ការពិតដែលមិនអាចប្រកែកបាន II

331 35 0
                                    

"លុយជារបស់ដែលមនុស្សរស់គ្រប់គ្នាត្រូវការចុះយមទូតដែលស្លាប់ទៅហើយក៏ត្រូការដែលមែនទេ?"

ភាគទី2:  ការពិតដែលមិនអាចប្រកែកបាន!!

"អា!!!!!នេះជាផ្ទះលោកមែនទេ?ខ្ញុំមិននឹកស្មានសោះថាគ្រាន់តែធ្វើយមទូតក៏អាចក្លាយជាអ្នកមានយ៉ាងនេះបើដឹងចឹងខ្ញុំស្លាប់យូរហើយ!"
ប៊េមហ្គូគ្រាន់តែមកដល់មុខផ្ទះថេយ៉ុងភ្លាមគេក៏ចាប់ផ្តើមស្រែកយកតែម្តង..ព្រះអើយហេតុអីក៏ធំយ៉ាងនេះវាជាប្រភេទវិមានតែម្តងហើយមានរហូតដល់ទៅពីរជាន់មួយជាន់ៗមានបន្ទប់ជាច្រើនតែគេនៅតែម្នាក់ឯងសោះហេតុអីក៏មានផ្ទះធំយ៉ាងនេះ..។

    ត្រូវហើយបន្ទាប់ពីចេញពីសាលក្រមថេយ៉ុងក៏សម្រេចចិត្តនាំប៊េមហ្គូមកស្នានៅផ្ទះគេមួយរយ:សិនទម្រាំកាត់ក្តីចប់

"លោកយមទូត!!ខ្ញុំលែងចង់ចាប់ជាតិហើយតើខ្ញុំអាចចូលធ្វើការជាយមទូតដូចលោកដែរបានទេ?" ប៊េមហ្គូបន្ទប់ពីឃើញផ្ទះដ៏ធំរបស់ថេយ៉ុងហើយគេក៏ចាប់ផ្តើមចង់ចាប់អាជីបជាយមទូតដែរព្រោះភាពជាមនុស្សរបស់គេមិនទាន់សាបអស់នោះទេទោះជាស្លាប់ក៏នៅតែលោបលន់ដដែលនិង។

"បន្តិចទៀតឯងនិងស្តាយក្រោយជាមិនខាន"ថេយ៉ុងថារួចក៏ដើរចូលទៅក្នុងផ្ទះបាត់

"ខ្ញុំមិនស្តាយក្រោយជាដាច់ខាត!ឲ្យតែលោកព្រមជួយខ្ញុំឲ្យក្លាយជាយមទូតដែរ"ប៊េមហ្គូស្រែកពីក្រោយខ្នងថេយ៉ុងរួចក៏រត់ទៅតាមក្រោយ។

.............

"យ៉ាងម៉េចចង់ធ្វើជាយមទូតទៀតទេ?"បន្ទាប់ពីចូលដល់ក្នុងផ្ទះភ្លាមប៊េមហ្គូគឺថាលែងម៉ាត់អរសប្បាយដូចមិញទៀតហើយ ដែលធ្វើឲ្យថេយ៉ុងគេបានដៃឌឺទៅវិញ

"ហេតុអ្វីមិនប្រាប់ខ្ញុំពីដំបូង?"

"ឯងមិនសួរផងប្រាប់ធ្វើស្អី!"

វិញ្ញាណស្នេហ៍  ចប់Where stories live. Discover now