសោះគ្នាខំញាំ ហើយនៅតែស្គមចុះទម្រាំអត់សូវញាំមិនសល់តែឆ្អឹងទៅហើយ » តូចចិត្តណាស់ញាំតិចសោះមិនបានរអ៊ូដូចឃ្មុំ
«អឺ អឺញាំទៅបងមានថាអីឯណាឈប់ងរទៅចង់ញាំអីទៀតក៏បានបងចេញលុយអោយចុះ» មិញសុតតែហៅគេជ្រូកឡូវធ្វើឯងមកលួងពេលគេខឹងស្អប់ណាស់អាបងឆ្កួតនិង
«អត់ទេប៉ុណ្ណឹងមិនគ្រប់ទេ»
«ហើយចង់បានអីទៀតហ្ហឹម» jungkook តបទៅវិញយ៉ាងផ្អែមដាក់tae ។
«ល្ងាចនេះចង់ដើរលេង» គេធុញសឹងស្លាប់ហើយចេញពីរៀនទៅផ្ទះ យូរយូរទៅគ្មានស្គាល់ផ្លូវស្អីក្រៅពីផ្ទះ ទៅសាលានិងទេ
«ក៏បានចាំបងនាំទៅ ញាំលឿនទៅឈប់ងរបានហើយជិតដល់ម៉ោងរៀនវិញហើយ»
«ក៏បានតែចេញពីរៀនទៅតែម្តងល្អទេ »
«ទៅទាំងឈុតសិស្សនិងហេស៎»
« ក៏ចូលហាងទិញប្តូរទៅ ណាមួយខានshopping យូរដែរហើយ»
«ចឹងក៏បាន»*Skip ⏭
បន្ទាប់ពីេចញពីរៀនពួកគេទៅទិញសម្លៀកបំពាក់ប្តូរម្នាក់មួយឈុត ។ tae ស្រៀកខោសាច់ក្រណាត់រលុងពណ៍ត្នោតទីនុយជាមួយអាវយឺតពណ៌សដៃខ្លី ចំណែក jungkook វិញគេពាក់អាវហ៊ូឌីពណ៌ទឹកប៊ិកចាស់ជាមួយខោខូវប៊យ ចំណែកឯកសណ្ធានសាលាគេទុកក្នុងការតាប«ចង់ទៅលេងឯណាមុន» juongkook
«អ្ហឹម ចង់ទៅកន្លែងមានមនុស្សទៅដើរលេងច្រើនសួនកម្សាន្តល្អទេ?» tae រកនឹកសុខៗក៏ចង់ទៅសួនកម្សាន្តព្រោះទីនោះសម្បូររបស់លេងហើយក៏មានអ្នកទៅច្រើន
«តោះចឹង»ពួកគេទាំងពីរនាក់ជិះម៉ូតូទៅសួនកម្សាន្តTo be continued
#បងប្អូន
Write by : yun yun