Part31-35

1K 33 0
                                    

សម្អប់ស្នេហ៍ក្បែរបេះដូង

Part31

____________________

«អឹក ខឹងខ្ញុំមែនទេ?អោយខ្ញុំសុំទោស» ថេយ៉ុងស្តាប់ឮហើយគាំងមួយខណៈទើបបន្តប្រយោគទៅកាន់ហ៊ូសុក គេមើលកាយវិការរបស់ហ៊ូសុកទំនងដូចជាកំពុងតែខឹងគេហើយមើលទៅ សមហើយដែលហ៊ូសុកខឹង គ្រប់យ៉ាងខុសមកពីគេ បើគេប្រាប់ហ៊ូសុកតែបន្តិចក៏ប្រហែលមិនអីដែរមើលទៅ

«ខ្ញុំនឹងខឹងហ៎េស?ហេតុផលអីខ្ញុំត្រូវខឹងឯង?» ហ៊ូសុកចង់ដឹងថាបើសិនជាគេនិយាយបែបនេះ តើថេយ៉ុងនិយាយនិយាយបែបណាបន្ត ឬមួយក៏គេនៅមិនទាន់យល់ពីទោសកំហុសរបស់ខ្លួនឯងទៀត?? 

«ខឹងខ្ញុំ ដោយសារតែខ្ញុំទៅនៅឯជាយក្រុងដោយមិនបានប្រាប់បង អោយខ្ញុំសុំទោស មកពីពេលនោះខ្ញុំស្មុគស្មាញពេក គិតអ្វីមិនចេញទើបខ្ញុំសម្រេចទៅទីនោះភ្លាមៗ សូម្បីតែជីមីនក៏ខ្ញុំមិនបានប្រាប់គេដែរ បងឈប់ខឹងខ្ញុំទៅណា» ថេយ៉ុងទាញដៃរបស់ហ៊ូសុកមករំអុកសុំ ដោយរលាស់ដៃគេតិចៗជាការលួងលោម គេដឹងថាមនុស្សហ៊ូសុកនេះមិនចេះប្រកាន់ច្រើនទេ បើម្នាក់នោះដឹងកំហុសខ្លួនឯងគេប្រាកដជាលើកទោសអោយ មិនចេះគិតគុំកួនស្អីទេ នេះជាចរិតរបស់ហ៊ូសុកដែលថេយ៉ុងបានស្គាល់

«អឹម ក៏បានខ្ញុំឈប់ខឹងឯងក៏បានតែថ្ងៃក្រោយត្រូវប្រាប់ខ្ញុំអោយដឹង ទោះទៅកន្លែងណាក៏ដោយ ខ្ញុំបារម្ភ ខ្ញុំមិនមែនចេះតែអាចតាមឯងគ្រប់ទីកន្លែងបានទេ» ហ៊ូសុកនិយាយដោយអោនមុខចុះ ដឹងថាខ្លួនបានត្រឹមលួចស្រឡាញ់ថេយ៌តែម្នាក់ឯង គ្មានថ្ងៃដែរថេយ៉ុងអាចដឹងបានឡើយថាគេមានចិត្តទៅលើថេយ៌ គេមិនហ៊ានសារភាពព្រោះដឹងថាអ្នកដែលថេយ៉ុងស្រឡាញ់មិនមែនជាខ្លួនផ្ទាល់

«អរគុណបងណាស់ ឥឡូវយើងចាប់ផ្តើមញាំុទៅចាត់ទុកថានេះជាការសុំទោស ខ្ញុំប៉ាវបងទៅចុះ» ថេយ៉ុងនិយាយរួចហុចស្រាមួយកែវដែលខ្លួនបានចាក់នោះទៅអោយហ៊ូសុក ហ៊ូសុកទទួលយកហើយក៏ជល់គ្នាផឹកឡើងយ៉ាងឆ្ងាញ់មាត់ហើយក៏បន្តញាំុអាហារពេលល្ងាចក្នុងភោជនីយដ្ឋានដ៏ប្រណីតនេះរហូតទៅ រហូតដល់អស់ពីលើតុទើបបុគ្គលិកនៅទីនេះនាំគ្នាលើកម្ហូបដែលគេញាំុអស់ចេញកុំអោយទើសទាល់ព្រោះនៅមានរឿងដែលត្រូវស៊ុបប្រាយស៍ម្តងទៀត

សម្អប់ស្នេហ៍ ក្បែរបេះដូងシ︎ ✔Where stories live. Discover now