part10

741 37 0
                                    

#សម្អប់ស្នេហ៍ក្បែរបេះដូង

   Part10

____________________________________

     មិនយូរប៉ុន្មានទេនោះ ថេយ៉ុងនិងជេហូបក៏បានមកដល់ក្លឹបកម្សាន្តអារម្មណ៍មួយកន្លែង ដែរពេលព្រឹកបែបនេះមិនសូវជាមានមនុស្សចេញចូលច្រើនឡើយ ព្រោះភាគច្រើនគេចូលចិត្តមកពេលយប់ទើបវាសប្បាយ..

    «តោះ ចុះមក»ថេយ៉ុងដើរចុះពីឡាន ខណៈពេលដែរខ្លួនឯងចុះមកហើយតែនៅតែមិនទាន់ឃើញជេហូបចុះមកទើបថេយ៉ុងសម្រេចចិត្តទៅបើកទ្វារឡានអោយជេហូបដើម្បីចុះមកតែម្តងទៅ

    «ថេយ៌ ឯងមិនខ្លាចហ្វេនរបស់ពួកយើងឃើញទេហ៎េស?»ជេហូបដាក់សំណួរសួរទៅកាន់ថេយ៉ុងដោយភ្នែកដៀងទៅមើលអ្វីដែរនៅជុំវិញខ្លួន ដែរពេលនេះពួកគេកំពុងនៅកន្លែងចតឡាន

   «ទីនេះជាទ្វារក្រោយ គ្មានភ្ងៀវណាម្នាក់មកតាមទ្វារក្រោយក្រៅពីបុគ្គលិកទេ កុំបាច់ខ្លាចអីចុះមកលឿនឡើង»ថេយ៉ុងនិយាយហើយក៏ចាប់កដៃតូចរបស់ជេហូបអោយមកតាមខ្លួន តែមើលទៅរាងតូចដូចជាមិនព្រមចុះមកតាមការហៅរបស់ថេយ៉ុងសោះ គិតតែពីអង្គុយអេះអុញ ព្រោះខ្លាចចិត្តហ្វេនហើយខ្លាចពួកគេនឹងមើលឃើញថាគេទាំងពីរកំពុងតែនៅក្នុងក្លឹបអីបែបនោះ

    « អាយ៎~~ » ដោយសារតែឃើញជេហូបដូចជារាងអេះអុញមិនព្រមចុះមកបែបនេះ ទើបថេយ៉ុងក៏សម្រេចចិត្តលើកបីរាងតូចឡើងមកដោយស្នាមញញឹមតែម្តងដែរធ្វើអោយជេហូបត្រៀមខ្លួនសឹងតែមិនទាន់ស្រែកអោយឡើងភ្លាត់សម្លេង

    «ថេយ៉ុង ដាក់បងចុះ ឯងធ្វើអីនឹង?» ជេហូបគោះស្មារបស់ថេយ៉ុងតិចៗអោយគេដាក់រូបខ្លួនចុះវិញ ព្រោះគេអៀន អៀនឡើងមុខស្រទន់របស់គេប្រែទៅជាប៉េងប៉ោះទុំអស់ទៅហើយ

   «មកពីបងធ្វើអី? ខ្ញុំថាហើយវានេងមិនមានរឿងអីទេ ព្រោះមុននេងមកខ្ញុំបាននិយាយរឿងការពារសុវត្ថិភាពរួចរាល់ហើយ វាគ្មានរឿងអីកើតឡើងទេ ទាល់តែចឹងទើបអាចទៅក្នុងបានលឿន»ថេយ៉ុងបីកាយតូចរបស់ជេហូបបណ្តើរនិយាយឆ្លើយតបទៅកាន់ជេហូបវិញបណ្តើរ

     «បានហើយ បងអាចដើរខ្លួនឯងបាន ដាក់បងចុះទៅ»ជេហូបនៅតែទូទូចចង់ចុះមកខាងក្រោមដើម្បីដើរខ្លួនឯងវិញ ព្រោះពេលនេះគេទាំងពីរប្រៀបដូចជាចំណីភ្នែករបស់បុគ្គលិកគ្រប់គ្នាដែរនៅក្នុងក្លឹបនេះយ៉ាងអញ្ចឹង

សម្អប់ស្នេហ៍ ក្បែរបេះដូងシ︎ ✔Where stories live. Discover now