#សម្អប់ស្នេហ៍ក្បែរបេះដូង
Part51 : ឋានៈយើងជាសង្សារមិនមែនជាមិត្តដូចឯងនោះទេ...
________________________________
«ខ្ញុំទៅនិយាយជាមួយពួកគេម្តង លោកនៅទីនេះហើយ ជីមីនទៅជាមួយបង» ជុងហ្កុកឃាត់អោយសុងវ៉ុនឈរកន្លែងដែរគេឈរអម្បាញ់មិញនេះហើយ ជីមីននិងជុងហ្គុកជាអ្នកនិយាយម្តង ចាំ
មើលមើស៎ ថាម្ចាស់សណ្ឋាគាររូបនេះអាចជួលសណ្ឋាគារមួយនេះអោយជីមីនសប្បាយចិត្តបានឬអត់?
«ខ្ញុំចង់ជួលបន្ទប់ពីរដែរនៅជាប់គ្នា មានទេ?» មកដល់ជុងហ្គុកមិននិយាយអ្វីច្រើនឡើុយ គ្រាន់តែនិយាយថាចង់ចូលគឺបានដោយមិនបាច់ប្រឹងតែម្តង
«ច៎ាសបានណាលោក សូមចាំបន្តិចពួកយើងរៀបចំសណ្តាប់ធ្នាប់សារ៉េអោយលោកបានក្នុងពេលឆាប់ៗនេះ» បុគ្គលិកស្រីម្នាក់នោះនិយាយរាក់ទាក់ដោយស្នាមញញឹមទៅកាន់ជុងហ្គុក ដែរជីមីនគ្រាន់តែឮបែបនេះហើយឆ្ងល់ភ្លាមៗ ក្រែងមិញនេះសុងវ៉ុននិយាយថាគ្មានបន្ទប់ទេ ហេតុអីជុងហ្គុកគ្រាន់តែនិយាយប៉ុណ្ណេះសោះក៏អាច
ជួលបន្ទប់បានបាត់ទៅហើយ ជុងហ្គុកនេះលឹងល្បិចអីទេដឹង👀
«នេះលោក បន្ទប់ដែរទំនេរគឺមានតែបន្ទប់131និង132តែប៉ុណ្ណោះ លោកអាចទៅសម្រាកបានហើយចាំខ្ញុំអោយបុគ្គលិកយកវ៉ាលីជូនលោកដល់បន្ទប់»
«បាទអរគុណ» ជុងហ្គុកញញឹមអរគុណបកដៃអោយសុងវ៉ុនចូលមកខាងក្នុងដែរដោយបោះសោរបន្ទប់132ទោអោយគេដោយស្នាមញញឹមចុងមាត់ ចង់ប្រាប់ថាគេឈ្នះសុងវ៉ុនបានមួយពិន្ទុហើយ សុងវ៉ុនចាញ់គេមួយពិន្ទុហើយ
បន្ទាប់ពីនោះទើបរាងក្រាស់កាន់ដៃរបស់ជិមិនដើរចេញទៅមុនដោយសុងវ៉ុនក៏ដើរតាមពីក្រោយអោយទ្រុកៗ ប្រៀបដូចជាកូនចៅដែរដើរតាមចៅហ្វាយយ៉ាងអញ្ចឹង
«ជុង បងមានវេទមន្តអ្វីមែនទេ?ហេតុអីសុងវ៉ុនជួលមិនបាន ហើយបងគ្រាន់តែនិយាយថាចង់ជួលក៏អាចជួលបានហើយ» ជីមីនឆ្ងល់មួយថ្ងៃហើយ ហើយក៏សង្កេតឃើញថាបុគ្គលិកនៅទីនេះគោរពជុងហ្គុកគ្រប់គ្នាដែរ តាំងពីពេលដែរ
YOU ARE READING
សម្អប់ស្នេហ៍ ក្បែរបេះដូងシ︎ ✔
Romance"សេចក្តីស្រឡាញ់ដែលកើតចេញពីការស្អប់ តិះដៀល និន្ទា គ្មានល្ហែ ប្រែមកជាស្រឡាញ់ក៏ព្រោះតែមនុស្សម្នាក់នោះ ធ្វើអោយគេយល់ហើយថាអ្វីទៅជាក្តីសុខពិតប្រាកដនៅក្នុងជីវិត ហើយគេម្នាក់នោះហើយគឺជាជីមីន" Jk Top Jm Btt