#សម្អប់ស្នេហ៍ក្បែរបេះដូង
Part52 :បងនឹងប្រគល់ខ្លួនប្រាណអោយអូន...
_________________________________
«អូនរៀបចំខ្លួនហើយឬនៅ បងចាំនៅនេះ» បន្ទាប់ពីឈរឌឺដងអោយគ្នាតាមឆាតជាមួយនិងសុងវ៉ុនហើយជុងហ្គុកក៏ប្រញាប់ចូលមកខាងក្នុងវិញរករាងតូចដែរកំពុងតែនៅក្នុងបន្ទប់ទឹកស្រែកហៅទៅកាន់ជីមីនអោយប្រញាប់ប្រញាល់ឡើង«អូនរួចរាល់ហើយចុះបង?បម្រុងមិនងូតទឹកអីទេឬ?ចង់ទៅទាំងបែបនឹងមែនទេ?» ជីមីនចេញមកវិញជាមួយអាវឈុតគូស្នេហ៍ដែរបានទិញកាលនៅទីក្រុងនោះរួចហុចអាវមួយទៀតអោយជុងហ្គុកពាក់
«បងខ្ជិលងូតទឹកណាស់ ប្តូរតែសម្លៀកបំពាក់គឺរួចហើយ ចាំបងម៉ាភ្លេតណា ជុប» រាងក្រាស់ទទួលខោអាវពីជីមីនហើយដើរទៅផ្លាស់ក្នុងបន្ទប់ផ្លាស់ខោអាវដោយដើរទៅហើយក៏មិនភ្លេចទាញថ្ពាល់ជីមីនមកថើបមួយខ្សឺតទើបទៅផងដែរ ជុងហ្គុកនេះកេងចំណេញគ្រប់ពេលតែម្តងហើយ
«យ៉ាប់ពិតមែន ហេតុអីខ្ញុំទទួលបានការថើបពីគេច្រើនដងហើយ មិចក៏ខ្ញុំនៅតែមានអារម្មណ៍ថាអៀនគេ?មើលចុះ បេះដូងខ្ញុំលោតខ្លាំងណាស់» រាងតូចឈរស្ទាបលើទ្រូវដែរជាផ្នែកនៃបេះដូងដែរលោតឌុកដាក់ សឹងតែផ្ទុះចេញមកក្រៅដោយសារតែអៀនខ្លាំងពេក មិនដឹងជាវាមានមូលហេតុអ្វីអោយប្រាកដ ហេតុអីគេពូកែអៀនបែបនេះគ្រាន់តែរឿងប៉ុណ្ណឹងសោះ
«មកពីអូនស្រឡាញ់បងខ្លាំងពេកចឹងហើយ» ខណៈពេលកំពុងឈរគាំត្រឹងមួយកន្លែងនិយាយម្នាក់ឯង ដោយគិតថាជុងហ្គុកប្រហែលជាចូលបន្ទប់ផ្លាស់ខោអាវបាត់ហើយ តែតាមពិតមិនទាន់ទេគេនៅចាំស្តាប់ជីមីននិយាយ ហើយក៏ឮអស់ដែរថាជីមីននិយាយអ្វីខ្លះ
«បង នេះបងលួចស្តាប់ខ្ញុំនិយាយមែនទេ?» ជីមីនស្រឡាំងកាំងលើកដៃចង្អុលទៅកាន់ជុងហ្គុកហើយបើកភ្នែកធំៗ សម្លឹងមុខគេដើម្បីអោយគេឆ្លើយនឹងសំណួររបស់ខ្លួន
«មែនហើយ បេះដូងអូនលោតញាប់បែបនេះក៏ព្រោះតែស្រឡាញ់បងខ្លាំងពេក អោយដឹងផងទៅថ្ងៃក្រោយនឹងមិនបាច់ឆ្ងល់ ដឹងត្រឹមថាបេះដូងអូនជាប់នឹងបងទៅហើយស្រឡាញ់បងខ្លាំងទៅបានហើយ» ជុងហ្គុកនិយាយដោយស្នាមញញឹមបែបព្រានសម្លឹងមើលទៅកាន់ជីមីនលើក្រោយឆ្លាស់គ្នាបែបកំពុងមានបំណងអីគិតក្នុងចិត្តថានឹងមានគម្រោងធ្វើអ្វីទៅលើជីមីនក្នុងពេល
ឆាប់ៗនេះ👀
YOU ARE READING
សម្អប់ស្នេហ៍ ក្បែរបេះដូងシ︎ ✔
Romance"សេចក្តីស្រឡាញ់ដែលកើតចេញពីការស្អប់ តិះដៀល និន្ទា គ្មានល្ហែ ប្រែមកជាស្រឡាញ់ក៏ព្រោះតែមនុស្សម្នាក់នោះ ធ្វើអោយគេយល់ហើយថាអ្វីទៅជាក្តីសុខពិតប្រាកដនៅក្នុងជីវិត ហើយគេម្នាក់នោះហើយគឺជាជីមីន" Jk Top Jm Btt