+ភាគទី:11 « ក្មេងខូច »

4.7K 411 17
                                    

ដោយហេតុថាទ្រាំឈរមើលរឹកពាស្និតស្នាលរបស់ថេយ៉ុងលែងបានបន្តជុងហ្គុកក៏សម្រេចងើបដើរទៅទាញដៃថេយ៉ុងចេញមករកឡានមិននិយាយអ្វីជាមួយនរណាមួយម៉ាត់ មិនថាថេយ៉ុងខំសួរយ៉ាងមិចក៏ដោយ។

«លោកម្ចាស់»ប្យុងជី រហ័សបើកទ្វារឡានយ៉ាងលឿននៅពេលឃើញនាយមកដល់ហើយក៏លួចឆ្ងល់ណាស់ដែរព្រោះឃើញថាកម្មវិធីកំពុងតែចាប់ផ្ដើមតែលោកម្ចាស់និងអ្នកប្រុសតូចបែរជាចេញមកទៅវិញ។

«ឡើងឡានទៅថេយ៍!!»ជុងហ្គុក ដោយឃើញថេយ៉ុងឈរមិនព្រមចូលឡានទើបនាយដាច់ចិត្តបែរមកនិយាយជាមួយគេ។

«តែកម្មវិធីមិនទាន់ចប់ទេ កូនចង់នៅជូនពរពួកនាងសិន»ថេយ៉ុង

«កូនចង់នៅឬទៅជាមួយប៉ា?»ជុងហ្គុក មិនតបតែបែរជាសួរទៅគេវិញធ្វើឲថេយ៉ុងមិនយល់តែម្ដងក្រែងនាយជាអ្នកចង់មកទីនេះ?ចុះឥឡូវគេចង់នៅមិចមិននៅ។

«ប៉ា~»ថេយ៉ុង ចូលមកអោបដៃនាយហៅទាំងបង្អូសសម្លេង។

«ក្រែងនិយាយគ្នារួចហើយមិនចឹងថាកូននិងស្ដាប់តាមប៉ា?»ជុងហ្គុក

«បាន ថេយ៍ស្ដាប់តាមប៉ា»ថេយ៉ុង ងក់ក្បាលភ្ងក់ៗទាំងមិនចង់តែក៏មិនអាចប្រកែកបានមានតែដើរចូលឡានទាំងមុខក្រម៉ូវហ្នឹង។ជុងហ្គុកវិញគ្រវីក្បាលបន្តិចទើបបែរមកប្រាប់កូនចៅឲផ្ដល់ដំណឹងឲលោកចាងផងព្រោះតែនាយចេញមកបែបនេះយល់ថាមិនគួរសមនោះទេតែមកពីនាយប្រច័ណ្ឌនិងកូនពេក។

«ចេញឡានទៅ»នៅពេលចូលមកដល់ខាងក្នុងហើយជុងហ្គុកក៏ប្រាប់ទៅសាហ្វ័រឡានឲគេចេញដំណើរបានទើបងាកមករកថេយ៉ុងក៏ឃើញថាគេព័ទ្ធដៃបែរមុខចេញមិនខ្ចីមើលមុខនាយនោះទេ នេះមិនយល់ថាអ្នកខឹងអ្នកណាឲប្រាកដនោះទេ។

«សឺ្ហត!!!»ជុងហ្គុក ទាញគេឲមកអង្គុយលើភ្លៅអោបគេណែនៗនិងអោនមកថើបថ្ពាល់គេមួយខ្សឺតខណ:អាល្អិតក៏រើបំម្រាស់មិនស្ទើនោះទេ។

«ស្ងៀម!!!»ដោយឃើញគេរើពេកនាយក៏ប្រាប់ទៅគេទាំងសង្កត់សម្លេងធ្ងន់ៗតែអាល្អិតនោះបែរជាមិនខ្លាចទៅវិញ។

«អត់!! ប៉ាលែងថេយ៍»

«ក៏បាន!!»
ឃើញថាគេចចេះមិនស្ដាប់បង្កាប់ជុងហ្គុកក៏លែងគេពិតមែនមិនត្រឹមតែប៉ុណ្ណឹងនាយនៅលើកគេឲទៅអង្គុយកន្លែងដើមវិញទៀតផង មនុស្សកំពុងតែម៉ួម៉ៅរឿងមុននេះមិនទាន់បាត់ផង។

កម្មសិទ្ធិលោកប៉ាWhere stories live. Discover now