សម្អប់ស្នេហ៍ក្បែរបេះដូង
Part 02
_____________________________
និយាយហើយជុងហ្គុកក៏ដើរចេញទៅបាត់បន្សល់អោយនូវជីមីនដែរហូរទឹកភ្នែកចុះមក
សស្រាក់កាត់ចុងច្រមុះស្រួចរលេមរបស់ខ្លួន ដែរមិនបានធ្វើអោយជុងហ្គុកបានដឹងឡើយថាគេកំពុងតែយំចេញមកដោយសារខ្លួន
«តើខ្ញុំខុសអីទៅ?គ្រាន់តែក្តីស្រលាញ់ក្នុងនាមជាបងប្រុសម្នាក់នៅក្នុងក្រុមជាមួយគ្នាក៏ឯងមិនអាចអោយខ្ញុំដែរមែនទេ?តើខ្ញុំនេះវាហួសព្រដែនពេកមែនទេ?..ហឹកៗៗ..»រាងតូចសម្រូតខ្លួនចុះអង្គុយផ្ទប់មុខយំឡើងមកដោយការឈឺចិត្តជាពន់ពេក ហេតុអីមិនយល់ពីគេខ្លះ គ្រាន់តែចែកអោយគេតែបន្តិចក៏បាន គេមិនបានទាមទារអ្វីច្រើននោះទេ ហេតុអីមិនអាចអោយគេបាន?
«បានហើយឯងឈប់យំទៅ វាមិនល្អទេណាស់»ខណៈពេលដែរជីមីនកំពុងអង្គុយយំនោះ ថេយ៉ុងដែរឈរខាងក្រៅមិនអាចទ្រាំមើលមិត្តរបស់ខ្លួនយំបែបនេះក៏ប្រញាប់ចូលទៅចាប់លើកអោយជីមីនក្រោកឈរវិញ
«ថេយ៉ុង យើងឈឺណាស់ ឯងដឹងទេយើងឈឺ»ជីមីនយំស្រែកប្រាប់ទៅថេយ៉ុងដែរកំពុងតែអោបកាយរបស់គេជាប់ដើម្បីទប់លំនឹងនោះ
«យើងដឹង យើងដឹងថាឯងឈឺណាស់ យើងគិតថាឯងមិនបាច់ខំប្រឹងទៀតនោះទេ មើលទៅគេប្រហែលគ្មានថ្ងៃមិនយល់ពីទង្វើល្អរបស់ឯងទេ ព្រោះគេជាមនុស្សដែរមិនចេះបើកចិត្តអោយទូលាយ យ៉ាងណាសមាជិកផ្សេងគេស្រលាញ់ឯង គេនៅបារម្ភពីឯងណ៎ា មិនបាច់យំដោយសារជុងហ្គុកនាំតែអស់ទឹកភ្នែកនោះទេ»ថេយ៉ុងទាញជីមីនអោយចេញពីខ្លួនបន្តិចរួចហើយទើបនិយាយណែនាំនិងលើកទឹកចិត្តទៅកាន់ជីមីន គេពិតជាមិនចង់ឃើញជីមីនត្រូវហូរទឹកភ្នែកមកច្រើនដល់ថ្នាក់នឹងទេ បើជីមីនឈឺគេក៏ឈឺដូចគ្នា ព្រោះគេជាមិត្តរួមប្រលឹងនោះហើយ...
«យើងមិនបោះបង់ចោលត្រឹមនេះទេ យើង
បានប្តេជ្ងារួចហើយថេយ៍ យើងសុំត្រឹមកម្លាំងចិត្តពីឯងបន្តិចមកណ៎ា ដើម្បីអោយយើងធ្វើបានសម្រេច» ជីមីនមិនចង់ឈប់ត្រឹមនេះ ព្រោះរាល់អ្វីដែរគេប៉ងគឺគេត្រូវតែបានអោយទាល់តែបាន មិនអោយមានការស្តាយក្រោយទៅថ្ងៃក្រោយឡើយបើសិនជាគេបោះបង់វានោះ
YOU ARE READING
សម្អប់ស្នេហ៍ ក្បែរបេះដូងシ︎ ✔
Romance"សេចក្តីស្រឡាញ់ដែលកើតចេញពីការស្អប់ តិះដៀល និន្ទា គ្មានល្ហែ ប្រែមកជាស្រឡាញ់ក៏ព្រោះតែមនុស្សម្នាក់នោះ ធ្វើអោយគេយល់ហើយថាអ្វីទៅជាក្តីសុខពិតប្រាកដនៅក្នុងជីវិត ហើយគេម្នាក់នោះហើយគឺជាជីមីន" Jk Top Jm Btt