«បាន...តែខ្ញុំមានលក្ខខ័ណ្ឌ»«ខ្ញុំគ្មានបញ្ហាទេ» គេឆ្លើយយ៉ាងខ្លីដោយមិនគិតច្រើន។
ស្នាមញញឹមកំណាចផុសឡើងនៅលើមុខរបស់គេដោយមិនឱ្យកូនទន្សាយតូចដូចជានាងដឹងថា ជំហានបន្ទាប់របស់គេជាអ្វី ឬគេអាចក្រលាស់សំដីជាមួយនាងពេលណាក៏បាន ទៅជាអ្វីក៏បានដែរឱ្យតែគេចង់បាន មិនថានាងមានលក្ខខ័ណ្ឌអ្វីទេ វាគ្រាន់តែជាការយល់ព្រមដើម្បីបានចំណីឱ្យមកដល់មាត់តែប៉ុណ្ណោះ។
«អ៊ីចឹង!»
«អ៊ីចឹង ថ្ងៃនេះខ្ញុំជូននាងទៅផ្ទះវិញ ទៅវិញ note លក្ខខណ្ឌរបស់នាងមករកខ្ញុំនៅ SJE ពេលណាក៏បាន» គេនិយាយកាត់នាង ព្រោះថ្ងៃនេះគេក៏បញ្ចេញកំលាំងច្រើនដែរ ណាមួយមិនចង់ឃើញនាងក្នុងរូបរាងបែបនេះ ខ្លាចថាទប់ចិត្តមិនបាន។
«តែ...»
«មានអ្វីទៀត? ឬចង់នៅទីនេះជាមួយខ្ញុំពេញមួយយប់ ខ្ញុំគ្មានបញ្ហាទេ»
«ខ្ញុំមិនទាន់ស្គាល់ឈ្មោះរបស់លោកទេ បើខ្ញុំទៅដល់ទីនោះ ខ្ញុំត្រូវប្រាប់គេថាម៉េច?» ហាជុង ខាំជាយមាត់បន្តិច ព្រោះគេទាញនាងទៅគិតរឿងបែបនោះ។
«ខ្ញុំបានឱ្យនាមបណ្ណទៅនាងហើយមិនអ៊ីចឹង?» គេសំឡឹងមុខនាងបន្តិច។
«ខ្ញុំបោះ...ចោលបាត់ហើយ» ហាជុង ស្ទាក់ស្ទើរនឹងឆ្លើយ។
«បោះចោលអ៊ីចឹងឬ?» អ្នកកំលោះឧទានខ្លាំងបន្តិច ព្រោះមិននឹកស្មានថាមានមនុស្សបោះចោលនាមបណ្ណរបស់គេ។
«ព្រោះខ្ញុំមិនគិតថានឹងជួបលោកទៀត ហើយខ្ញុំក៏...»
«ខ្ញុំគួរតែធ្វើបែបណាជាមួយនាងទៅ!» គេនិយាយតែម្នាក់ឯងដោយមិនឱ្យនាងឮបន្ទាប់មកដើរទៅយកនាមបណ្ណមួយទៀតមកឱ្យនាង។
«អរគុណ» ហាជុង ទទួលនាមបណ្ណហើយក៏ដើរតាមគេចេញទៅក្រៅ។ បន្ទាប់ពីនោះគេក៏បើករថយន្តទំនើបជូន នាងត្រលប់ទៅផ្ទះ។
...............
«ហាជុង នរណាគេជូនមកមុននេះកូន?» ពេលឡើងមកដល់ផ្ទះដែលស្ថិតនៅអាផាតមិនដែលនាងស្នាក់នៅ ម៉ាក់របស់នាងដែលមិនទាន់ចូលសម្រានក៏សួរឡើងភ្លាម ព្រោះគាត់សម្រានមិនលក់ ក្នុងចិត្តតែងតែគិតពីរឿងដែលត្រូវរកលុយមកសងពួកចងការប្រាក់។ មិនថាគាត់ព្យាយាមគិតរកវិធីបែបណាទេ ក៏គ្មានច្រកចេញក្នុងការរកលុយច្រើនម្លឹងៗក្នុងរយៈពេលបីថ្ងៃនោះដែរ។
ESTÁS LEYENDO
កុលស្ដ្រីក្នុងបេះដូង (18+)
Romanceស្នេហាអាចកើតឡើងពីក្ដីស្រលាញ់ អាចកើតឡើងពីក្ដីអាណិត ឬអាចកើតឡើងពីភាពជិតស្និត តែសម្រាប់នាងចំពោះគេគ្មានឡើយក្ដីស្រលាញ់ គ្រប់យ៉ាងគឺជាការទិញ លក់ក្នុងតំលៃដែលព្រមព្រាងគ្នាប៉ុណ្ណោះ។ (ដោយសារតែរឿងនេះ admin គ្រោងសរសេរមានឈុត ១៨+ ទើបប្រើឈ្មោះផ្សេងព្រោះខ្លាចថាប៉ះព...