#សម្អប់ស្នេហ៍ក្បែរបេះដូង
Part04
__________________________
ក្រោយពេលនិយាយដោយមានការជឿជាក់រួចរាល់ហើយអ្នកកាសែតម្នាក់នោះក៏ដើរទាំងសប្បាយចិត្តត្រឡប់ទៅកន្លែងធ្វើការរបស់ខ្លួនទាំងទាន់ហន់ ព្រោះទម្រាំរៀបចំជាសណ្នំឯកសារត្រូវប្រើពេលយូរណាស់ ចឹងហើយត្រូវតែរៀបចំអោយហើយតែម្តង ហើយក៏ជឿជាក់ថាព័ត៌មានមួយនេះគ្មានអ្នកណាមានក្រៅពីគាត់ឡើយ
ងាកមកខាងអ្នកនៅលើរថយន្តទាំងមិនដឹងអីឯនេះវិញ ជុងហ្គុកនៅតែអង្គុយនៅស្ងៀមឡើងរឹងខ្លួនដដែលរង់ចាំអោយជីមីនជូតរបួសរហូតដល់រួចរាល់
«រួចហើយ សង្ឃឹមថាវានឹងមិនមានស្នាមអ្វីទៅចុះ»បន្ទាប់ពីលាបរួចហើយជីមីនក៏មកអង្គុយនៅលើកៅអីរបស់ខ្លួនធម្មតាវិញដោយស្នាមញញឹមដែរអាចលាងរបួសអោយគេបានរហូតដល់រួចរាល់បែបនេះ
«បានហើយបងចេញឡានទៅ»ជុងហ្គុកយកដៃទៅប៉ះរបួសរបស់ខ្លួនតិចៗដោយវានៅឈឺតិចៗនៅឡើយល្មមម៉ាផ្សារដល់កន្លើតតែម្តង
«អត់អរគុណបងអីបន្តិចទេហេស៎ គេខំលាងរបួសអោយអីក៏ខ្វះសុជីវធម៌ម្លេះៗ»អ្នកចាត់ការផ្ទាល់របស់ជុងហ្គុកក៏និយាយឡើងដោយងាកទៅសម្លឹងមុខរបស់ជាប់ដោយក្រសែរភ្នែកមិនពេញចិត្ត ទោះចិត្តស្អប់យ៉ាងណាក៏ត្រូវទុកមួយឡែកសិន នេះគេខំលាងរបួសអោយហើយមិនគិតអរគុណគេទៀត ជុងហ្គុកនេះពិតជាយ៉ាប់មែន
ជីមីនមិនមាត់គ្រាន់តែឮបែបនេះហើយក៏ញញឹមឡើងមានប្រៀបទៅលើជុងហ្គុកតែម្តង ចាំមើលថាគេអាចបដិសេធជាមួយអ្នកចាត់ការរបស់គេឬអត់
«អរគុណហ្យុងសម្រាប់ការលាងរបួសអោយខ្ញុំ»ជុងហ្គុកទាល់មែនទែនហើយក៏មិនចង់ខាតពេលវេលាទើបនិយាយពាក្យមួយនេះទៅកាន់ជីមីនទៅ
ចំណែកជីមីនក៏មិនបានតបអ្វីគ្រាន់តែនឹករំភើបក្នុងចិត្ត ដែរបានឮពាក្យអរគុណចេញពីមាត់របស់ជុងហ្គុកផ្ទាល់បែបនេះ ព្រោះដូចដែរដឹងជុងហ្គុកមិនដែរចាត់ទុកជីមីនជាសមាជិកក្នុងក្រុមទេ គេតែងតែចាត់ទុកជីមីនប្រៀបដូចជាមនុស្សដែរគ្មានវិញ្ញាណជាមនុស្សអរូបអីបែបនោះ ឃើញជីមីនមកពេលណាគេតែងតែគេចចេញដូចជីមីននេះជាសត្រូវមករាប់ឆ្នាំជាមួយគេយ៉ាងអញ្ចឹង
YOU ARE READING
សម្អប់ស្នេហ៍ ក្បែរបេះដូងシ︎ ✔
Romance"សេចក្តីស្រឡាញ់ដែលកើតចេញពីការស្អប់ តិះដៀល និន្ទា គ្មានល្ហែ ប្រែមកជាស្រឡាញ់ក៏ព្រោះតែមនុស្សម្នាក់នោះ ធ្វើអោយគេយល់ហើយថាអ្វីទៅជាក្តីសុខពិតប្រាកដនៅក្នុងជីវិត ហើយគេម្នាក់នោះហើយគឺជាជីមីន" Jk Top Jm Btt