11+12+13+14+15

973 39 0
                                    

#សម្អប់ស្នេហ៍ក្បែរបេះដូង

Part11

_________________________________

       « លោកថេយ៉ុងមកដល់ហើយមែនទេ? អញ្ជើញមកតាមខ្ញុំ ខ្ញុំនឹងនាំលោកទៅបន្ទប់ដែរលោកបានកក់ » ខណៈពេលដែរពួកគេកំពុងតែសន្ទនាជាមួយគ្នានោះ បុគ្គលិកប្រុសម្នាក់ដែរជាមេការនៅទីនេះបានមកទទួលរាក់ទាក់ដល់ពួកគេហើយអ្នកទាំងពីរក៏បន្តដើរទៅតាមមេការប្រុសម្នាក់នោះ ជេហូបវិញបានត្រឹមតែផ្ទប់មុខនឹងដើមទ្រូងមាំរបស់ថេយ៉ុងទាំងអៀនខ្មាស់ ប្រាប់ហើយថាអោយដាក់គេចុះតែថេយ៉ុងមិនស្តាប់សោះ ឃើញទេឥឡូវមានអ្នកមកឃើញទាល់តែបាន

     « នេះជាបន្ទប់របស់លោក សូមរីករាយក្នុងបន្ទប់មួយនេះបានរៀបចំរួចជាស្រេចចំពោះអ្វីដែរលោកត្រូវការ តែបើលោកត្រូវការអ្វីបន្ថែមអាចទូរស័ព្ទហៅពួកយើងមកបម្រើបន្ថែមបាន » មេការម្នាក់នោះក៏និយាយទៅកាន់ថេយ៉ុងទាំងស្នាមញញឹម មុខរបស់មេការនោះក៏រាងចម្លែកបន្តិចដែរ ព្រោះកំពុងតែសម្លឹងថាជាអ្នកណាដែរនៅក្នុងដៃរបស់ថេយ៉ុងកំពុងតែបីជាប់នោះ?  តែមើលមិនឃើញសោះព្រោះម្ចាស់សមីខ្លួនមិនព្រមបង្ហាញមុខអោយឃើញឡើយ

    « បាទ អរគុណលោកអាចទៅវិញបាន » ថេយ៉ុងឃើញថាបុរសម្នាក់នោះដូចជាចង់ដឹងថាអ្នកណាដែរកំពុងតែនៅក្នុងដៃគេពេកទើបប្រញាប់ដេញអោយបុរសម្នាក់នោះចេញហើយ ទើបគេចូលទៅក្នុងបន្ទប់នោះតាមក្រោយ

    « ហួយ វិលមុខណាស់បិទអាភ្លើងពណ៌នឹងទៅ » ចូលមកដល់បន្ទប់ថេយ៉ុងក៏ព្រមដាក់អោយជេហូបអង្គុយលើសាឡុងរួចហើយ អង្គុយមិនបានប៉ុន្មានផង ជេហូបក៏ស្រែកឡើហថាវិលមុខចង់អោយថេយ៉ុងបិទភ្លើងពណ៌ចម្រុះដែរវាមើលទៅរញ៉េរញ៉ៃនោះ

     « មកក្លឹបគឺត្រូវតែមានភ្លើងនឹងហើយទើបវាសប្បាយ បើបិទមិចនឹងសប្បាយទៅ មកកុំនិយាយច្រើនចាក់ស្រាផឹក » និយាយហើយថេយ៉ុងក៏លូកដៃទៅកាន់កែវស្រាដែរវាមានទំហំនោះទៅចាក់ចូលក្នុងកែវតូចពីរដែរមួយសម្រាប់គេចំណែកមួយទៀតសម្រាប់ជេហូបដែរកំពុងយកដៃបាំុងភ្នែកព្រោះគ្រាន់តែមកភ្លាមដូចជាចង់ឈឺក្បាលដោយសារតែអាភ្លើងពណ៌នឹងបាត់ទៅហើយ

សម្អប់ស្នេហ៍ ក្បែរបេះដូងシ︎ ✔Tempat cerita menjadi hidup. Temukan sekarang