#សម្អប់ស្នេហ៍ក្បែរបេះដូង
Part05
_________________________________
«មិនអីទេអ្នកទាំងអស់គ្នា ខ្ញុំទៅងូតទឹកសិនក៏បាន អ្នកទាំងអស់គ្នាញាំុមុនចុះ»ដោយមិនចង់អោយអ្នកដទៃឬសមាជិកក្នុងក្រុមមានការឈ្លោះប្រកែកគ្នាដោយសារខ្លួន ទើបជីមីនសម្រេចចិត្តថាទៅងូតទឹកសម្អាតខ្លួនសិនតែម្តងទៅ ចាំហើយសឹមមកញាំុអាហារពេលក្រោយក៏មិនអីដែរ
«មិនបាច់ទេ អង្គុយចុះហើយញាំុទៅ»ខណៈពេលនោះជីនក៏និយាយឃាត់ដែរជីមីនរាងទាក់ទើរ ចង់នៅបន្តិចអត់បន្តិច
«តែ-បងប្រាប់អោយអង្គុយចុះ លែងស្តាប់បងហើយមែនទេមីននី!» ខណៈពេលជីមីនបម្រុងប្រកែកទៅហើយតែជីនក៏បន្តប្រយោគទៀត ទើបជីមីនសម្រេចចិត្តដាក់គូទអង្គុយញាំុអាហារបន្តតែម្តងទៅ ដោយភ្នែករបស់ខ្លួនចេះតែដៀងមើលទៅជុងហ្គុកមិនឈប់ ព្រោះខ្លាចថាគេនិងខឹងខ្លួនឯងកាន់តែខ្លាំងលើសដើម..
«ខ្ញុំឆ្អែតហើយ» ក្រោយពេលអង្គុយញាំុបាយរហូតទាល់តែអស់ពីចានហើយ ជុងហ្គុកក៏ក្រោកនិយាយឡើងរួចហើយក៏ឡើងទៅបន្ទប់របស់ខ្លួនបាត់ទៅ កាយវិការរបស់គេទាំងអស់ឋិតនៅក្រោមក្រសែរភ្នែករបស់បងៗគេជានិច្ច ដោយការមិនពេញចិត្តនិងចរិតរបស់ជុងហ្គុកជាខ្លាំង
«អស់កែហើយមើលទៅ នាំគ្នាញាំុទៅកុំខ្វល់ពីវា»ជីននិយាយឡើងដោយខឹងតិចៗនៅក្នុងសម្តីរបស់គេដែរនិយាយចេញមកនោះ ជុងហ្គុកធ្វើនេះមិនសមសោះហើយ ចរិតយូរៗទៅពិបាកជាងក្មេងទើបតែកើតទៀត
ជីមីនអង្គុយនៅលើកៅអីញាំុបាយទាំងចិត្តនៅមិនស្រណុកមិនប៉ុន្មានឡើយចេះតែមានអារម្មណ៍ថាខ្លាចៗអីបែបនោះវាពិបាកពណ៌នាខ្លាំងណាស់ អាហារនៅលើតុនេះក៏មិនសូវជាចង់ញាំុប៉ុន្មានដែរ ព្រោះគ្មានអារម្មណ៍សោះតែម្តង តែក៏ព្រមសម្ងំញាំុស្ងាត់ៗរហូតទាល់តែអស់ទើបសុំទៅខាងលើមុនបាត់ទៅព្រោះអស់តួនាទីហើយពេលនេះ ជាពេលដែរគេត្រូវសម្រាកហើយចូលដល់តួនាទីរបស់ថេយ៌ម្តង គឺជាអ្នកលាងចាននោះអី🌚
YOU ARE READING
សម្អប់ស្នេហ៍ ក្បែរបេះដូងシ︎ ✔
Romance"សេចក្តីស្រឡាញ់ដែលកើតចេញពីការស្អប់ តិះដៀល និន្ទា គ្មានល្ហែ ប្រែមកជាស្រឡាញ់ក៏ព្រោះតែមនុស្សម្នាក់នោះ ធ្វើអោយគេយល់ហើយថាអ្វីទៅជាក្តីសុខពិតប្រាកដនៅក្នុងជីវិត ហើយគេម្នាក់នោះហើយគឺជាជីមីន" Jk Top Jm Btt