«បន្ទាប់ពីនិយាយការងាររួចរាល់អស់ហើយ ហើយថ្ងៃស្អែកពួកគេក៏ត្រលប់ទៅវិញហើយដែរ ប៉ុន្តែថ្ងៃ នេះពួកគេក៏បាននាំគ្នាទៅដើរលេង សិនចាំត្រលប់ទៅវិញ កុំអោយថាមកដល់ខេត្តហើយមិនបានដើរលេង
«ងាមកមើលអ្នកនាងលេខាឯនេះវិញកំពុងតែឈរមើលសកម្មភាពប្ដីប្រពន្ធមួយគូរនេះ ដោយក្នុងចិត្តក្ដៅអន្ទះសារ
ចង់អោយប្ដីប្រពន្ធគេឈ្លោះគ្នា ។«ជុង... ហេតុអីក៏បងស្រលាញ់អូន នៅសុខៗស្រាប់តែនាយតូចសួរនាយបែបនេះ ធ្វើអោយអោយជុងហ្គុក ងាកមកមើលមុខតូចនៅចំពោះមុខខ្លួនទាំងទឹកមុខងឿងឆ្លល់ នាយខ្លួនឯងក៏មិនដឹងថាហេតុអីដែល ស្រាប់តែមកស្រលាញ់ក្មេងម្នាក់នេះទាំងដែរនាយមានសង្សាររួចហើយ ។
«ម៉េចក៏អូនសួរបែបនេះ...ជុងហ្គុកចាប់ក្រសោបមុខរាងតូចមកថើប សំនួរនេះប្រហែលជាគ្មានចម្លើយសម្រាប់អូនទេ ហើយបងក៏មិនដឹងដែរ ថាបងមកលង់ស្រលាញ់ក្មេងឆ្នាស់ឆ្នើម ដូចជាអូនបានយ៉ាងម៉េច!. រាងក្រាស់និយាយយ៉ាងផ្អែមល្ហែម ដាក់ប្រពន្ធក្មេងនាយ!
«អូនគ្រាន់តែសួរលេង...រាងតូចញញឹមមិនសូវសម ពេលលឺចម្លើយចេញពីមាត់របស់ជុងហ្គុក ក៏ធ្វើអោយគេរំភើប ទោះគេនៅមិនទាន់ទុកចិត្តនាយមួយរយភាគរយ ក៏ដោយ!.. តែបើមានគេសួរគេវិញថា តើគេស្រលាញ់មនុស្សប្រុសដែរនៅឈរចំពោះមុខគេទេ ចម្លើយរបស់គេប្រាកដជាស្រលាញ់ហើយ ហើយស្រលាញ់ខ្លាំងទៀតផង!...។
Skip
« ថ្ងៃថ្មីក៏បានមកដល់ ថ្ងៃនេះរាងក្រាស់ក៏ងើបតាំងពីពីព្រលឹម ដើម្បីទៅក្រុមហ៊ុនរបស់នាយ តែមុននឹងទៅ នាយឆ្លៀតធ្វើអាហារពេលព្រឹកទុកអោយប្រពន្ធសំណព្វចិត្តខ្លួន សឹមរៀបចំខ្លួនចេញទៅ...នាយមិនចង់ដាស់រាងតូច ទុកអោយគេគេងអោយឆ្អែតព្រោះថាយប់មិុញពួកគេត្រលប់មកវិញទាំងយប់ នាយក៏អត់ងងុយដែរតែការងារសំខាន់ជាង ចាំមកវិញគេងអោបប្រពន្ធអោយឆ្អែតតែម្ដង។
«ហុឹម....!សំលេងក្រហឹមតិចៗ ត្របកភ្នែកចាប់ផ្តើមបើកតិចៗអោយសុាំនឹងពន្លឺព្រះអាទិត្យ ដែរចាំងចូលបន្ទប់ រាងតូចដៃរាវរកអ្វីម្យ៉ាងតែ មិនឃើញ ធ្វើអោយគេងើបឆ្ងក់មកអង្គុយ ទាំងសក់ក្បាលរញ៉េរញ៉ៃ នេះគាត់ទៅណាហើយ បន្ទាប់ពីមិនឃើញជុងហ្គុកនៅក្នុងបន្ទប់ គេក៏និយាយម្នាក់ឯងតិចៗ ក្រដាសអី...! បន្ទាប់ពីក្រលេកឃើញក្រដាស់ដែររាងក្រាស់សរសេរទុកអោយខ្លួនហើយ រាងតូចក៏យកវាមកអាន.
VOUS LISEZ
🌻ចាញ់ស្នេហ៍ ថេយ៉ុងកំពូលឆ្នាស់🌻[ចប់✅]
Fiction généraleបងជាទឹក អូនជាភ្លើង បងសុខចិត្តចាញ់អូនគ្រប់រឿងអោយតែអូនសប្បាយចិត្ត បងខុសក៏បងលួងអូនបងត្រូវក៏បងលួងអូន